ប្រសិនអ្នកជាបុរស ដែលមានផ្នែកទាំង ៣ ខាងក្រោមនេះ ទំហំធំ នោះអនាគតនឹងអាចក្លាយជាអ្នកមាន។ យើងអបអរចំពោះស្រ្តីណា ដែលបានបុរសនោះជាស្វាមី គឺប្រៀបដូចបានលាភសំណាងហូរអណ្តែតដូចទឹកទន្លេ៖
៣) បុរសដែលមានប្រអប់ជើងធំ
តាមក្បួន បុរសដែលមានប្រអប់ជើងធំ បង្ហាញថាពួកគេជាមនុស្សខិតខំឧស្សាហ៍ព្យាយាម និងក្លាហាន។ ដូច្នេះបើទោះបីជាឆ្លងកាត់ការលំបាក និងឧបសគ្គបែបណាក៏ដោយ ពួកគេនឹងតែងរិះរកវិធីដើម្បីជម្នះឲ្យបានឆាប់រហ័ស។
មនុស្សទាំងនេះឆ្លាតណាស់ ពួកគេអាចសម្រេចបានជោគជ័យ និងរកប្រាក់បានច្រើន ដូច្នេះនារីណាដែលអាចរៀបការជាមួយបុរសបែបនេះ គឺពិតជាសំណាង ហើយក្នុងជីវិតមិនខ្លាចភាពក្រីក្រចូលមកបៀតឡើយ។
២) បុរសមានចង្កាធំ
បុរសដែលមានចង្កាមូលធំ គឺតែងតែជាបុរសដែលគួរឲ្យទុកចិត្តបាន គេមានទេពកោសល្យភាពជាអ្នកដឹកនាំ មានមុខមានមាត់ក្នុងសង្គម។ លើសពីនេះ ពួកគេក៏រមែងមានភាពអត់ធ្មត់ខ្ពស់ ហើយក្នុងអត្ថន័យស្នេហា គឺស្មោះត្រង់នឹងដៃគូរកលេខដាក់គ្មាន។ ស្រ្តីណាបានបុរសនេះ ជាប្តី រាប់ថា នឹងបានសុភមង្គលពេញលេញក្នុងជីវិត។
១) បុរសដែលមានច្រមុះធំ
បុរសដែលមានច្រមុះធំ រមែងជាបុរសមានស្មារតីការពារមនុស្សដែលខ្លួនស្រលាញ់ ហើយមានទំនួលខុសត្រូវ ក្នុងការចិញ្ចឹមថែរក្សាគ្រួសារ។ មនុស្សនេះតែងតែព្យាយាមរកប្រាក់ មិនចង់ឲ្យប្រពន្ធកូនហត់នឿយលំបាកទេ។ តើអ្នករកបានបុរស មានផ្នែកទាំង ៣ នេះហើយឬនៅ? បើមានកុំភ្លេចផ្ញើឲ្យពួកគេបានដឹងពីចំណុចពិសេសរបស់ពួកគេខ្លួនឯងផង!
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក