ក្នុងអំឡុងពេលដំណើរការ fermentation ស្រាបៀរមានកំហាប់អាស៊ីតឡាក់ទិកស្រាល ដែលមានសមត្ថភាពក្នុងសម្អាតស្បែក ធ្វើឱ្យមានតុល្យភាព pH នៃស្បែក រារាំងការបង្កើត និងផលិតបាក់តេរីដែលបង្កឱ្យកើតមុន និងបន្ថយដំណើរការនៃភាពចាស់ កាត់បន្ថយស្នាមជ្រីវជ្រួញ និងចំណុចខ្មៅដែលបណ្តាលមកពីភាពចាស់មុនអាយុ។
លាយស្រាបៀរពណ៌សជាមួយ oatmeal
គ្រាប់តែលាយម្សៅ oatmeal ៣ ស្លាបព្រាបាយជាមួយ ស្រាបៀរ ១ កំប៉ុង ដើម្បីបង្កើតជាសារធាតុបំបាត់មុន ផ្តល់សំណើមពេញលេញ បំបាត់ស្នាមអុចខ្មៅ និងធ្វើអោយស្បែកស។ ជាពិសេសអ្នកដែលមានស្បែករលាកដោយសារកំដៅថ្ងៃ អ្នកគួរតែផ្តល់អាទិភាពដល់រូបមន្តងូតទឹកស្រាបៀរ និងម្សៅអង្ករ ជំនួសឱ្យការប្រើផលិតផលឧស្សាហកម្មផ្សេងទៀត។
លាយស្រាបៀរពណ៌សជាមួយទឹកដោះគោស្រស់
លាយស្រាបៀរកន្លះកំប៉ុង ទឹកដោះគោស្រស់ ៣០ml និងអំបិលកន្លះស្លាបព្រាបាយ រួចកូរឱ្យសព្វ។ រិតតែសំខាន់ នៅក្នុងទឹកដោះគោស្រស់មានផ្ទុកអាស៊ីតឡាក់ទិកជួយចិញ្ចឹមស្បែកឱ្យសភ្លឺថ្លា ហើយអ្នកអាចមានអារម្មណ៍ថាស្បែកប្រែជាស មានសុខភាពល្អ និងស្រស់ស្អាតជាងមុន បន្ទាប់ពីងូតទឹកដែលលាយរួចជាលើកដំបូង។
លាយស្រាបៀរពណ៌សជាមួយក្រូចស្រស់
លាយស្រាបៀរ ១ កំប៉ុងជាមួយនឹងទឹកក្រូច ១ ផ្លែ បន្ថែមទឹកឃ្មុំបន្តិច និងប្រេងអូលីវចូលងូតទឹក បន្ទាប់មកកូរល្បាយឲ្យសព្វ ដើម្បីជួយឱ្យស្បែកមានសំណើម សភ្លឺថ្លា ហើយរន្ធញើសក៏តូច និងរលោងផងដែរ។
លាយស្រាបៀរពណ៌សជាមួយស៊ុត
លាយស្រាបៀរកន្លះកំប៉ុងជាមួយស៊ុតពណ៌ស ១ គ្រាប់ ហើយបន្ថែមទឹកឃ្មុំបន្តិចរហូតដល់ល្បាយឡើងក្រាស់ទើបអាចងូតទឹកបាន។ ស៊ុតស សម្បូរទៅដោយវីតាមីន B2, B6 និងសម្បូរទៅដោយប្រូតេអ៊ីន ដែលជួយចិញ្ចឹមកោសិកាស្បែកសភ្លឺថ្លា ហើយទន្ទឹមនឹងនោះ ជួយពន្យឺតភាពចាស់នៃស្បែក កែលម្អស្បែកជ្រីវជ្រួញ កាត់បន្ថយភាពយឺតនៃស្បែក។
ប្រភព៖ បរទេស