បន្លែបៃតង មិនត្រឹមតែផ្តល់សារធាតុចិញ្ចឹមដ៏មានតម្លៃដល់រាងកាយប៉ុណ្ណោះទេ តែងាកមកបន្លែ ៥ ប្រភេទនេះ វាថែមទាំងមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម ជំរុញរាងកាយផលិតកូឡាជែន ជួយការពារភាពចាស់មុនអាយុបានយ៉ាងល្អទៀតផង៖
៥) ស្ពៃខ្មៅវាត្រូវបានគេចាត់ទុកជាអាហារ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ហើយមានកាឡូរីទាប មិនបណ្តាលឲ្យឡើងទម្ងន់នោះតេ។ ជាងនេះ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ជួយការពារជំងឺមហារីកសុដន់ ក្រពះ និងពោះវៀនធំជាដើម។
បន្ថែមពីនេះ វាមានសារធាតុ ChlorophyII និងវីតាមីន C ជាកត្តាជំរុញរាងកាយក្នុងការបង្កើតកូឡាជែន និងជួយចិញ្ចឹមស្បែកពីខាងក្នុង។
៤) ប្រូខូលី
បន្លែនេះ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ អាចការពារការបំបែកនៃកូឡាជែន ហើយក៏មានប្រសិទ្ធភាពក្នុងការបង្កើនការផលិតកូឡាជែន។ វាក៏ជួយការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេ ដែលបង្កគ្រោះថ្នាក់ដល់ស្បែក នាំឲ្យស្បែកមានភាពចាស់ជាងវ័យ។
៣) ខាត់ណា
ខាត់ណាមានសារធាតុប្រឆាំងអុកស៊ីតកម្ម មានបេតាការ៉ូទីន វីតាមីន C ក៏ដូចជាសារធាតុ Flavonoids ដែលជួយកោសិកាប្រឆាំងនឹងការខូចខាត ដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ជួយពន្យឺតភាពចាស់ និងការពារជំងឺមួយចំនួន។ វាក៏ថែមទាំងផ្តល់វីតាមីន A, K ជួយបន្សាបជាតិពុល និងពង្រឹងភាពធន់របស់រាងកាយ ចិញ្ចឹមស្បែកពីខាងក្នុងទៀតផង។
២) សាឡាត់
សម្បូរទៅដោយវីតាមីន A វីតាមីន C ជួយការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡែ និងបន្ថយដំណើរការនៃភាពចាស់ផងដែរ។ វាក៏ជួយកម្ចាត់ជាតិពុលក្នុងរាងកាយ លើកកម្ពស់សុខភាពស្បែក ជួយឲ្យកាន់តែស្រស់ស្អាត និងក្មេងជាងវ័យ។
១) ស្ពៃក្ដោប
មានផ្ទុកវីតាមីន A, C, E ល្អចំពោះសុខភាពស្បែក ហើយមានសារធាតុចិញ្ចឹមជួយឲ្យស្បែកស ភ្លឺថ្លា ម៉ត់រលោង ព្យាបាលស្នាមអុចខ្មៅ និងពន្យារភាពចាស់។ វាក៏ជួយឲ្យរាងកាយត្រជាក់ និងអាចកម្ចាត់ជាតិខ្លាញ់ ដែលនាំឲ្យឡើងមុន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក