សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំការបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលកុសលផលបុណ្យខ្លួនឯងនៅក្នុងពេលនេះ តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
របៀបទស្សន៍ទាយ
១. ) ធ្វើសមាធិអធិស្ឋានគិតអំពីវត្ថុស័កិ្តសិទ្ធដែលអ្នកកំពុងគោរពបូជា ។
២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
សន្លឹកបៀទី 1
អ្នកដែលជ្រើសរើសសន្លឹកបៀមួយនេះ វត្ថុស័កិ្តសិទ្ធចង់ប្រាប់អ្នកថា អ្នកបានបន្តធ្វើបុណ្យជារឿយៗមក ធ្វើឲ្យអ្នកមានមូលដ្ឋានគុណសម្បត្តិល្អណាស់ ម្ល៉ោះហើយសូមបន្តគោរពអ្នកមានគុណ លោកគ្រូអ្នកគ្រូដែលផ្តល់ចំណេះដឹង និងនាំយកចំណេះដឹងផ្សេងៗទៅចែករំលែកបន្តដល់ក្មេងៗជំនាន់ក្រោយផង ។ អ្វីដែលសំខាន់បំផុតអ្នកត្រូវបន្តធ្វើបុណ្យតទៅទៀត បុណ្យកុសលនោះហើយនឹងធ្វើឱ្យអ្នករីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស។
សន្លឹកបៀទី 2
វត្ថុស័កិ្តសិទ្ធចង់ប្រាប់អ្នកថា ពេលនេះអ្នកមានកំលាំងធាតុទឹកយ៉ាងពេញលេញ មានថាមពលញ្ញាណជាងមុន ម្ល៉ោះហើយសូមធ្វើអ្វីៗទាំងអស់ដោយមានសមាធិចិត្ត ចូលលះចោលរឿងរ៉ាវដែលជាសំរាមក្នុងចិត្ត ហើយបោះជំហានទៅមុខដោយភាពជឿជាក់ និយាយឱ្យខ្លីទៅគំនិតរបស់អ្នកឥឡូវនេះត្រៀមខ្លួនជាស្រេចធ្វើកិច្ចការដោយចិត្តវិញ្ញាណ សូមរំដោះទុក្ខដែលអ្នកធ្លាប់មានហើយបន្តទៅមុខទៀតនឹងជួបផ្លូវភ្លឺស្វាង។
សន្លឹកបៀទី 3
វត្ថុស័កិ្តសិទ្ធចង់ប្រាប់អ្នកថា អ្វីដែលអ្នកកំពុងធ្វើដូចជាការស្តាប់ធម៌ទេសនា និងការស្តាប់ព្រះធម៌គឺជាប្រសិទ្ធពរមួយ ដូច្នេះប្រសិនបើអ្នកផ្តល់ទានដល់សត្វលោកទាំងអស់ អ្នកនឹងទទួលបានផលមកវិញ ឬអាចទទួលបានការងារធំជាអ្នកមានកិត្តិយស ទទួលបានការសរសើរពីសង្គមទូទៅ លើសពីនេះអ្នកត្រូវបន្តធ្វើបុណ្យនិងធ្វើអំពើល្អទៀត ផលបុណ្យប្រាកដជាបានជួប ៕
ប្រភព៖ Doljaitarot / Knongsrok