សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសផ្កាមួយបាច់ដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
បាច់ទី 1
អ្នកគឺជាមនុសមានរបៀបរៀបរយស្រលាញ់គ្រួសារ មានស្មារតីចង់ធ្វើឲ្យគ្រប់គ្នាមានសុភមង្គល ទាំងដែលខ្លួនកំពុងមានទុក្ខសោកក៏ដោយ អ្នកក៏តែងតែគិតពីគ្រួសារមុនជានិច្ច។ នោះដោយសារតែពួកគេបានផ្តល់សេចក្តីស្រឡាញ់ ក្តីបារម្ភ និងភាពកក់ក្តៅដល់អ្នកដូចគ្នា ម្ល៉ោះហើយអ្នកឱ្យតម្លៃគ្រួសាររបស់អ្នកស្មើរនឹងជីវិត ។
បាច់ទី 2
អ្នកមិនមែនជាមនុស្សពូកែរំអែរំអួយឡើយ ហើយក៏មិនចេះគុំគួនដែរ ព្រោះអ្នកមិនចង់យកអារម្មណ៍ទៅផ្តោតជាប់ជាមួយកំហឹងនាំឲ្យចិត្តឈឺចាប់ឡើយ ហើយអ្នកក៏មិនចូលចិត្តភាពប្រថុយប្រថាន ឬនាំខ្លួនឯងទៅកន្លែងប្លែកប៉ុន្មានទេ ។ ចំណែកចំណុចពិសេសរបស់អ្នកគឺ អ្នកចេះគោរពមតិរបស់អ្នកដទៃ ចេះថែរក្សាមនុស្សនៅជុំវិញខ្លួន មានចិត្តល្អ ហើយគិតមុននឹងធ្វើអ្វីមួយ ។
បាច់ទី 3
អ្នកមានទំនោរឯករាជ្យ ស្មោះត្រង់ ចិត្តល្អ និងពូកែអាណិតអាសូរ តែចូលចិត្តលាក់អារម្មណ៍ខ្លួនឯង សម្តែងថាខ្លួនឯងខ្លាំង តែតាមពិតខ្លួនអ្នកជាមនុស្សងាយនឹងប៉ះពាល់ផ្លូវអារម្មណ៍ណាស់ ហើយអ្នកក៏ចូលចិត្តភាពស្ងប់ស្ងាត់ដែរ ។
ចូលចិត្តដើរលេងតែម្នាក់ឯង ចូលចិត្តរស់នៅម្នាក់ឯង មិនចូលចិត្តទៅរញ៉េរញ៉ៃជាមួយអ្នកណាទេ ក៏មិនចូលឲ្យគេមករំខានវិញដែរ ។ អ្នកជាមនុស្សតស៊ូនឹងជីវិតណាស់ ទើបធ្វើឲ្យអ្នកមានមិត្តភ័ក្ដិតិចតួចនៅជុំវិញខ្លួនតែពួកគេសុទ្ធតែជាមនុស្សដែលស្មោះនឹងអ្នក។
ហើយនៅពេលដែលអ្នកស្រលាញ់នរណាម្នាក់ អ្នកនឹងមិនបំផ្លាញការទុកចិត្តរបស់គេទេ អ្នកនឹងផ្តល់ការយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រលាញ់ ខណៈពេលដែលអ្នកខ្លាចឈឺចាប់។
បាច់ទី 4
អ្នកជាមនុស្សដែលចេះគិត រាល់សកម្មភាពណាមួយដែលអ្នកជ្រើសរើស និងរៀបចំគម្រោងយ៉ាងហ្មតចត់ ជាជាងធ្វើវាដោយមិនដឹងអ្វីទាំងអស់។
លើសពីនេះអ្នកជាមនុស្សដែលកម្រទុកចិត្តនរណាងាយៗណាស់ តែបើមានមនុស្សកំពុងជួបការលំបាកអ្នកនឹងជួយភ្លាម ទោះបីជាពេលខ្លះអ្នកមិនអាចជួយអ្វីបានក៏ដោយ ក៏អ្នកនឹងអង្គុយក្បែរគាត់ជាមិត្តដែរ។ អាចហៅថាជាមនុស្សដែលចូលចិត្តជួយអស់ពីចិត្ត ហើយនេះជាចំណុចពិសេសដែលធ្វើឲ្យគ្រប់គ្នាចូលចិត្តអ្នកដែរ ។
បាច់ទី 5
អ្នកមានជីវិតដែលស្រឡាញ់សេរីភាព អ្នកជាមនុស្សងាយៗ សាមញ្ញៗ ចេះបើកចិត្តដើម្បីស្គាល់មនុស្សជុំវិញខ្លួន និងមានមិត្តច្រើន ។ អ្នករីករាយនឹងជីវិតប្រចាំថ្ងៃណាស់ ព្រោះអ្នកជាមនុស្សចូលចិត្តគិតអ្វីក្នុងផ្លូវល្អ ។
ត្បិតរីករាយមែនប៉ុន្តែក៏មានពេលខ្លះ អ្នកក៏ចេះកើតទុក្ខដែរ គ្រាន់តែអ្នកខ្ជះខ្ជាយពេលវេលាទៅកើតទុក្ខច្រើនទេ ព្រោះអ្នកគិតថាទោះកើតទុក្ខទៅបញ្ហាវាក៏មិនត្រូវបានដោះស្រាយដែរ សុខចិត្តទុកថាមពលខួរក្បាលទៅដោះស្រាយបញ្ហាដែលកើតឡើងវិញល្អជាង ។
ហើយមនុស្សដែលយល់ពីចរិតរបស់អ្នកជាងគេគឺមិត្តភ័ក្ត អ្នកជាមនុស្សដែលស្រលាញ់មិត្តមិនបោះបង់មិត្តក្នុងគ្រាកំសត់កម្រជាមួយគ្នាឡើយ ៕
ប្រភព៖ Knongsrok