ឯកអគ្គរាជទូតជប៉ុនទស្សនាការប្រកួតកីឡាបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ

«ឯកអគ្គរាជទូតជប៉ុនទស្សនាការប្រកួតកីឡាបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ»

ឯកអគ្គរាជទូត មិកាមិ បានទស្សនាផ្ទាល់ការប្រកួតលើកទី១នៃក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ២៣ឆ្នាំ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ យើងពិតជាមាន ក្តីរំភើបចំពោះការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា។

បាល់ទាត់ គឺជាវិស័យមួយដែលគួរឱ្យកត់សំគាល់បំផុតនៃការផ្លាស់ប្តូរប្រជាជនរវាងប្រទេសជប៉ុន និងកម្ពុជា។ ជនជាតិជប៉ុនជាច្រើនរូប កំពុងជួយគាំទ្រដល់ការអភិវឌ្ឍកីឡាបាល់ទាត់នៅកម្ពុជា ដូចជា គ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិ ប្រធានអាជ្ញាកណ្តាល និងនាយកប្រតិបត្តិនៃស្ថាប័នថ្មីមួយសម្រាប់ការលើកកម្ពស់លីគបាល់ទាត់អាជីព។ លើសពីនេះ កីឡាករបាល់ទាត់វ័យក្មេងរបស់ជប៉ុន ក៏លេងឱ្យក្លឹបបាល់ទាត់កម្ពុជាផងដែរ។

យើងសូមជូនពរក្រុមកីឡាករជម្រើសជាតិកម្ពុជា ទទួលជោគជ័យក្នុងការប្រកួតនានានាពេលអនាគត។

<>

Ambassador Mikami watched the first game of the Cambodian national team in the AFF U23 Championship 2022 at the Morodok Techo Stadium. We were very excited by the performance of the Cambodian national team.

Football is one of the most notable areas of people-to-people exchange between Japan and Cambodia. Many Japanese nationals are supporting the development of football in Cambodia such as national team coaches, referee directors, and the CEO of a new organization for the promotion of professional football leagues. Furthermore, young Japanese football players also play for Cambodian football clubs.

We wish the Cambodian national team all the best in their future endeavors.

1

2