ទម្លាប់ទាំង ៣ ខាងក្រោមនេះ ស្តាប់ទៅដូចជាសាមញ្ញ ប៉ុន្តែអ្នកមិនបានដឹងនោះទេ ថាវាមានឥទ្ធិពលអាក្រក់ខ្លាំងដល់ឆ្អឹង ស្បែក សរសៃឈាម នាំឲ្យអ្នកអាយុខ្លី។ ដូច្នេះបើមានទម្លាប់របស់អ្នក ចូរបញ្ឈប់វាជាបន្ទាន់៖
៣) ងូតទឹកក្តៅនៅរដូវរងា
ជាធម្មតាទេ ពេលរងាខ្លាំង មនុស្សនិយមទៅងូតទឹកក្តៅ តែយ៉ាងណា កុំទម្លាប់ប្រើញឹកញាប់ពេក គួរណាត្រឹម ២-៣ ដងក្នុងមួយសប្តាហ៍បានហើយ។
ក៏ដោយសារតែពេលងូតទឹកក្តៅញឹកញាប់ វានឹងធ្វើឲ្យស្រទាប់ខាងក្រៅនៃស្បែក ត្រូវបានរបក ហើយស្បែកក៏ងាយនឹងរងការវាយប្រហារដោយបាក់តេរី នាំឲ្យឆាប់ឡើងរលាក និងរមាស់។ សីតុណ្ហភាពទឹកក៏ដូចគ្នា មិនគួរក្តៅខ្លាំង លើសពី ៤០ អង្សាសេទេ។
២) រុកច្រមុះញឹកញាប់
ទម្លាប់យកដៃទៅរុកច្រមុះញឹកញាប់ នឹងធ្វើឲ្យប្រហោងច្រមុះឡើងស្ងួត ជាពិសេសអ្នកដែលឧស្សាហ៍មានជំងឺផ្តាសាយ។ យូរទៅ វានឹងធ្វើឲ្យខូចភ្នាសច្រមុះ ធ្វើឲ្យច្រមុះងាយចេញឈាម ងាយនឹងឆ្លងបាក់តេរី។
ដូច្នេះហើយ យកល្អអ្នកគួរសម្អាតច្រមុះឲ្យបានត្រឹមត្រូវ តាមរយៈការប្រើប្រាស់កូនសំឡីស្តើង ទៅជ្រលក់ក្នុងទឹកអំបិល រួចយកវាមកជូតថ្នមៗខាងក្នុងច្រមុះ ដើម្បីសម្អាតបាក់តេរីជាប្រចាំ ជៀសវាងការប្រើប្រាស់ដៃដោយផ្ទាល់។
១) អង្គុយគងអន្ទាក់ខ្លាញឹកញាប់
យោងតាមអ្នកជំនាញបានណែនាំមកថា អ្នកអង្គុយយូរ គឺអាចឆាប់ខូចប្រព័ន្ធប្រសាទ ស្ទះសរសៃឈាម ឈឺសន្លាក់ជាដើម។
ជាមួយគ្នានេះ ការដែលអង្គុយហើយ ទម្លាប់អង្គុយគងអន្ទាក់ខ្លា ឬខ្វែងជើងទៀតនោះ វានឹងធ្វើឲ្យឆ្អឹងអាងត្រគាកឆាប់ខូចខាត យូរទៅ នឹងមានអាការៈឈឺឆ្អឹងខ្នង ខូចទ្រង់ទ្រាយដើមនៃឆ្អឹងខ្នង នាំឲ្យកោងខ្នងដោយមិនដឹងខ្លួន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក