ចំណុចពណ៌ត្នោតនឹងត្រូវលេចឡើងនៅពេលដែលរាងកាយផលិតជាតិមេឡានីនច្រើនពេក ដោយសារតែការប៉ះពាល់ស្បែកដោយផ្ទាល់ទៅនឹងកាំរស្មីយូវី ដែលជាហេតុបង្កឱ្យកើតជំងឺស្បែកផ្សេងៗ ហើយចំណុចពណ៌ត្នោតនេះដែរ ក៏មិនងាយនឹងលុបក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទេ។
យ៉ាងណាក៏ដោយ អ្នកនៅតែអាចពន្លឿនការលុបបំបាត់ពិការភាពនេះបាន ដោយការថែទាំស្បែក និងជ្រើសរើសផលិតផលថែរក្សាស្បែកត្រឹមត្រូវ។ ដូច្នេះ អ្នកគួរជ្រើសរើស ៣ ជំហានងាយៗខាងក្រោមនេះ អ្នកនឹងទទួលបានមកនិញនូវស្បែកដែលគ្មានស្នាមជាំ បំបាត់ស្នាមអុចខ្មៅ។
លាបឡេការពារកំដៅថ្ងៃ
ឡេការពារកម្តៅថ្ងៃគឺជាជំហានដំបូងក្នុងការថែរក្សាស្បែកដ៏ល្អបំផុត ដែលអ្នកគួរលាបបន្ទាប់ពីលាបក្រែមសំណើមព្រោះវាផ្ដល់ក៏សារៈសំខាន់គ្រប់ប្រភេទស្បែក។ ម្យ៉ាងទៀត គួរតែប្រើឡេការពារកម្តៅថ្ងៃដែលមាន SPF ៣០ យ៉ាងតិច និងការពារទាំងកាំរស្មី UVA និង UVB ។
ជាមួយនឹងប្រភេទនៃពន្លឺពណ៌ខៀវពីកុំព្យូទ័រយួរដៃ ស្មាតហ្វូន និងថេប្លេត ក៏ជាមូលហេតុបង្កើតឲ្យមានចំណុចពណ៌ត្នោតលេចឡើងផងដែរ។ ដូច្នេះហើយ នៅពេលជ្រើសរើសឡេការពារកម្តៅថ្ងៃ អ្នកគួរតែផ្តល់អាទិភាពដល់ផលិតផលដែលរារាំងពន្លឺពណ៌ខៀវជាចាំបាច់។ អ្នកត្រូវចាំថា ត្រូវប្រើបរិមាណតិចតួចក្នុងពេលតែមួយ កំណត់កម្រិតឲ្យបានគ្រប់គ្រាន់សម្រាប់ស្បែក និងធ្វើឱ្យស្បែកមានភាពស្មើគ្នាបំផុត។
ប្រើផលិតផលពិសេសដើម្បីព្យាបាលចំណុចពណ៌ត្នោត
ចាំបាច់ណាស់ ស្ត្រីគួរតែប្រើផលិតផលពិសេសដើម្បីព្យាបាលចំណុចពណ៌ត្នោតភ្លាមៗ ជាពិសេសនៅពេលដែលរកឃើញមុនលេចឡើង មិនត្រូវរង់ចាំឱ្យមុនបាត់ទើបដោះស្រាយទេ ព្រោះអាចនឹងពិបាកខ្លាំងក្នុងការកម្ចាត់។ ដូច្នោះ នៅពេលស្បែកមានមុន ត្រូវប្រើសេរ៉ូមបំបាត់ស្នាមអុចខ្មៅភ្លាមៗ ដើម្បីជៀសវាងចំណុចខ្មៅនៅពេលក្រោយ។
ប្រើសេរ៉ូមវីតាមីន C ដើម្បីពន្លឿនការកម្ចាត់ចំណុចពណ៌ត្នោត
ចំណុចពណ៌ត្នោតក្រោយពេលរលាក គឺអាចព្យាបាលបានតាមមូលដ្ឋាននៃការប្រើប្រាស់សេរ៉ូមវីតាមីន C បន្ទាប់ពីសម្អាតរួច មុនពេលលាបក្រែមផ្តល់សំណើម។
វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមិនត្រឹមតែជួយបន្ថយចំណុចពណ៌ត្នោតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារមិនឱ្យពួកគេត្រឡប់មកវិញផងដែរ ជួយការពារស្បែកពីរ៉ាឌីកាល់សេរីដែលបណ្តាលឱ្យចាស់។ វីតាមីន C ក៏មានសមត្ថភាពក្នុងការបំបាត់ស្នាមអុចខ្មៅផងដែរ។
សារធាតុប្រឆាំងអុកស៊ីតកម្មគឺត្រូវតែមាននៅក្នុងរបបថែរក្សាស្បែកណាមួយដើម្បីការពារការលូតលាស់រ៉ាឌីកាល់សេរី។ សេរ៉ូមប្រឆាំងអុកស៊ីតកម្មដែលមានវីតាមីន C គឺជាផលិតផលសំខាន់ណាស់ ដែលអ្នកអាចជ្រើសរើសបាន។
ប្រភព៖ បរទេស