អ្នក​ជំនាញ​ណែនាំ​ឲ្យ​ផឹក​ភេសជ្ជៈ ៣ នេះ​រៀងរាល់​ព្រឹក បើ​ចង់​ស្រក​ទម្ងន់​ឆាប់​រហ័ស

ទទួល​ទាន​ភេសជ្ជៈ​ប្រភេទ​ ៣ នេះ រៀងរាល់​ព្រឹក គឺ​នឹង​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន ដល់​ស្បែក​និង​រាងកាយ។ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​គួរ​ទទួល​ទាន​ជា​ប្រចាំ៖

៣) ផឹក​ទឹកក្ដៅឧណ្ហ៍ៗ

Nuocnong_nsor

ជាតិ​ពុល​បើ​កាល​ណា​កកកុញ​ក្នុង​រាងកាយ​ច្រើន នោះ​ងាយ​នឹង​ធ្វើ​ស្បែក​ឆាប់​ចាស់។ ដូច្នេះ​ហើយ​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ មួយ​កែវ​រៀងរាល់​ព្រឹក គឺ​ពិត​ជា​សំខាន់ ដោយ​វា​អាច​ជួយ​គ្រប់គ្រង​កោសិកា​ស្បែក បង្កើន​ភាព​យឺត​នៃ​ស្បែក និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជា​គ្រោះថ្នាក់​ដល់​ស្បែក។

-->

ជាង​នេះ វា​ក៏​ជួយ​ឲ្យ​សរីរាង្គ​នានា​ក្នុង​រាងកាយ​ដំណើរការ​ល្អ ដូច​ជា​ប្រព័ន្ធ​រំលាយ​អាហារ ការ​សម្រួល​ជាតិ​ខ្លាញ់​លើស ​ពោល​គាំទ្រ​ពេញ​ទំហឹង​ដល់​ការ​សម្រក​ទម្ងន់។ តែ​យ៉ាង​ណា​សូម​ទទួល​ទាន​តិចៗ កុំ​សម្រុក​លឿន និង​បរិមាណ​ច្រើន​ក្នុង​ពេល​តែ​មួយ។

២) ផឹក​ទឹក​ខ្ញី​ក្តៅ

Ice_screenshot_20220209 151459

ការ​ទទួល​ទាន​ទឹក​ខ្ញី​ក្តៅ​នៅ​ពេល​ព្រឹក ប្រៀប​ដូច​ជា​ បាន​យិនស៊ិន​មួយ​មក​ក្នុង​ខ្លួន។ វា​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ ដោយ​វា​ប្រឆាំង​នឹង​ការ​រលាក ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ ជួយ​ផ្តល់​ជាតិ​ទឹក និង​ចិញ្ចឹម​ស្បែក​ឲ្យ​ប្រែ​ទៅ​ជា​រលោង បំបាត់​ភាព​ចាស់ ក៏​ដូច​ជា​ស្នាម​ជ្រួញ​ដែល​លេច​ឡើង​លើ​ស្បែក។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​ជា​ភេសជ្ជៈ​ជួយ​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព ជួយ​ឲ្យ​មាន​តុល្យភាព​នៃ​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ទប់ស្កាត់​ចំណង់​អាហារ។ វិធី​ធ្វើ៖ យក​ទឹក​ក្តៅ​មួយ​ពែង រួច​ទម្លាក់​ខ្ញី​ពីរ​បី​ចំណិត​ចូល ហើយ​បន្ថែម​ទឹក​ក្រូច​ឆ្មារ​បន្តិច ប្រសិន​ចង់​បាន​រសជាតិ​រាង​ជូរ។ [បញ្ជាក់៖ យើង​មិន​ណែនាំ​ឲ្យ​ដាក់​ខ្ញី​ដាំ​ក្នុង​ទឹក​ក្តៅ​ផ្ទាល់​ទេ ព្រោះ​អាច​នាំ​ឲ្យ​បាត់បង់​សារធាតុ​សំខាន់​មួយ​ចំនួន​ក្នុង​សាច់​ខ្ញី]

១) ផឹក​ទឹកឃ្មុំ​រមៀត

53

រមៀត​ប្រៀប​ដូច​ជា​ ឱសថ ដោយ​អ្នក​អាច​ដាក់​វា​បន្តិច​ទៅ​ក្នុង​កែវ ដែល​មាន​ទឹក​ឃ្មុំ និង​ទឹក​ក្ដៅឧណ្ណៗ។ វា​ល្អ​ណាស់ វា​ជួយ​ឲ្យ​ស្បែក​ស្រស់​ថ្លា ពន្យារ​ភាព​ចាស់​នៃ​ស្បែក និង​ចិញ្ចឹម​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ ឡើង​ពណ៌​ផ្កា​ឈូក ភ្លឺ​រលោង។

វា​ក៏​ជួយ​កាត់​បន្ថយ​បញ្ហា​រលាក ជួយ​បំបាត់​បញ្ហា​ហើម​ពោះ ជួយ​កំណត់​បរិមាណ​កូឡេស្តេរ៉ុល​ក្នុង​រាងកាយ​បាន​ល្អ ហើយ​ក៏​ចូលរួម​កាត់​បន្ថយ​ចំណង់​អាហារ ជួយ​ឲ្យ​អ្នក​ឆាប់​ស្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក