ថ្ងៃនេះ "ក្នុងស្រុក" សូមលើកយកនូវមុខម្ហូបចំនួន ៤ មុខ ដែលប្រិយមិត្តទាំងអស់គ្នាតែងតែទទួលទានជាប្រចាំ ដោយមិនបានដឹងពីគុណសម្បត្តិដ៏អាក្រក់របស់វា ដែលអាចបំផ្លាញសុខភាពថ្លើមធ្ងន់ធ្ងររហូតបង្កជាជំងឺមហារីកថ្លើមបាន។
សណ្តែកបណ្តុះគ្មានឫស
ជាធម្មតា សណ្តែកបណ្តុះដែលដាំតាមធម្មជាតិនឹងចំណាយពេលប្រហែល ៣-៤ ថ្ងៃទើបអាចប្រមូលផលបាន។ ដោយសារ តែការថែទាំប្រចាំថ្ងៃ សណ្តែកបណ្តុះប្រភេទនេះនឹងមើលទៅវែង ស្តើង មានឫសច្រើន ហើយរូបរាងក៏មិនសូវល្អដែរ។
ផ្ទុយទៅវិញ ប្រភេទសណ្ដែកបណ្ដុះដែលជំរុញឱ្យដុះតែងមានរាងស្អាត រាងធាត់ តម្លៃថោក តែគ្មានឫសទាល់តែសោះ។ ការទទួលទានសណ្ដែកបណ្ដុះប្រភេទនេះជាប់ៗគ្នាក្នុងរយៈពេលយូរអាចបណ្តាលឱ្យថ្លើមផលិតជាតិពុលជាច្រើនដែលប្រមូលផ្តុំ ដោយហេតុនេះធ្វើឱ្យប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែង រហូតបង្កទៅជាមហារីកថ្លើម។
ប៉េងប៉ោះមិនទុំ
ប៉េងប៉ោះជាបន្លែមួយប្រភេទដែលសម្បូរវីតាមីន C ប៉ុន្តែចំពោះប៉េងប៉ោះដែលមិនទុំមិនគួរបរិភោគឡើយ ដោយសារវាមានផ្ទុកសារធាតុ Solanin Toxin ដែលបង្កគ្រោះថ្នាក់ដល់រាងកាយខ្លាំង បង្កើនបន្ទុកបន្សាបជាតិពុលលើថ្លើមយ៉ាងងាយ ប៉ះពាល់ដល់សុខភាពថ្លើម។
លើសពីនេះ ជាតិពុល Solanin ក៏មានគ្រោះថ្នាក់ខ្លាំងដល់សរសៃប្រសាទ ដែលអាចបណ្តាលឱ្យពុលក្នុងករណីធ្ងន់ធ្ងរជាដើម។ ប៉ុន្តែបើអ្នកចង់បរិភោគប៉េងបោះមិនទាន់ទុំ គួរតែកំណត់បរិមាណតិចបំផុតតាមដែលអាចធ្វើទៅបាន។
ល្ពៅចាស់
បរិមាណជាតិស្ករនៅក្នុងល្ពៅចាស់មានកម្រិតខ្ពស់ណាស់ ហើលយបន្ទាប់ពីទុករយៈពេលយូរសាច់ល្ពៅនឹងត្រូវទទួលរងនូវដំណើរការអាល់កុល anaerobic ដែលកាត់បន្ថយគុណភាពសាច់។ យ៉ាងណាមិញ ប្រសិនបើអ្នកទទួលទានល្ពៅចាស់ច្រើន សារធាតុដែលផលិតនឹងកើនឡើងបន្ទុកលើថ្លើម និងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព បើទោះបីជារូបរាងរបស់ផ្លែល្ពៅនៅតែមានសភាពល្អក៏ដោយ។
ផ្សិតត្រចៀកកណ្តុរត្រាំក្នុងរយៈពេលយូរ
ផ្សិតត្រចៀកកណ្តុរគឺជាផ្សិតជាបន្លែម្យ៉ាងដែលមុនទទួកទានត្រូវតែត្រាំជាមុនសិន ដើម្បីងាយស្រួលក្នុងការចម្អិន។ ប៉ុន្តែបើទោះបីជាយ៉ាងនេះមែន អ្នកពុំគួរត្រាំផ្សិតត្រចៀកកណ្តុរក្នុងទឹករយៈពេលយូរដែរ ដោយសារការត្រាំក្នុងរយៈពេលយូរអាចបង្កើតអាស៊ីតបាក់តេរីដែលបង្កមហារីកបានយ៉ាងងាយ។ មួយវិញទៀត បាក់តេរីប្រភេទនេះក៏មានសកម្មភាពខ្លាំងដែរក្រោមសីតុណ្ហភាពខ្ពស់ បន្ទាប់ញាំចូលក្នុងខ្លួនងាយនឹងបំផ្លាញថ្លើម និងបង្កជាមហារីកថ្លើម។
ប្រភព៖ បរទេស