ញាំស៊ុតឲ្យត្រូវតាមពេលវេលាមាស ៣ នឹងទទួលបានអត្ថប្រយោជន៍លើសលប់ ហួសពីការរំពឹងទុក!

ស៊ុត​ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ចាត់ទុក​ថា​ជា "អាហារ​ដ៏វិសេស" ដែលមាតិកា​អាហារូបត្ថម្ភ​ខ្ពស់ ហើយបើបន្ថែមស៊ុតទៅក្នុងអាហារប្រចាំសប្តាហ៍ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាបើរាងកាយ។ ទោះជាយ៉ាងនេះក៏ដោយ ស៊ុតអ្នកអាចញ៉ាំបានគ្រប់ពេល តាមដែលអ្នកចង់បាន ប៉ុន្តែយកល្អអ្នកគួរតែញាំស៊ុត តាមពេលវេលាទាំងបីនេះ ដើម្បីឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់៖

ញ៉ាំស៊ុតនៅពេលព្រឹក

យោងតាមអ្នក​ជំនាញ​និយាយ​ថា ពេលវេលា​ល្អ​បំផុត​ដើម្បី​ញ៉ាំ​ស៊ុត​គឺ​អំឡុងពេល​ព្រឹក។ ការញាំស៊ុតពេលព្រឹក នឹងជួយឱ្យរាងកាយបង្កើនការស្រូបយកប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ បន្ទាប់ពីញ៉ាំស៊ុត អ្នកនឹងមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការឃ្លាន ជួយសម្រកទម្ងន់យ៉ាងឆាប់រហ័ស។

យោងតាមការស្រាវជ្រាវ ស្ត្រីដែលញ៉ាំស៊ុត ៦ ក្នុងមួយសប្តាហ៍ នឹងកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ដល់ទៅ ៤៤% ។ លើសពីនេះ ស៊ុតក៏សម្បូរទៅដោយសារធាតុ choline ដែលជួយឱ្យខួរក្បាលអភិវឌ្ឍកាន់តែទូលំទូលាយ ជួយឱ្យខួរក្បាលដំណើរការបានល្អនៅពេលធ្វើការ និងសិក្សា។

ញាំស៊ុតបន្ទាប់ពីការហាត់ប្រាណ

ប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមដ៏សំខាន់ បន្ទាប់ពីអត្តពលិក និងហាត់ប្រាណ ហើយស៊ុតគឺជាអាហារបំប៉នប្រូតេអ៊ីនធម្មជាតិដ៏ល្អបំផុត ដែលមានសារធាតុចិញ្ចឹមល្អជួយឱ្យរាងកាយរក្សា និងអភិវឌ្ឍសាច់ដុំបានលឿន ការពារការបាត់បង់សាច់ដុំ ក៏ដូចជាជួសជុលរបួសទាំងអស់ក្នុងពេលហាត់ប្រាណ។

ស៊ុតសម្បូរទៅដោយប្រូតេអ៊ីនជួយលើកកម្ពស់ការឆ្អែត ផ្តល់ថាមពល និងបង្កើនល្បឿននៃការស្តារសាច់ដុំ។ បន្ទាប់ពីការហាត់ប្រាណ ការទទួលទានស៊ុតឆ្អិនចំនួន ២ គ្រាប់នឹងជួយឱ្យរាងកាយបំបាត់ភាពអត់ឃ្លាន និងពង្រឹងសមត្ថភាពបង្កើតសាច់ដុំ។

ញាំស៊ុតនៅ​ពេលល្ងាច

ពេល​ល្ងាច ឬ​យប់​ជា​ពេល​ល្អ​ក្នុងការញ៉ាំ​ស៊ុត ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹងពីរឿងទាំងអស់នេះ។ ការទទួលទានស៊ុតនៅពេលល្ងាច នឹងជួយឱ្យរាងកាយផលិតសារធាតុ serotonin និង melatonin ដែលជាអាស៊ីតអាមីណូពីរ ជួយសម្រួលដល់ការស្រេកឃ្លាន និងជួយឱ្យគេងលក់ស្រួល។ ស៊ុតនីមួយៗមានត្រឹមតែ ២០ កាឡូរីប៉ុណ្ណោះ ហើយមិនមានជាតិខ្លាញ់ទេ ទោះបីជាញ៉ាំ​នៅ​ពេល​ល្ងាច​ក៏​មិន​ខ្លាច​ឡើង​ទម្ងន់​ដែរ។

លើសពីនេះ សមាសធាតុអាស៊ីតអាមីណូទាំងនេះក៏ជួយជំរុញដល់ណឺត្រុង ដើម្បីបង្កើតអ័រស៊ីន ដែលជំរុញឱ្យគេងលក់ស្កប់ស្កល់នៅពេលយប់។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែញ៉ាំស៊ុតប្រហែល ១-២ គ្រាប់គឺគ្រប់គ្រាន់ ព្រោះបើញ៉ាំច្រើនពេកនឹងបង្កើតប្រតិកម្មផ្ទុយ និងបណ្តាលឱ្យគេងមិនលក់។

ប្រភព៖ បរទេស