នៅលីវច្រើនឆ្នាំមកហើយ ទោះបើកចិត្តយ៉ាងណាក៏នៅតែគ្មានស្នេហានឹងគេ តើហេតុអ្វីទៅណ៎? ឈប់ឆ្ងល់ទៀត តោះប្រិយមិត្ត Knongsrok មកសាកតេស្តមើលតាមរយៈការរើសដបទឹកអប់មួយដែលអ្នកចូលចិត្តបំផុត ដើម្បីដឹងថា ហេតុផលអ្វីទើបអ្នកមិនទាន់មានស្នេហាមកទល់សព្វថ្ងៃ?
ទឹកអប់ដប A
នៅលីវព្រោះអ្នកមានជម្រើស មានមនុស្សច្រើនចូលមកក្នុងជីវិតអ្នក រើសនោះរើសជម្រាញ់ហើយជម្រាញ់ទៀត ជម្រាញ់ទាល់តែត្រូវចិត្តទើបអាចបោះបង់ភាពនៅលីវ ។
ទឺកអប់ដប B
នៅលីវព្រោះអ្នកចូលចិត្តនៅម្នាក់ឯង មិនសូវជាចូលចិត្តចូលនៅរួមជាមួយអ្នកណា ទើបមិនសូវជាអ្នកហ៊ានចូលក្បែរ ។
ទឹកអបដប C
នៅលីវព្រោះអ្នកនៅតែនឹកអតីតមិនអាចបំភ្លេចបាន សឹងមិនអាចចាប់ផ្តើមស្រឡាញ់នរណាម្នាក់បាន ខ្លាចថាមានជួបមានបែកឬជួបរឿងខូចចិត្តទៀត ។
ទឹកអប់ដប D
មនុស្សដែលស្រឡាញ់អ្នក អ្នកមិនដែលចាប់អារម្មណ៍គេទេ តែបែរជាទៅស្រឡាញ់ដែលមិនស្រលាញ់ខ្លួនទៅវិញ ច្រើនតែជួបមនុស្សដែលគេមានមុចាស់ហើយ ៕
ប្រភព៖ Knongsrok