ទាយច្បាស់ដូចថ្ងៃ! រើសពណ៌រថយន្តដែលចូលចិត្តមួយ ចង់ដឹងថាអ្នកជាមនុស្សហ៊ានស៊ី ហ៊ានសង ហ៊ានផ្លោះរបងកម្រិតណា?

តើបងប្អូនប្រិយមិត្តធ្លាប់ដឹងទេថា ពណ៌រថយន្តដែលអ្នកចូលចិត្ត ឬពណ៌ឡានដែលអ្នកកំពុងជិះ អាចបញ្ជាក់ពីនិស័យរបស់អ្នកបានច្រើនជាងរសនិយមទៅទៀត ពណ៌រថយន្តអាចឲ្យអ្នកស្គាល់ពីចរិតលក្ខណៈរបស់អ្នកបានកាន់តែច្បាស់ ។

Picsart_22 02 07_22 51 57 337

រថយន្តពណ៌ប្រផេះ

ម្ចាស់រថយន្តពណ៌ប្រផេះ ជាមនុស្សដែលខ្វល់ពីអារម្មណ៍អ្នកដទៃ ជាមនុស្សមានមន្តស្នេហ៍ពូកែវោហារ មិនចូលចិត្តជ្រៀតជ្រែករឿងអ្នកដទៃ ច្រើនតែទទួលបានការទុកចិត្តពីមនុស្សជុំវិញខ្លួន ។

រថយន្តពណ៌ខ្មៅ

វាគឺជាពណ៌ដែលមិនចេះសាបសូន្យ ជាពណ៌ដែលមនុស្សភាគច្រើនចូលចិត្ត ប្រសិនបើអ្នកជ្រើសរើសពណ៌នេះ វាបង្ហាញថាអ្នកហាក់ដូចជាមានទំនុកចិត្តលើបុគ្គលិកលក្ខណៈ និងភាពទាក់ទាញរបស់អ្នក។ អ្នកជាមនុស្សចូលចិត្តភាពប្រណីត ភាពឆើតឆាយ ចូលចិត្តធ្វើសកម្មភាពអាថ៌កំបាំង និងស្មុគស្មាញ។ អ្នកមិនចូលចិត្តបង្ហាញចរិតពិតឲ្យអ្នកដទៃឃើញទេ ដូច្នេះមនុស្សដែលនឹងចូលមកក្បែរអ្នកបាន ពួកគេត្រូវតែចេះស្វែងយក់ពីអ្នក ។

រថយន្តពណ៌បៃតង

ឡានពណ៌បៃតងជាពណ៌ដែលបង្ហាញពីសន្តិភាព បញ្ជាក់ថាម្ចាស់ឡាន​មាន​ចិត្ត​ទូលាយ ស្ងប់ស្ងាត់ ភ្លឺស្វាង ស្រឡាញ់សេរីភាព មិនចូលចិត្តភាពឯកកោ មានភាពជឿជាក់លើខ្លួនឯង ហើយ​ក៏ជា​មនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត មិន​ចូល​ចិត្ត​ឈ្លោះប្រកែក​ជាមួយ​អ្នក​ណា​ដែរ ។

រថយន្តពណ៌ក្រហម

ជាប្រភេទមនុស្សនៅមិននៅស្ងៀម ជាមនុស្សសកម្មគ្រប់ពេល និងស្វាហាប់ ចូលចិត្តអភិវឌ្ឍខ្លួនឯង ចូលចិត្តភាពរីករាយ មិនចម្លែកទេដែលអ្នកមានមិត្តច្រើនដូច្នេះ ។

រថយន្តពណ៌ស

ពណ៌ដ៏ពេញនិយមមួយទៀតដែលមនុស្សភាគច្រើនជ្រើសរើស ពណ៌នេះបញ្ជាក់ថាអ្នកជាមនុស្សមានវិធីសាស្រ្ត គ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់អ្នកឱ្យល្អឥតខ្ចោះ ។ ជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការងារ ជាមនុស្សចេះផ្តល់ឱកាសឱ្យអ្នកដទៃ និងចូលចិត្តធ្វើឱ្យរឿងពិបាកក្លាយជារឿងងាយស្រួល ថែមទាំងដំណើរការទៅយ៉ាងរលូនទៀតផង ។

រថយន្តពណ៌ទឹកក្រូច

​រថយន្ត​ពណ៌​ទឹកក្រូច​ជា​អ្នកស្រឡាញ់មិត្តភាព ជាមនុស្សអារម្មណ៍​ល្អ ស្រលាញ់យុត្តិធម៌ ស្រលាញ់ធម្មជាតិ មានភាពច្នៃប្រឌិត ចិត្តល្អ តែមាននិស្ស័យស្រលាញ់មនុស្សពិបាកបន្តិច តែមានការគិតរីកចម្រើន ហើយចូលចិត្តចុះដៃធ្វើច្រើនជាងនិយាយតែមាត់ ។

រថយន្តពណ៌ផ្កាឈូក

ម្ចាស់រថយន្តពណ៌ផ្កាឈូក មានភាពទន់ភ្លន់ កក់ក្តៅ មានមន្តស្នេហ៍ ឆ្លាតវៃ មានចំណេះដឹង និងទាន់សម័យ ជាអ្នកស្លៀកពាក់ទំនើប ហើយ​ជា​មនុស្ស​ដែល​ទាន់​សម័យ​គ្រប់​កាលៈទេសៈ ។

រថយន្តពណ៌ស្វាយ

ម្ចាស់​រថយន្ត​ពណ៌​ស្វាយ​ជា​មនុស្ស​មាន​មនោសញ្ចេតនាជ្រាលជ្រៅ ជា​អ្នក​អភិរក្សនិយម មានគំនិតច្នៃប្រឌិត ចេះសង្កេតការ តែឆាប់ខឹង បើបានធ្វើអ្វីហើយច្រើនតែផ្តោតអារម្មណ៍រហូតភ្លេចគ្រប់យ៉ាងនៅជុំវិញខ្លួន ។

រថយន្តពណ៌លឿង

ម្ចាស់​រថយន្ត​ពណ៌​លឿង​ជា​មនុស្ស​រីករាយ​ចូលចិត្ត​ការ​ផ្លាស់​ប្តូរ ចេះសម្របខ្លួនទៅនឹងបរិស្ថាន និងអ្នកដទៃបានយ៉ាងងាយស្រួល ថែមជាមនុស្សសុទិដ្ឋិនិយម វៀងវៃ ធ្វើអ្វីច្រើនតែប្រកាន់ជំហរមានប្រយោជន៍ និងភាពជោគជ័យតែប៉ុណ្ណោះ។

រថយន្តពណ៌ត្នោត

ឡាន​ពណ៌​ត្នោត​ជា​អ្នក​ស្រឡាញ់​សណ្តាប់ធ្នាប់ មាន​ប្រាជ្ញា តែ​មានចិត្ត​អភិរក្ស រាងមានអត្តចរិតបុរាណបន្តិច ថែមចូលចិត្តវត្ថុបុរាណ ព្រេងនិទាន ។

ពណ៌ទឹកប្រាក់

ជាមនុស្សដែលក្លាហាន ហ៊ានស៊ីហ៊ានសង ជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ រហូតដល់ថ្នាក់មានអ្នកខ្លះកើតអារម្មណ៍ច្រណែននឹងអ្នកទៀតផង ។

តែអ្នកមិនខ្វល់ពីការគិតរបស់អ្នកដទៃទេ អ្នកតែងតែចូលចិត្តធ្វើអ្វីដែលអ្នកដទៃមិនអាចគិតដល់ អ្នកមានចិត្តសប្បុរស និងមានទំនាក់ទំនងល្អជាមួយមិត្តភក្តិជានិច្ច ។

ពណ៌ទឹកមាស

មនុស្សម្នាក់ដែលមិនខ្វល់ពីសម្តីអ្នកដទៃ មិនខ្វល់ថាជាអ្នកណាគិតអ្វីទេ អ្នកនឹងធ្វើតាមបេះដូងខ្លួនឯង។ ចូលចិត្តពឹងផ្អែកលើខ្លួនឯងជាជាងពឹងផ្អែកលើអ្នកដទៃ មិនពឹងដង្ហើមអ្នកដទៃដើម្បីរស់ឡើយ អ្នក​ថែមទាំងស្រឡាញ់ភាពឯកជន មិនចូលចិត្តកន្លែងដែលមានមនុស្សច្រើន ហើយក៏មិនចូលចិត្តភាពវឹកវរដែរ ។

 

ប្រភព៖ Knongsrok