សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសផ្កាកុលាបមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
ផ្កាកុលាបទី 1
អ្នកជាមនុស្សដែលមានថាមពល ស្ងប់ស្ងៀម មិនរាថយប្រឈមមុខជាមួយនឹងបញ្ហាដែលចូលមកក្នុងជីវិត និងជំនះរាល់ឧបសគ្គដែលកើតមាន ព្រោះអ្នកគិតថាជីវិតមនុស្សមួយជាតិមានម្តង ដូច្នេះត្រូវធ្វើអ្វីដែលមានប្រយោជន៍ និងមានន័យដូចគេដូចឯង ។
ផ្កាកុលាបទី 2
អ្នកជាមនុស្សប្រាកដប្រជាចំពោះទិសដៅខ្លួនឯង អ្នកឱ្យតម្លៃលើសមត្ថភាពមួយនេះណាស់ ម្ល៉ោះហើយអ្នកមិនសូវជាចេះបូរបាច់ឥតប្រយោជន៍ច្រើនទេ ព្រោះអ្នកដឹងថាទង្វើនិងលទ្ធផលវាជារឿងដែលសំខាន់បំផុតសំរាប់ជីវិតមួយនេះ ។
ផ្កាកុលាបទី 3
អ្នកជាមនុស្សឆ្លាតនិងក្លាហាន ហើយក៏ជាមនុស្សស្មោះត្រង់ មានតម្លាភាព មានចិត្តទូលាយដែរ ជាងនេះក៏ជាមនុស្សមានចរិតជាអ្នកដឹកនាំ ជាមនុស្សដែលផ្តល់ដំបូន្មានល្អដល់អ្នកដទៃ។
ផ្កាកុឡាបទី 4
អ្នកជាមនុស្សដែលចេះស្តាប់យោបល់ឬការបង្រៀនរបស់អ្នកដទៃ មិនងាយចុះចាញ់នឹងឧបសគ្គ ហើយព្យាយាមកែលម្អខ្លួនឯងជានិច្ច លើសពីនេះអ្នកគឺជាមនុស្សចេះយកចិត្តខ្លួនទៅដាក់ចិត្តអ្នកដទៃ តែមិនចូកចិត្តភាពអ៊ូអររញ៉ាំរញ៉ូវទេ ច្រើនតែចូលចិត្តនៅម្នាក់ឯងស្ងប់ស្ងៀម ៕
ប្រភព៖ Knongsrok