អាហារ ៤ មនុស្ស​ទូទៅ​ចូលចិត្ត​ណាស់ តែ​ជនជាតិ​ជប៉ុន​អត់​លូក​ដាច់​ខាត ព្រោះ​នាំ​ឲ្យ​អាយុ​ខ្លី

ជនជាតិ​ជប៉ុន ជា​ប្រជាជន​ដែល​មាន​អាយុ​វែង​ជាង​គេ​បំផុត​មួយ​ក្នុង​លោក ហើយ​អាច​ថា​មក​ពី​កត្តា​ជា​ច្រើន ដោយ​ក្នុង​នោះ​ក៏​មាន​ពាក់ព័ន្ធ​នឹង​ទំនោរ​នៃ​របប​អាហារ​របស់​ពួក​គេ​ផង​ដែរ។ អាហារ​ទាំង ៤ ខាង​ក្រោម ​គ្នា​យើង​ជា​ច្រើន​ចូលចិត្ត​ទទួល​ទាន​ណាស់ តែ​ជនជាតិ​ជប៉ុន​ពួក​គេ​អត់​លូក​ដាច់​ខាត៖

៤) អាហារ​សល់​ពី​យប់

Photo1598099515835 15980995162452037214399

ដោយសារ​សន្សំសំចៃ បងប្អូន​យើង​មួយ​ចំនួន ទម្លាប់​យក​អាហារ​សល់​ពី​យប់ ទៅ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក ហើយ​លើក​មក​ទទួល​ទាន​នៅ​ពេល​បន្ទាប់។ មាន​ប្រភេទ​អាហារ​ជា​ច្រើន ដែល​គេ​ហាម​មិន​ឲ្យ​រក្សា​ទុក​លើស​ពី​មួយយប់។

-->

តួ​យ៉ាង​គឺ​ស៊ុត អាហារ​សមុទ្រ បន្លែ​បៃតង ​ក្រោយ​រក្សា​ទុក​មួយ​យប់ នោះ​វា​នឹង​បង្ក​ទៅ​ជា​បាក់តេរី​ជា​ច្រើន ដែល​នឹង​នាំ​គ្រោះថ្នាក់​ដល់​ក្រពះ ហើយ​ក៏​មិន​បាន​ពាំនាំ​នូវ​សារធាតុ​ល្អ​មក​កាន់​រាងកាយ​នោះ​ដែរ។ ដូច្នេះ​ទម្លាប់​ជនជាតិ​ជប៉ុន ស៊ូ​ចម្អិន​អាហារ​តិច​ឲ្យ​ខ្វះ ក៏​មិន​ធ្វើ​ឲ្យ​លើស រួច​ទុក​ក្លាសេ​ទទួល​ទាន​ពេល​ក្រោយ​ដែរ។

៣) អាហារ​លក់​នៅ​ខាង​ក្រៅ

មិន​មែន​ថា​ជនជាតិ​ជប៉ុន​មិន​លូក​អាហារ​នៅ​ខាង​ក្រៅ​ផ្ទះ​ទាល់​តែ​សោះ​ទេ ប៉ុន្តែ​ពួក​គេ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ណាស់ ដោយ​អាហារ​ផ្អែម​ពេក ប្រៃ​ពេក ខ្លាំង​ពេក គឺ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង។

អាហារ​នៅ​ខាង​ក្រៅ មិន​បាន​ឆ្លង​កាត់​ការ​ចម្អិន​ស្អាត ឬ​ប្រើប្រាស់​ប្រេង​ខ្លាញ់​ថ្មី​រហូត​ទេ ដែល​នេះ​នាំ​ឲ្យ​ប្រឈម​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង និង​សរសៃឈាម​ខួរ​ក្បាល។ ពេល​សម្ពាធ​ឈាម​កើន​ឡើង ក៏​នាំ​ឲ្យ​មនុស្ស​អាច​ងាយ​នឹង​កើត​ជំងឺ​បេះដូង​ទាំង​ក្មេង​វ័យ។

២) ប្រភេទ​អាហារ​ចៀន និង​ដុត

មនុស្ស​ជា​ច្រើន​ចូលចិត្ត​ទទួល​ទាន​អាហារ​ចៀន និង​ដុត ជាង​អាហារ​ចំហុយ ឬ​ស្ងោរ។ ទម្លាប់​បែប​នេះ វា​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ខ្ពស់​ខ្លាំង​ណាស់ ក៏​ដោយសារ​អាហារ​ទាំង​នោះ រង​នូវ​ភ្លើង ផ្សែង ចេញ​ពី​ធ្យូង​ដោយ​ងាយ ដែល​បង្កើត​ឲ្យ​មាន​អេមីត្រូស៊ីកលីក និង​អ៊ីដ្រូកាបូន។

១) អាហារ​ត្រាំ

Ice_screenshot_20220206 162236

ជនជាតិ​ជប៉ុន អត់​មាន​ទម្លាប់​ទទួល​ទាន​ជ្រក់​ស្ពៃ ជ្រក់​ត្រសក់​អី​នោះ​ទេ ក៏​ដោយសារ​តែ​អាហារ​ទាំង​អស់​នេះ វា​ឆ្លង​កាត់​ការ​ផ្អាប់​រយៈ​ពេល​យូរ នាំ​ឲ្យ​មាន​កម្រិត​ជាតិ​ប្រៃ ជាតិ​អំបិល​ឡើង​ខ្ពស់។ ជួន​ខ្លះ​ទៅ អាហារ​ដែល​គេ​ធ្វើ​ក៏​គ្មាន​អនាម័យ ងាយ​នឹង​ឆ្លង​មេរោគ ហើយ​ពេល​ត្រាំ​យូរ ជាតិ​នីត្រាត​ឡើង​ខ្ពស់​មួយ​តង់​ថែម​ទៀត។ ដូច្នេះ​ហើយ​អត្រា​នៃ​ការ​កើត​ជំងឺ​មហារីក​បំពង់​អាហារ ក្រពះ​ជា​ដើម​ក៏​ងាយ​នឹង​កើត​មាន​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក