សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលលាភសំណាងខ្លួនឯងនៅក្នុងពេលនេះ តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
របៀបលេង
១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។
២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
សូមឲ្យអ្នកជួបតែសំណាងល្អ
សន្លឹកបៀទី 1
នៅមិនទាន់មានលាភសំណាងខ្លាំងនៅឡើយទេ ចូរផ្តោតលើការងារនិងភារកិច្ចជាមុនសិន បន្ទាប់មកអ្វីដែលរំពឹងទុកនឹងកើតឡើងដោយខ្លួនឯង ប៉ុន្តែសូមចាំថាកុំមានសង្ឃឹមខ្ពស់ពេក អ្វីដែលវាសនាចារមកជារបស់យើងវានឹងមិនបាត់បង់ទេ សង្ឃឹមកាន់តែខ្ពស់ពេលអស់សង្ឃឹមក៏វាធ្ងន់ដែរ ។
សន្លឹកបៀទី 2
លាភសំណាងរបស់អ្នកនឹងមកជាមួយការផ្លាស់ប្តូរ ដើម្បីទទួលបានវាអ្នកត្រូវតែបាត់បង់អ្វីមួយជាថ្នូរ នេះវាជារឿងធម្មតានៅក្នុងពិភពលោកនេះ។
សន្លឹកបៀទី 3
លាភសំណាងកើតចេញពីការងារ និងក្រុមគ្រួសារ ប្រហែលជាមានការងារថ្មីគម្រោងថ្មី សម្រាប់អ្នកមានគ្រួសារប្រហែលជាអាចកូន ឬសត្វចិញ្ចឹមក្លាយជាសមាជិកថ្មីនៅក្នុងផ្ទះក៏ថាបាន ។
សន្លឹកបៀទី 4
នៅមិនទាន់មានលាភអ្វីចូលមកទេ ក្នុងចន្លោះពេលនេះត្រូវទប់ខ្លួនឲ្យនឹងសិន កុំរេរាទៅតាមខ្យល់បក់បោកព្រោះវាអាចធ្វើឲ្យអ្នកខាតបង់បាន ៕
ប្រភព៖ Knongsrok