ដើម្បីរក្សារាងកាយឱ្យមានសុខភាពល្អ និងការពារជំងឺ ស្ត្រីត្រូវបន្ថែមសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយ ជាពិសេសសារធាតុចិញ្ចឹមទាំង ៤ នេះ ត្រូវតែទទួលទានជាចាំបាច់៖
ជាតិដែក
ស្ត្រីភាគច្រើននៅទូទាំងពិភពលោកតែងតែជួបបញ្ហាកង្វះជាតិដែក ដោយសារស្ត្រីទាំងអស់ត្រូវមករដូវជារៀងរាល់ខែ។ ដើម្បីបំពេញបន្ថែមឈាមដែលបាត់បង់អំឡុងពេលមករដូវ ស្ត្រីគួរតែញ៉ាំអាហារសម្បូរជាតិដែកបន្ថែមទៀត ដូចជា បន្លែស្លឹកបៃតង សូកូឡាខ្មៅ តៅហ៊ូ គ្រាប់ធញ្ញជាតិ និងសាច់មាន់។
នៅពេលដែលរាងកាយខ្វះជាតិដែក វាអាចនាំឱ្យមានជំងឺមួយចំនួនដូចជា ភាពស្លេកស្លាំង។ ជាពិសេសស្ត្រីមានផ្ទៃពោះត្រូវតែមានការប្រុងប្រយ័ត្នបន្ថែម ដើម្បីធានាថា អាហារប្រើប្រាស់ប្រចាំថ្ងៃសម្បូរជាតិដែក។
អ៊ីយ៉ូត
កង្វះអ៊ីយ៉ូតអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជា ជំងឺធ្លាក់ទឹកចិត្ត ស្មារតីខ្សោយ ការឡើងទម្ងន់មិនធម្មតា ការថយចុះនៃការមានកូន និងសូម្បីតែការឡើងទម្ងន់ចំពោះស្ត្រី។ ស្ត្រីមានផ្ទៃពោះឬបំបៅដោះ ដើម្បីបំពេញជាតិអ៊ីយ៉ូតក្នុងរាងកាយ អាចញ៉ាំអាហារដែលមានប្រយោជន៍ដូចជាផ្លែស្ត្របឺរី ឈីសសរីរាង្គ និងគ្រាប់ធញ្ញជាតិ។
ស័ង្កសី
ស័ង្កសីគឺជាសារធាតុរ៉ែដែលរាងកាយត្រូវការតែបរិមាណតិចតួចប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ សារធាតុចិញ្ចឹមនេះគឺត្រូវបានទាមទារសម្រាប់ដំណើរការនៃអង់ស៊ីមច្រើនជាង ៣០០ ដែលជួយដល់ការសំយោគប្រូតេអ៊ីន ការព្យាបាលមុខរបួស ការលូតលាស់កោសិកា និងសុខភាពប្រព័ន្ធភាពស៊ាំ។
ផ្ទុយទៅវិញ រាងកាយរបស់មនុស្សមិនអាចសំយោគស័ង្កសីដោយខ្លួនឯងបានទេ ដូច្នេះ អ្នកត្រូវទទួលទានអាហារសម្បូរស័ង្កសីក្នុងបរិមាណតិចតួចជាប្រចាំ ដើម្បីរក្សាការលូតលាស់ និងដំណើរការបានត្រឹមត្រូវ។ អ្នកគួរតែទទួលទានអាហារសម្បូរស័ង្កសីយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃដើម្បីទទួលបានកម្រិតស័ង្កសីល្អបំផុតនៅក្នុងខ្លួន។ អាហារសម្បូរស័ង្កសីដែលអ្នកអាចញ៉ាំបានគឺគ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន ផ្សិត សណ្តែកសៀង សណ្តែកក្រហម អាល់ម៉ុន គ្រាប់ Walnut គ្រាប់ស្វាយចន្ទី។
កូលីន
នេះក៏ជាសារធាតុចិញ្ចឹមដ៏សំខាន់មួយសម្រាប់ស្ត្រីផងដែរ។ Choline ត្រូវតែមានវត្តមាននៅក្នុងរបបអាហារដើម្បីរក្សាសុខភាពល្អ ការចងចាំ អារម្មណ៍ ការគ្រប់គ្រងសាច់ដុំ និងមុខងារផ្សេងទៀតនៃខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ សុទ្ធតែទទួលបានអត្ថប្រយោជន៍ពីសារធាតុនេះ។
Choline ក៏ត្រូវការសម្រាប់ការបង្កើតភ្នាសដែលព័ទ្ធជុំវិញកោសិកានៃរាងកាយ ប៉ុន្តែមនុស្សភាគច្រើនមិនទទួលបាន choline គ្រប់គ្រាន់ទេ ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ។ ដូច្នេះ អ្នកអាចទទួលបាន choline តាមរយៈអាហារដូចជាសាច់ បសុបក្សី ត្រី ផលិតផលទឹកដោះគោ និងស៊ុត។
ចំពោះស្ត្រីវ័យចំណាស់ បរិមាណអ័រម៉ូន estrogen ថយចុះយ៉ាងឆាប់រហ័ស ដូច្នេះហានិភ័យនៃជំងឺសរសៃឈាមបេះដូងគឺខ្ពស់ជាង។ ដើម្បីការពារជំងឺសរសៃឈាមបេះដូង ពុកឆ្អឹង មហារីកសុដន់ លើសឈាម ជាដើម ស្ត្រីត្រូវបន្ថែមសារធាតុចិញ្ចឹមសំខាន់ៗចំនួន ៥ ក្រុមផ្សេងទៀត៖ វីតាមីន D កាល់ស្យូម អាស៊ីតខ្លាញ់អូមេហ្គា ៣ វីតាមីន B១២ និងអាស៊ីតហ្វូលិក ឬវីតាមីន B៩ ។
ប្រភព៖ បរទេស