តាមក្បួនហុងស៊ុយ ការដាក់វត្ថុទាំង ២ ខាងក្រោម ក្នុងបន្ទប់ទទួលភ្ញៀវ នោះអាចនាំឲ្យប៉ះពាល់ដល់សំណាងរបស់ម្ចាស់ផ្ទះយ៉ាងធ្ងន់ធ្ងរ៖
២) ធុងសំរាម
បើទោះបីជាត្រូវចោលសំរាមតូចធំ គួរទម្លាប់យកទៅចោលនៅទីតាំងផ្ទះបាយ ឬខាងក្រៅផ្ទះ ដែលមានធុងសំរាម កុំទម្លាប់ដាក់ធុងសំរាមនៅបន្ទប់ទទួលភ្ញៀវឲ្យសោះ។ តាមហុងស៊ុយ មិនជារឿងល្អទេ ព្រោះអីបន្ទប់ទទួលភ្ញៀវ ជាកន្លែងតំណាងឲ្យលាភ និងលុយ ដូច្នេះបើពាំនាំបរិយាកាសអាក្រក់ ស្អុយ មកលាយឡំជាមួយ នោះនឹងនាំឲ្យអាប់លាភ។
១) កុំដាក់ផ្កា ឬរុក្ខជាតិសិប្បនិម្មិត
ដើម្បីឲ្យបន្ទប់ទទួលភ្ញៀវ មានភាពរស់រវើក គ្រួសារខ្លះ បានរៀបចំដាក់រុក្ខជាតិលម្អ តែពួកគេបែរជ្រើសរើសយករបស់ជ័រ ព្រោះគិតថា រក្សាទុកបានយូរ និងមិនចាំបាចហត់ដាក់ទឹក។
និយាយពីក្បួនហុងស៊ុយ របស់ក្លែងក្លាយ ឬរបស់ជ័រ នាំឲ្យប៉ះពាល់ដល់សុខភាព ទំនាក់ទំនងស្នេហារបស់ម្ចាស់ផ្ទះ។ បើប៉ះម្ចាស់ផ្ទះជាស្រ្តីនៅលីវ នោះនឹងកាន់តែពិបាកក្នុងការរកឃើញគូស្រករ ហើយបើម្ចាស់ផ្ទះមានគូហើយ នោះនឹងបង្កជាជម្លោះ បញ្ហាប៉ះទង្គិចពាក្យគ្នាឥតឈប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក