បារីមិនត្រឹមតែបន្សល់ទុកនូវផលវិបាកដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវក្លិនមិនល្អជាប់លើសម្លៀកបំពាក់ខ្លាំងដែរ។ ហេតុដូចនេះ ដើម្បីបំបាត់ក្លិនអាក្រក់ទាំងអស់នេះ សូមអនុវត្តវិធីដូចខាងក្រោមនេះ៖
ប្រើម្សៅ talcum
ក្លិនបារីច្រើនតែតោងជាប់ជាមួយសក់ និងសម្លៀកបំពាក់ផ្សេងៗ ហើយប្រសិនបើសក់របស់អ្នកមានក្លិនផ្សែងបារីជាប់ ប៉ុន្តែមិនទាន់មានពេលក្នុងការលាងសម្អាត សូមប្រើម្សៅកូនក្មេងប្រោះលើសក់របស់អ្នក ព្រោះនេះក៏ជាវិធីដ៏មានប្រសិទ្ធភាពក្នុងការកម្ចាត់ក្លិនបារីនៅលើខ្លួនប្រាណ កម្ចាត់ក្លិនបារីយ៉ាងរហ័សនៅលើរាងកាយដោយមិនចាំបាច់ងូតទឹកភ្លាមៗក៏បាន។
ជាចាំបាច់ណាស់ អ្នកគួរប្រើក្នុងបរិមាណល្មមដើម្បីឱ្យម្សៅអាចចូលទៅក្នុងចុងសក់នីមួយៗបានយ៉ាងងាយស្រួល បន្ទាប់មកសិតសក់របស់អ្នកដើម្បីកម្ចាត់ក្លិនបារីនៅក្នុងសក់ដោយងាយ។
បាញ់ទឹកអប់
ប្រសិនបើសម្គាល់ឃើញថា សម្លៀកបំពាក់របស់អ្នកមានជាប់ក្លិនបារីមិនល្អដោយប្រការណាមួយ សូមសាកល្បងប្រើទឹកអប់ ព្រោះវាមានប្រសិទ្ធភាពខ្ពស់ណាស់ ក្នុងការបិទបាំងក្លិនថ្នាំជក់ ឬប្រើដូចជាស្ព្រាយក៏ជាជម្រើសដ៏ល្អដែរ។
ប្រើពន្លឺព្រះអាទិត្យ
ដើម្បីកម្ចាត់ក្លិនបារីលើសម្លៀកបំពាក់របស់អ្នក សូមបោកគក់ ហើយហាលថ្ងៃឱ្យស្ងួត ដោយសារកាំរស្មី UV នៅក្នុងព្រះអាទិត្យអាចសម្លាប់បាក់តេរីដែលបណ្តាលឱ្យមានក្លិនពីផ្សែងបារី។ ជាពិសេស បន្ទាប់ពីបោកគក់សម្លៀកបំពាក់ហើយ សូមហាលទុកចោលក្រោមពន្លឺព្រះអាទិត្យរយៈពេលពីរបីម៉ោង ឬអាចយូរជាងនេះ ដើម្បីបំបាត់ក្លិន។
ប្រើទឹកខ្មេះពណ៌សពេលបោកខោអាវ
ទឹកខ្មេះពណ៌សគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការកម្ចាត់ក្លិនបារី។ នៅក្នុងទឹកខ្មេះពណ៌សមានសារធាតុអព្យាក្រឹតធម្មជាតិ ដែលងាយស្រួលកម្ចាត់ក្លិនមិនល្អលើសម្លៀកបំពាក់។
មួយវិញទៀត អ្នកគ្រាន់តែត្រាំសម្លៀកបំពាក់ដែលជាប់ក្លិនបារី ជាមួយទឹកខ្មេះស ប៉ុន្តែអ្នកមិនអាចត្រាំខោអាវក្នុងទឹកខ្មេះយូរពេកទេ ព្រោះអាស៊ីតនៅក្នុងទឹកខ្មេះអាចបណ្តាលឱ្យក្រណាត់ខោអាវខូចគុណភាពបាន។
ប្រភព៖ បរទេស