សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលអំពីបុគ្គលិកលក្ខណៈនៃសេចក្តីស្រឡាញ់របស់អ្នក តាមរយៈការជ្រើសរើសផ្កាសាគូរ៉ាមួយដែលអ្នកចូលចិត្តបំផុត នៅក្នុងរូបខាងក្រោមនេះហើយអានចម្លើយខាងក្រោម ។
ប្រភេទទី 1
អ្នកជាមនុស្សមន្តស្នេហ៍ តែពូកែប្រយ័ត្នបន្តិច អាចដោយសារតែមានអ្នកស្រឡាញ់ច្រើន ដូច្នេះវាបានក្លាយជាធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្ត និយាយឲ្យចំវាជាលក្ខណៈ "អ្នកក្រមិនហ៊ាន អ្នកមានមិនចូល" យ៉ាងណាក៏គួរតែកាត់បន្ថយភាពតឹងតែងបន្តិចទៅ ទើបមានអ្នកក្លាហានហ៊ានចូលមកនិយាយចែចង់ ។
ប្រភេទទី 2
អ្នកជាមនុស្សដែលចូលចិត្តស្នេហាដែលវិលជុំវិញដូចរថភ្លើងក្រឡាប់ច័ក្រ rollercoaster ស្ថានភាពស្នេហាកាន់តែពិបាកអ្នកមានអារម្មណ៍កាន់តែមានន័យ ហើយពេលដែលបាននៅជាមួយគូស្នេហ៍ អ្នកនឹងមានមោទនភាពចាត់ទុកថាអ្នកជាមនុស្សដែលពូកែខាងផ្នែកនេះ។
ប្រភេទទី 3
អ្នកជាមនុស្សឆ្លាត តែអាចមានភាពរសើបបន្តិច ប៉ុន្តែអ្នកគឺជាអ្នកមានប្រាស្រ័យទាក់ទងដ៏ល្អ ដោយសារតែអ្នកគិតថាការប្រាស្រ័យទាក់ទងល្អគឺជារឿងសំខាន់បំផុតក្នុងទំនាក់ទំនងរបស់អ្នកជាមួយដៃគូ ដូច្នេះបើមានបញ្ហាអ្នកនឹងព្យាយាមដោះស្រាយដោយហេតុផលត្រជាក់ ជាជាងឈ្លោះប្រកែកបែកខ្ទិះ ។
ប្រភេទទី 4
អ្នកជាគូស្នេហ៍ដែលមានមនោសញ្ចេតនានិងកក់ក្តៅខ្លាំង ថែមឱ្យតម្លៃលើភាពស្មោះត្រង់ យកចិត្តទុកដាក់លើអារម្មណ៍របស់គ្នាទៅវិញទៅមក ហើយអ្នកជឿថាភាពស្និទ្ធស្នាលនឹងគ្នា គឺជាអ្វីដែលអាចជួយកសាងទំនាក់ទំនងដ៏ល្អបាន ៕
ប្រភព៖ Knongsrok