Pick a Card អ្នកមានឱកាសក្លាយជាសេដ្ឋី ឬអាចធូរធារសល់លុយសល់កាក់ដែរឬទេ?

មនុស្សគ្រប់រូបច្បាស់ជាគិតថា លុយជាកត្តាសំខាន់ក្នុងជីវិត ទោះបីលុយមិនមែនជាទីបញ្ចប់នៃជីវិតក៏ដោយ ប៉ុន្តែវាក៏ជារឿងសំខាន់បំផុតនៅក្នុងជីវិតផងដែរ ដូច្នោះទៅទាយមើល ថាតើអ្នកអាចក្លាយជាសេដ្ឋីឬអត់?

អ្នកអាចជ្រើសរើសសន្លឹកបៀទាយពេលណាក៏បាន តែហាមលួចមើលលទ្ធផលការទស្សន៍ទាយមុនឲ្យសោះ ព្រោះវាអាចមិនឆុត ។

Picsart_22 03 06_11 11 04 982

វិធីទស្សន៍ទាយ

១. ផ្តោតអារម្មណ៍បានល្អ ហើយអធិស្ឋានសួរចិត្តថា “តើខ្ញុំនឹងក្លាយជាសេដ្ឋីនាពេលអនាគតទេ?”

២. ជ្រើសរើសលេខសន្លឹកបៀហុងស៊ុយដែលផុសនៅក្នុងភ្នែករបស់អ្នកដំបូងបង្អស់

៣. អានការទស្សន៍ទាយ

សន្លឹកបៀទី 1

បើអ្នកចង់ក្លាយជាសេដ្ឋី អ្នកត្រូវតែបន្តធ្វើបុណ្យកុសលឱ្យបានច្រើន ធ្វើវាដោយគ្មានការចង់បានត្រឡប់មកវិញ ហើយអ្នកនឹងទទួលបានផលល្អមិនគួរឱ្យជឿ ។ អ្នកប្រហែលជាមិនមែនជាមហាសេដ្ឋីទេ ប៉ុន្តែអ្នកនឹងមានប្រាក់គ្រប់គ្រាន់ មានផ្ទះធំមួយ ហើយអាចរស់ជួបជុំគ្រួសារបានយ៉ាងស្រួល ។

សន្លឹកបៀទី 2

អ្នកនឹងមានបានធូរនៅពេលអនាគត តែអ្នកត្រូវចាប់ផ្តើមបែងចែកប្រាក់របស់អ្នកឱ្យបានត្រឹមត្រូវចាប់ពីថ្ងៃនេះតទៅ កុំចាយវាយខ្ជះខ្ជាយឥតប្រយោជន៍ឲ្យសោះ លុះត្រាណាអ្នកនៅជំពាក់បំណុលគេ ពីប្រាក់កម្ចីទិញផ្ទះ ឬវត្ថុអ្វីផ្សេង ។

សន្លឹកបៀទី 3

ការក្លាយជាសេដ្ឋីរបស់អ្នកនៅមិនឆ្ងាយទេ អ្នកនឹងក្លាយជាអ្នកមាន ដោយការធ្វើការកាន់ជំនួញ ដែលមានភាពស័ក្តិសមបំផុតសម្រាប់អ្នក វាធ្វើឱ្យតួលេខហិរញ្ញវត្ថុរបស់អ្នកលោតឡើងយ៉ាងងាយស្រួល ប៉ុន្តែវានឹងកើតឡើងទាល់តែអ្នកចំណាយខួរក្បាល និងការខិតខំមិនរាថយរបស់អ្នកដែរ។

សន្លឹកបៀទី 4

អ្នកអាចក្លាយជាអ្នកមាន ដោយការសន្សំប្រាក់ និងបង្កើនប្រាក់តាមវិធីវៃឆ្លាត ប៉ុន្តែដើម្បីក្លាយជាមហាសេដ្ឋីអ្នកត្រូវតែសាកល្បង និងហ៊ានជាងនេះ ។ កាលដែលជំពប់ដួលតិច ឬច្រើន វាគឺជាអាថ៌កំបាំងដែលធ្វើឱ្យអ្នកចេះតស៊ូ និងរឹងមាំ។ ដូច្នេះកុំបាក់ទឹកចិត្តការសន្សំលុយ និងវិនិយោគលើរបស់របរដែលត្រឹមត្រូវ នឹងធ្វើឱ្យអ្នកក្លាយជាសេដ្ឋីបាន ។

សន្លឹកបៀទី ៥

អ្នកនឹងក្លាយជាអ្នកមាន ដូចជារើសបានកំណប់ ឬមានលាភសំណាងហោះចូលមក ធ្វើឱ្យអ្នកក្លាយជាសេដ្ឋី ប៉ុន្តែត្រូវប្រយ័ត្នថា លុយដែលអ្នករកបានដោយងាយ អាចធ្វើឱ្យអ្នកដៃទូលាយហួស ដូច្នេះអ្នកត្រូវចាប់ផ្តើមចាយលុយឲ្យចេះគិត ចាប់ពីថ្ងៃនេះតទៅ វានឹងធ្វើឱ្យអ្នកក្លាយជាអ្នកមានបានយូរ ៕

ប្រភព៖ Knongsrok