តាមក្បួនហុងស៊ុយ ការជ្រើសរើសទីតាំងដាក់ម៉ាស៊ីនបោកគក់ គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាអាចជះឥទ្ធិពលល្អឬអាក្រក់ ដល់ទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះបាន។ ខាងក្រោម Knongsrok ណែនាំនូវ ៣ ចំណុចដែលអ្នកគួរដឹង៖
៣) កុំដាក់ម៉ាស៊ីនបោកគក់ នៅក្នុងផ្ទះបាយ
ដោយសារបរិវេណផ្ទះខ្លះចង្អៀត ពួកគេក៏ច្នៃមកដាក់ម៉ាស៊ីនបោកគក់ នៅក្នុងផ្ទះបាយ។ របៀបនេះ គឺខុសនឹងក្បួនហុងស៊ុយហើយ ព្រោះដោយសារតែជាទូទៅ ផ្ទះបាយជាកន្លែងមានធាតុភ្លើង ដូច្នេះអាចធ្វើឲ្យប៉ះទង្គិចដល់លាភសំណាង និងសុខភាពរបស់ម្ចាស់ផ្ទះ។
២) កុំដាក់ម៉ាស៊ីនបោកគក់ក្នុងបង្គន់
ការដែលដាក់ម៉ាស៊ីនបោកគក់ក្នុងបង្គន់ គឺមានន័យថា ធាតុភ្លើងនៃម៉ាស៊ីន ប៉ះនឹងធាតុទឹកនៃបង្គន់ ដែលនាំឲ្យក្លាយជាថាមពលអាក្រក់ ប៉ះពាល់ដល់លុយកាក់ក្នុងគ្រួសារ។
មួយទៀតសោត បើនិយាយពីហានិភ័យវិញ គឺវាអាចងាយនឹងឆ្លងចរន្តភ្លើង បង្កជាផ្សិតដុះជាប់ស្នឹមម៉ាស៊ីន ពោលជាទីតាំងមិនល្អឡើយ។
១) ទីតាំងដែលគួរដាក់
អ្នកគួរតែដាក់នៅខាងក្រោយផ្ទះ ឬទីតាំងដាច់ដោយឡែកណាមួយ ពីកន្លែងដែលមិនជ្រាបទឹក ពោលជាទីតាំងស្ងួត។ ហើយល្អបំផុតនោះ អ្នកត្រូវដាក់ម៉ាស៊ីនបោកគក់ បែរទៅទិសខាងកើត អាគ្នេយ៍ ឬទិសខាងត្បូង ដើម្បីនាំលាភសំណាងចូលផ្ទះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក