ចន្លោះពេល ២ ម៉ោង ពីម៉ោង ៩ ដល់ ១១ យប់ មានសារៈសំខាន់ណាស់សម្រាប់សុខភាពមនុស្ស ដោយវាអាចពន្យារអាយុឲ្យកាន់តែវែង ប្រសិនជាអ្នកអាចមើលថែខ្លួនឯងបានល្អ ហើយបញ្ចៀសទម្លាប់អាក្រក់ទាំង ៤ ខាងក្រោម៖
៤) ការប្រើប្រាស់ទូរស័ព្ទ
មនុស្សភាគច្រើនទម្លាប់ប្រើប្រាស់ទូរស័ព្ទមុនចូលគេង ដោយអ្នកមិនបានដឹងនោះទេ អំពីផលប៉ះពាល់នៃវា។ ការប្រើលើសពី ១ ម៉ោងនៅលើគ្រែ អាចកាត់បន្ថយសារធាតុ Melatonin ដែលផលិតបានប្រហែល ២២ ភាគរយ នេះបង្កផលប៉ះពាល់ដល់ដំណេក ធ្វើឲ្យអ្នកគេងយប់ជ្រៅ ឬគេងមិនលក់។
តាមក្បួនបុរាណចិន គេដំណាលមកថា "ធ្វើការឲ្យធ្វើការនៅថ្ងៃរះ ហើយពេលថ្ងៃលិចត្រូវតែសម្រាក" ព្រោះវាអាចធ្វើឲ្យថ្លើមដំណើរការល្អ ចរន្តឈាមរត់ស្រួល ផ្ទុយទៅវិញ បើអ្នកប្រើទូរស័ព្ទយូរ នោះក៏នឹងនាំមុខងារថ្លើមថយចុះ ប្រព័ន្ធឈាមចាប់ផ្តើមមានការរាំងស្ទះ រួចថែមទាំងប៉ះពាល់ដល់ភ្នែកផងដែរ។
៣) ទទួលទានលើសពីម៉ោង ៩ យប់
កុំទម្លាប់ទទួលទានអាហារលើសម៉ោង ៩ យប់ ព្រោះវាធ្វើឲ្យក្រពះមិនបានសម្រាក នេះដាក់បន្ទុកទៅលើក្រពះ ថែមទាំងប៉ះពាល់ដល់គុណភាពដំណេកទៀតផង។ ដូច្នេះយកល្អ គួរកុំទទួលទានអាហារមុនចូលគេង រយៈពេល ២ ម៉ោងអី។ (ឧទាហរណ៍៖ គេងម៉ោង ១០ យ៉ាងហោចត្រូវទទួលទានត្រឹមម៉ោង ៧ ឬ ៧ ៣០ យ៉ាងយូរ)
២) ហាត់ប្រាណក្រោយម៉ោង ៩ យប់
ក្រោយម៉ោង ៩ យប់អ្នកមិនគួរហាត់ប្រាណឡើយ ជាពិសេសលំហាត់ប្រាណខ្លាំងៗ ដូចជាការរត់ ឬលេងបាល់ ព្រោះវាអាចនាំឲ្យខួរក្បាលគ្មានស្ថិរភាព ញ័រខ្លាំង ដល់ពិបាកក្នុងការគេង។ មុនពេលចូលគេង អ្នកគួរតែរក្សាចិត្តស្ងប់ ត្រដុសត្រង់ផ្នែកក និងសៀតផ្កាថ្នមៗ។
១) ផឹកទឹកច្រើន
ការផឹកទឹកមុនពេលចូលគេង គឺល្អ ដោយវាអាចការពារជំងឺមួយចំនួន ដូចជាជំងឺសរសៃឈាម និងបេះដូង តែកុំទម្លាប់ទទួលទានច្រើនពេកអី ព្រោះវានាំឲ្យអ្នកបត់ជើងតូចច្រើន រំខានដល់ដំណេកទៅវិញ។ លើសពីនេះការផឹកទឹកច្រើនមុនចូលគេង ក៏បណ្តាលឲ្យមុខឡើងហើមថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក