តើអ្នកធ្លាប់ឆ្ងល់ទេថា៖ «ហេតុអ្វីអ្នកក្រកាន់តែក្រ អ្នកមានកាន់តែមាន»? តាមពិតទៅមនុស្សមិនមែនជាអ្នកក្រទេ ការគ្មានទេពកោសល្យពូកែ ទម្លាប់ និងរបៀបគិតតែប៉ុណ្ណោះដែលកំណត់ពួកគេបាន។ បើចង់កាត់បន្ថយគម្លាតរវាងអ្នកក្រនិងអ្នកមាន ចូររៀនធ្វើខ្លួនជាមនុស្ស «កំណត់» តាម ៣ ចំណុចខាងក្រោមនេះ។
១. "កំណត់" ជាមួយនឹងការចំណាយមិនចាំបាច់
ប្រាកដណាស់លុយនឹងអស់យ៉ាងលឿន ប្រសិនបើអ្នកមិនមានផែនការសន្សំ ចំណាយ និងវិនិយោគឱ្យបានត្រឹមត្រូវ។ ជំនួសឱ្យការខ្ជះខ្ជាយលុយទិញរបស់ដែលមិនចាំបាច់ ចាយវាយលើរបស់ប្រណិត ខ្ចីបំណុល អ្នកគួរតែរៀនពីរបៀបយកលុយសម្រាប់ចំណាយទាំងនេះមកបណ្តាក់ទុន ឬសន្សំធម្មតាទើបជាការល្អ។
ឧទាហរណ៍៖ "លោក Bill Gates មុននឹងក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិរហូតដល់រាប់រយពាន់លានដុល្លារ អាចទទួលបានជីវិតដ៏ប្រណិត និងទទួលបានអ្វីក៏ដោយដែលគាត់ចង់បាន ដោយសារគាត់មានបុគ្គលិកលក្ខណៈសន្សំសំចៃខ្លាំង ជាពិសេស តស៊ូមតិក្នុងការចំណាយសមហេតុផល និងគិតឱ្យបានហ្មត់ចត់មុនពេលទិញ"។
ដូច្នោះ បើអ្នកមិនមានផែនការចំណាយសមរម្យសម្រាប់ខ្លួនឯងទេ អ្នកនឹងងាយធ្លាក់ក្នុងស្ថានភាពមួយដ៏លំបាក ហើយក៏មិនងាយក្លាយជាអ្នកមានដែរ។ ដើម្បីធ្វើឲ្យខ្លួនអ្នកក្លាយជាអ្នកមានឆាប់ៗ សូមផ្លាស់ប្តូរផ្នត់គំនិតត្រូវចេះព្រងើយកន្តើយលើការចំណាយដែលមិនចាំបាច់ រីករាយនឹងអ្វីដែលមាន នោះអ្នកនឹងឃើញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងហិរញ្ញវត្ថុ។
២. "កំណត់" ជាមួយនឹងពេលវេលា
ជាទូទៅ ក្រុមអ្នកមានភាគច្រើនតែងនិយាយថា "ពេលវេលាជាមាសប្រាក់" មិនអាចខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍បានឡើយ ជាពិសេសពួកគេតែងតែមានភាពតឹងរ៉ឹងខ្លាំងចំពោះការគ្រប់គ្រងពេលវេលាផងដែរ។
ធ្លាប់ឃើញអ្នកមានណាទំនេរអត់? ប្រសិនបើមាន ក៏មានក្នុងអំឡុងពេលដែលពួកគេ "ថែរក្សាសុខភាព" ប៉ុណ្ណោះ។ ឧទាហរណ៍៖ មហាសេដ្ឋីភាគច្រើនតែងមានកាលវិភាគមមាញឹក មានកិច្ចការត្រូវធ្វើ និងយកចិត្តទុកដាក់លើកិច្ចការជាងមនុស្សដទៃ។
ជាការពិតណាស់ ជំនួសឱ្យការគិតអំពីរឿងអ្វីដែលត្រូវមើលថ្ងៃនេះ ពួកគេនឹងជ្រើសរើសពិចារណាលើអ្វីដែលត្រូវវិនិយោគ។ ដូច្នោះ ប្រសិនបើអ្នកឃើញថា ខ្លួនឯងនៅតែក្រ សូមគិតឡើងវិញពីរបៀបដែលអ្នកចំណាយពេលវេលារបស់អ្នកប្រចាំថ្ងៃ។ បើចង់ក្លាយជាអ្នកមាន កុំមានចិត្តទូលាយជាមួយពេលវេលា ប៉ុន្តែត្រូវរាប់អានរាល់នាទីដើម្បីជួយខ្លួនឯងឱ្យកាន់តែរីកចម្រើនជារៀងរាល់ថ្ងៃ។
៣. "កំណត់" ការសម្របសម្រួល
ដំបូងឡើយ ពួកគេរៀបចំផែនការអ្វីមួយដោយទំនុកចិត្ត ដូចជា ការតាំងចិត្តចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលដើម្បីឈានទៅមុខនៃការអប់រំ ឬអាជីពរបស់ពួកគេ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ ភាពលំបាកបន្តិចបន្តួច ឬភាពខ្ជិលក៏បានលេចឡើង ដែលជាថ្នូរនឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងងាកចេញពីគន្លងដែលបានគ្រោងទុក។
ជាធម្មតាអ្នកក្រមនឹងចង់សម្របសម្រួលនៅពេលប្រឈមមុខជាមួយបញ្ហាជាច្រើន ដោយសារពេលជួបនឹងការលំបាក ពួកគេរួញថយក្រោយ សម្រុះសម្រួល និងសង្ស័យខ្លួនឯងជានិច្ច។ ការគិតបែបនេះពិតជាដើមចមនៃភាពក្រីក្ររបស់ពួកគេងើបមិនរួចនោះទេ។ ដូច្នោះ ដើម្បីក្លាយជាអ្នកមាន អ្នកគួរតែពង្រឹងជំនឿ ហើយមិនជ្រើសរើសសម្រុះសម្រួល ឬបោះបង់ពាក់កណ្តាលផ្លូវ ទើបអាចសម្រេចបានសមិទ្ធផលដែលចង់បាន និងជោគជ័យលើផ្លូវដែលបានជ្រើសរើស។
ប្រភព៖ បរទេស