ចាស់​មិន​ទាន់​ទេ! ឆ្អឹង​សន្លាក់​ខូច​អស់​ហើយ មក​ពី​អ្នក​មើល​រំលង​អាហារ​ទាំង ៣ នេះ

អ្វី​ដែល​អ្នក​ទទួលទាន​រាល់​ថ្ងៃ គឺ​ជា​កត្តា​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​អ្នក។ សុខភាព​ល្អ ឬ​អាក្រក់ ក៏​អាច​មក​ពី​របប​អាហារ​ទាំង​អស់​នោះ​ដែរ។ ងាក​មក​ក្នុង​អត្ថបទ​នេះ សម្រាប់​អ្នក​ចង់​បាន​ឆ្អឹង បាន​សន្លាក់​រឹងមាំ​ល្អ ដែល​ទាមទារ​ឲ្យ​បំពេញ​ជាតិ​កាល់ស្យូម​ជា​ចាំ​បាច់ អ្នក​មិន​គួរ​មើល​រំលង​របស់​ទាំង ៣ ខាង​ក្រោម​ឡើយ៖

៣) ទឹកដោះគោ

Canxi

ជា​របស់​ដំបូង​ដែល​អ្នក​មិន​អាច​មើល​រំលង​បាន ដោយ​វា​ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ពេញ​ទំហឹង។ មិន​ថា​តែ​ទឹកដោះគោ​ធម្មតា ទឹកដោះគោ​ជូរ ឈីស គឺ​សុទ្ធ​តែ​ល្អ​ចំពោះ​ឆ្អឹង ដោយសារ​វា​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ មាន​សារធាតុ​ចិញ្ចឹម​ដល់​សុខភាព​ឆ្អឹង និង​សន្លាក់។

-->

២) បន្លែ

5 Thuc Pham Rut Can Canxi Gay Loang Xuong Nen Tranh Xa 3 Mon Giup Xuong Chac Khoe Nen An Moi Ngay 141457

បន្លែ​មិន​សំដៅ​ដល់​បន្លែ​គ្រប់​ប្រភេទ​នោះ​ទេ តែ​យើង​ណែនាំ​ឲ្យ​អ្នក​បន្ថែម​ការ​ទទួល​ទាន​ ខាត់ណា ស្ពៃក្ដោប និង​ផ្កា​ស្ពៃ​ជា​ដើម។ វា​ជា​ប្រភព​នៃ​វីតាមីន K កាល់ស្យូម និង​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ដើរ​តួ​លើក​កម្ពស់​សុខភាព​ឆ្អឹង ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់ និង​កូន​ក្មេង។

១) សាច់​ត្រី

Jh

សំដៅ​ទៅ​ត្រី​សាម៉ុង ធូណា ដែល​វា​សុទ្ធ​សឹង​ជា​ប្រភព​ត្រី​ផ្តល់​វីតាមីន D និង​មាន​ជាតិ​ខ្លាញ់​ល្អ ចូលរួម​លើកកម្ពស់​ដល់​ដំណើរការ​ជួសជុល​ឆ្អឹង។ វា​ក៏​ជួយ​ឲ្យ​ពោះវៀន​ស្រូប​យក​ជាតិ​កាល់ស្យូម​បាន​ល្អ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក