លាត​ដៃ​ឡើង ម្រាម​ដៃ​អ្នក​សល់​ប្រឡោះ​ប៉ុន្មាន អាច​ទាយ​ដឹង​ពី​ផ្នែក​ទ្រព្យ​នៅ​ពេល​ទៅ​មុខ

អ្នក​សាកល្បង​លាត​ដៃ​របស់​អ្នក​ឡើង ហើយ​ផ្ទឹម​ម្រាម​ទាំង​អស់​ចូល​គ្នា ដើម្បី​ឲ្យ​ពួក​យើង​អាច​ទាយ​ដឹង​អំពី​ចរិត​លក្ខណៈ និង​ទ្រព្យសម្បត្តិ​ពេល​ទៅ​មុខ​របស់​អ្នក។ តុះ​ទៅ​ស្វែងយល់​ទាំង​អស់​គ្នា​នៅ​ខាង​ក្រោម៖

) គ្មាន​ចន្លោះ ម្រាម​បិទ​ជិត

ប្រសិន​ដៃ​របស់​អ្នក មាន​ម្រាម​បិទ​ជិត មិន​ឃើញ​ចន្លោះ​ណា​មួយ នោះ​អ្នក​រមែង​ជា​មនុស្ស​ប្រើប្រាស់​អារម្មណ៍​ខ្ពស់ មាន​ភាព​ចាស់ទុំ​មុន​វ័យ មាន​ភាព​ម៉ត់ចត់ ធ្វើ​អ្វី​ដោយ​ប្រុងប្រយ័ត្ន​បំផុត។ អ្នក​ក៏​តែងតែ​មើល​ថែ និង​គិតគូរ​ដល់​អ្នក​ផ្ទះ​ជា​អាទិភាព។

និយាយ​អំពី​ទ្រព្យ អ្នក​ជា​មនុស្ស​ដែល​នៅ​មិន​ស្ងៀម​មួយ​កន្លែង​ឡើយ ពោល​គឺ​ពូកែ​ខាង​រក​លុយ ហើយ​មិន​ថា​បរិយាកាស​ប្រែប្រួល​បែប​ណា គឺ​តែងតែ​រក្សា​ជំហរ​រឹងមាំ និង​មិន​ងាយ​បោះបង់​អ្វី​មួយ​ចោល​ឡើយ។

) ឃើញ​មាន​ប្រឡោះ​មួយ

1

ប្រសិន​បាត​ដៃ​នោះ មើល​ឃើញ​ប្រឡោះ​មួយ​រំលេច​ឡើង ឬ​ចំហ នោះ​អ្នក​រមែង​ជា​មនុស្ស​ស្វាហាប់ ហើយ​តែងតែ​ស្រលាញ់​សេរីភាព ឯករាជ្យ ​ការ​រស់នៅ​ភាព​ជា​ខ្លួន​ឯង។ មនុស្ស​ដូច​ជា​អ្នក​មាន​ការ​គិត​បែប​សុទិដ្ឋិនិយម ហើយ​ក៏​រមែង​ទទួល​បាន​ការ​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន​ណាស់​ដែរ។

និយាយ​អំពី​ផ្នែក​ទ្រព្យសម្បត្តិ អ្នក​ជា​មនុស្ស​មាន​គំនិត​ភ្លឺ​ស្វាង មាន​ឧត្តមគតិ​ខ្ពស់ ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ ដូច្នេះ​និយាយ​ពី​ជោគជ័យ ក៏​ងាយ​នឹង​ទទួល​បាន​ផង​ដែរ។ មនុស្ស​នេះ​ច្រើន​តែ​មាន ទាំង​ក្មេង​វ័យ អាយុ​ ៣០ មិន​ទាន់​ទេ រក​ឃើញ​កន្លែង​ស្រួល​ហើយ។

) មាន​ប្រឡោះ​ពីរ

បើ​អ្នក​មាន​ប្រឡោះ​ពីរ​នៅ​លើ​ម្រាម​ដៃ នោះ​អ្នក​រមែង​ជា​មនុស្ស​ដែល​មាន​ផែនការណ៍​ច្បាស់លាស់​ក្នុង​ជីវិត។ អ្នក​តែងតែ​ព្យាយាម​មួយ​ជំហាន​ម្តងៗ ដោយ​មិន​បង្ខំ​ទេ តែ​អ្នក​ជា​មនុស្ស​មាន​ប្រាជ្ញា ពេល​ខ្លះ​លាក់​កំនួច ដើម្បី​សម្ងំ​មើល​អ្នក​ដទៃ​ធ្វើ។

និយាយ​ពី​ទ្រព្យ មនុស្ស​នេះ​រមែង​មាន​ស្ថិរភាព​ផ្នែក​ទ្រព្យ តាំង​តែ​ពី​ចាប់​កំណើត​មក​ ពោល​បាន​អំណោយផល​ពី​គ្រួសារ​តាំង​តែ​ពី​កើត ពោល​ច្រើន​តែ​ស្ថិត​ក្នុង​ជីវភាព​គ្រួសារ​យ៉ាង​ហោច​ណាស់​មធ្យម មិន​ស្គាល់​ពាក្យ លំបាក​ខ្លាំង​ឡើយ។

) មាន​ប្រឡោះ​បី

562206a3be1a81.img

អ្នក​ជា​មនុស្ស​ដែល​តែងតែ​សប្បាយ រីករាយ​នឹង​ជីវិត ងាយ​ស្រួល​សម្រប ចុះ​សម្រុង មិន​ច្របូកច្របល់​ជាមួយ​នរណា​ទេ។

និយាយ​ពី​ទ្រព្យ និង​សំណាង អ្នក​ជា​មនុស្ស​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រក​លុយ ប៉ុន្តែ​អ្នក​មិន​សូវ​ចេះ​រក្សា​វា​ឡើយ។ អ្នក​តែងតែ​ធ្វើ​តាម​អារម្មណ៍ សប្បាយ​មួយ​ពេល​ ឲ្យ​តែ​បាន ហើយ​សឹម​គិត​តាម​ក្រោយ​ទៀត ជា​រួម​អ្នក​គិត​ថា លុយ​អាច​ទិញ​សេចក្តី​សុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក