មានភាពស្រដៀងគ្នាមួយចំនួនរវាងការសម្រេចចិត្តរកលុយ និងជម្រើសដើម្បីរក្សាវា ដោយភាគច្រើនពិតជាខុសគ្នាខ្លាំង។កំហុសទាំង ៥ ខាងក្រោមនេះ គឺជារឿងដែលគ្រប់គ្នាគួរយល់ដឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកុំបណ្ដោយខ្លួនឲ្យហួសពេល៖
កំហុសទី១៖ ព្យាយាមដើម្បីសម្រេចបាននូវគោលដៅធំ
មនុស្សភាគច្រើនគិតថា អ្នកមានតែងតែចាប់ផ្តើមពីគោលដៅធំ ដែលធាតុពិតហាក់ដូចជាមិនធំពេកនោះទេ ប៉ុន្តែពួកគេដឹងពីអ្វីដែលត្រូវធ្វើដើម្បីសម្រេចគោលដៅនោះ។ ដូច្នោះ បើអ្នកយកតម្រាប់តាមអ្នកមានដោយងងឹតងងុល លទ្ធផលចុងក្រោយគឺត្រឹមតែ ០ ប៉ុណ្ណោះ។
មិនមានន័យថា អ្នកមិនគួរកំណត់គោលដៅធំនោះទេ ព្រោះប្រសិនបើគោលដៅរបស់អ្នកធំពេកសម្រាប់សមត្ថភាពបច្ចុប្បន្នអ្នកគ្រាន់តែបង្កើតការខកចិត្តសម្រាប់ខ្លួនឯង។ មិនតែប៉ុណ្ណោះវាក៏អាចក្លាយជា "សុបិន្តអាក្រក់" ខាងផ្លូវចិត្តដែលធ្វើឱ្យអ្នកឈ្លក់វង្វេង មិនអាចគេចផុតពីស្រមោលនៃភាពបរាជ័យ។
កំហុសទី២៖ ភាពឯករាជ្យ
មនុស្សដែលជោគជ័យខ្លាំង (ជាពិសេសមនុស្សវ័យក្មេង) ច្រើនតែកើតចេញពីការខិតខំប្រឹងប្រែងជាក្រុម ដោយសារពួកគេមានអ្នកគ្រប់គ្រង គ្រូបង្វឹក ជំនួយការ និងមានមនុស្សជាច្រើននៅពីក្រោយខ្នងរបស់ពួកគេ។
បើអ្នកចង់ឡើងដល់កំពូល អ្នកត្រូវតែស្វែងរកក្រុមដើម្បីគាំទ្រអ្នក ដូចជាការចាប់ផ្តើមអាជីវកម្មត្រូវស្វែងរកអ្នកវិនិយោគទេវតា ដែលអាចមានសមត្ថភាពបង្ហាញផ្លូវដល់ការអភិវឌ្ឍកាន់តែប្រសើរ។
កំហុសទី៣៖ ការបញ្ចុះបញ្ចូលមនុស្សចម្លែកឲ្យទិញ
បើអ្នកមិនអាចឱ្យមនុស្សជិតអ្នកទិញបានទេ កុំលក់ឱ្យមនុស្សចម្លែកឲ្យសោះ។ កុំមើលពីរបៀបដែលមនុស្សជោគជ័យចូលក្នុងទីផ្សារដែលមិនធ្លាប់ស្គាល់ ហើយយកតម្រាប់តាមវាអី។ ប្រសិនបើអ្នកចង់ឱ្យអ្វីៗដំណើរការក្នុងទិសដៅត្រឹមត្រូវ អ្នកគួរតែចាប់ផ្តើមមានស្ថេរភាពជាងមុន។
ដំបូងអ្នកត្រូវតែប្រែក្លាយមនុស្សដែលអ្នកស្គាល់ទៅជាអ្នកទិញ ដោយផ្តោតលើមនុស្សទាំងនោះ និងការយកឈ្នះនៅក្នុងទីផ្សារដែលធ្លាប់ស្គាល់នឹងផ្តល់ឱ្យអ្នកនូវទំនុកចិត្តដែលអ្នកត្រូវការ។
កំហុសទី៤៖ និយាយអំពីការបរាជ័យ
នៅពេលដែលអ្នកជោគជ័យ អ្នកអាចមើលទៅលើការបរាជ័យរបស់អ្នកជាមេរៀនដ៏មានតម្លៃ ហើយវាក៏ជារឿងមួយដែលធ្វើឱ្យអ្នកមានភាពទាក់ទាញផងដែរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរធ្វើវាដោយគ្មានសមិទ្ធិផលណាមួយនៅក្នុងដៃនោះទេ។ ការចែករំលែកការលំបាក និងការជំពប់ដួលនៅពេលនេះ ឈ្នះតែការអាណិតអាសូរពីសាច់ញាតិ ការព្រងើយកន្តើយពីមនុស្សចម្លែក ការមើលងាយ និងការសើចចំអកពីគូប្រជែង។ នោះវានឹងមិននាំមកនូវប្រភពថាមពលណាមួយដែលអ្នកចង់បាននោះទេ។
ប្រភព៖ បរទេស