បុរសដែលមានប្រជ្រុយដុះនៅផ្នែកទាំង ៥ ខាងក្រោម ក្រោយអាយុ ៣០ ឆ្នាំ ច្រើនតែពិបាករកបានគូគាប់ក្នុងជីវិត ហើយក៏ប្រឈមនឹងការរស់នៅមិនចុះសម្រុងគ្នាផងដែរ៖
៥) ប្រជ្រុយដុះក្បែរសៀតផ្កាខាងឆ្វេង
បុរសដែលមានប្រជ្រុយដុះនៅសៀតផ្កាខាងឆ្វេង ជាបុរសដែលមានចរិតរាងឆេវឆាវ ហើយខ្សែបន្ទាត់ស្នេហា គឺតែងជួបរឿងរដាក់រដុប មិនស្រស់បំព្រងនោះទេ។ គូស្នេហ៍បើបានគ្នាហើយ ក៏រស់នៅមិនចុះសម្រុង ហើយមនុស្សប្រុសនេះ ក៏ងាយផិតក្បត់ប្រពន្ធណាស់ដែរ។
៤) ប្រជ្រុយនៅកណ្តាលថ្ពាល់ខាងស្តាំ
បើបុរសនោះ មានដុះប្រជ្រុយមួយនៅកណ្តាលថ្ពាល់ខាងស្តាំ នោះជីវិតពួកគេរមែងតែងជួបរឿងសោកសៅ ហើយមានរឿងក្រៀមក្រំជាប់តាមខ្លួនជានិច្ច។ បើរកបានប្រពន្ធមកហើយ ក៏ត្រូវចេះចិត្តធ្ងន់ មិនដូច្នោះទេ ប្រឈមងាយនឹងបែកបាក់គ្នា ជារួមពិបាកនឹងរស់នៅចុះសម្រុងគ្នាខ្លាំង។
៣) ប្រជ្រុយលើចិញ្ចើម
បុរសដែលមានប្រជ្រុយលើចិញ្ចើម ប្រៀបបានទៅនឹងបុរសដែលងាយឲ្យអ្នកទីបីចូលមកបៀត ជារួមស្នេហារបស់បុរសនេះ មិនងាយរក្សាបានយូរឡើយ ពោលតែងមានជនទី ៣ ចូលមកបំផ្លាញទាំងស្រុង។
២) ប្រជ្រុយក្រោមភ្នែក
ក្រោមខ្សែបន្ទាត់ភ្នែក បើបុរសនោះមានប្រជ្រុយ គឺមិនខុសពីប្រជ្រុយនៅលើចិញ្ចើមឡើយ ដោយបុរសនេះ មិនសូវចេះយកចិត្តទុកដាក់លើប្រពន្ធកូន ហើយងាយនឹងបង្កទំនាស់ រួចក៏ងាយនឹងបើកផ្លូវឲ្យជនទី ៣ ចូលមកដែរ។
១) ប្រជ្រុយលើបបូរមាត់
មនុស្សប្រុសនេះស្លូតបូត មិនសូវចេះនិយាយទេ តែបើបានជួបនារីណាហើយ គឺតែងតែមានចរិតធម្មជាតិ ចូលចិត្តចែចង់ ពេលខ្លះមិនស្រលាញ់គេ ក៏ទៅរញ៉េរញ៉ៃគេដែរ។ មនុស្សនេះមានទំនោរ ក្បត់ ពោលមិនចេះស្រលាញ់មួយនឹងមួយបានយូរនោះទេ ជាហេតុនាំឲ្យទំនាក់ទំនងស្នេហាមិនមាននិរន្តរភាពឡើយ។ ក្រោយរៀបការរួច បុរសនេះ ក៏មិនស្មោះត្រង់ ហើយតែងព្យាយាមលួចទៅរកក្រៅជារឿយៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក