ជ្រើសរើស​ឆ្កែ​មួយដែលអ្នកចង់ចិញ្ចឹម ​អាច​បង្ហាញ​ថា​អ្នក​ជា​ប្រភេទ​មនុស្ស​បែប​ណា

តាម​រយៈ​នៃការជ្រើសរើសឆ្កែទាំង ៧ នេះ ប្រសិន​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត តើ​អ្នក​នឹង​ជ្រើសរើស​យកឆ្កែ​មួយ​ណា? ចម្លើយ​មួយ​របស់​អ្នក​អាច​បង្ហាញ​អ្វី​ដែល​ជា​អ្នក និង​ការ​គិត​មួយ​ចំនួន​របស់​អ្នក ហើយ ៩០ ភាគរយ​គឺត្រឹម​ត្រូវ៖

ឆ្កែទី១ Australian Shepherd៖ ភាព​ជា​មនុស្ស​មាន​ទំនុកចិត្ត

90467f5de3b194b9704ce70844

បើ​អ្នក​ជ្រើសរើស​ឆ្កែទី១ អាច​បង្ហាញ​បាន​ថា អ្នក​ជា​មនុស្ស​ដែល​ហ៊ាន​អនុញ្ញាត​និង​បើក​ទទួល​យក​អ្នក​រាល់​គ្នា​ទាំង​អស់​ចូល​មក​ក្នុង​ជីវិត​អ្នក។ ជា​ទូទៅ​អ្នក​គិត​ថា​ការ​ប្រឈម​ហានិភ័យ​គឺ​ជា​រឿង​ល្អ​ប្រសើរ ជា​ជាង​ការ​ចាកចេញ​ពី​បញ្ហា។ មនុស្ស​ប្រភេទ​នេះ​មិន​ចេះ​បង្ហាញ​ចំណុច​ខ្សោយ ឬ​ការ​ភ័យខ្លាច​ណា​មួយ​ទៅ​កាន់​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ឡើយ ហើយ​ធ្វើ​អ្វី​ធ្វើ​ដោយ​ជឿជាក់​និង​មាន​ទំនុកចិត្ត​ខ្ពស់​លើ​ខ្លួន​ឯង។

ឆ្កែទី២ Pomeranian៖ ភាព​ជា​មនុស្ស​ច្បាស់លាស់​ត្រឹមត្រូវ

5c06805e37ab7848d252e3997e

បើ​អ្នក​ជ្រើសរើស​ឆ្កែទី ២ អ្នក​ជា​មនុស្ស​ដែល​តែងតែ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​មក​លើ​ខ្លួន​អ្នក តាម​រយៈ​ការ​ធ្វើ​នូវ​សកម្មភាព​ត្រឹមត្រូវ​ណា​មួយ។ អ្នក​ឲ្យ​តម្លៃ​លើ​ទង្វើ​ដែល​អ្នក​បាន​ធ្វើ​ខ្លាំង​ណាស់ ហើយ​រាល់​ទង្វើ​ទាំង​អស់​នោះ ក៏​អ្នក​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវិត​នរណា​ម្នាក់​ដែរ។

ឆ្កែទី៣ Labrador Retriever៖ ភាព​ជា​មនុស្ស​ដែល​ហ៊ាន​លះបង់

0b218e564eb3ba523902fc3511

បើ​អ្នក​ជ្រើសរើស​ឆ្កែទី៣ អ្នក​ព្យាយាម​រក​កន្លែង​ស្ងប់ស្ងាត់​ក្នុង​ជីវិត ហើយ​ក្តី​សុខ​មួយ​ចំនួន​ក៏​មិន​ខ្លាច​នឹង​លះបង់​ឲ្យ​អ្នក​ដទៃ​ដែរ ប្រសិន​គេ​ចង់​បាន។ ក្នុង​ពិភពលោក​យើង​នេះ​មិន​ងាយ​មាន​មនុស្ស​ប្រភេទ​បែប​នេះ​ឡើយ ពោល​គឺ​ឲ្យ​តែ​បាន​ឃើញ​គេ​សប្បាយ មាន​ក្តី​សុខ​ ខ្លួន​ឯង​ក៏​អស់​ចិត្ត​ហើយ។

ឆ្កែទី៤ Labradoodle៖ ភាព​ជា​មនុស្ស​ដែល​មាន​សមាធិ

D2797455eb944daab85eaa3a47

អ្នក​ជា​មនុស្ស​ដែល​ប្រើប្រាស់​អារម្មណ៍​ខ្ពស់​នៅ​គ្រប់​រឿង​អ្វី​ទាំង​អស់ ហើយ​អ្នក​ចេះ​ត្រៀម​ចិត្ត​និង​ត្រៀម​ដំណោះស្រាយ​ទុក​មុន​នូវ​គ្រប់​បញ្ហា​ក្នុង​ជីវិត។ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ខ្លះ​ ក៏​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​មាន​ការ​រវើរវាយ​ខ្លាំង​ពេក ដល់​ថ្នាក់​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​តានតឹង​និង​ពិបាក​ក្នុង​ការ​ដក​ខ្លួន​ចេញ តែ​ដោយសារ​ការ​ដែល​ចេះ​ទប់​អារម្មណ៍ និង​សមាធិ​ផ្លូវ​ចិត្ត​ទើប​នាំ​ឲ្យ​អ្នក​នៅ​ទី​ខ្មៅ​ងងឹត​នោះ​ពុំ​បាន​យូរ​ឡើយ។

ឆ្កែទី៥ Husky៖ ភាព​ជា​មនុស្ស​អាថ៌កំបាំង

15136f5e8a89fbab9f61ce14b3

បើ​អ្នក​ជ្រើសរើស​ឆ្កែទី៥ អ្នក​ជា​មនុស្ស​ដែល​អាថ៌កំបាំង ហើយ​មាន​មនុស្ស​ជា​ច្រើន​គេ​ព្យាយាម​ស្វែងយល់​ពី​អ្នក។ ក្នុង​ស្ថានភាព​ខ្លះ​អ្នក​ជា​មនុស្ស​មាន​អារម្មណ៍​មួយ​រយ ដែល​ងាយ​ផ្លាស់ប្តូរ​លឿន ហើយ​អ្នក​ខ្លួន​ឯង​ក៏​ដឹង​ច្បាស់​ពី​ចំណុច​ហ្នឹង​លើ​ខ្លួន​ឯង​ដែរ។

ឆ្កែទី៦ Chihuahua៖ ភាព​ជា​មនុស្ស​ចេះ​បត់បែន

D86fd4595b94922f595246f164

អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ល្អិតល្អន់ ធ្វើ​អ្វី​ដែល​ការ​គិត​ពិចារណា ហើយ​ចេះ​បត់បែន​តាម​គ្រប់​កាលៈទេសៈ គ្រប់​បុគ្គល​តូច​ធំ​ដែល​អ្នក​បាន​ជួប។ ប៉ុន្តែ​រឿង​មួយ​ដែល​អ្នក​ត្រូវ​ចាំ សូម​កុំ​បង្ហាញ​ឲ្យ​អ្នក​ក្រៅ​ដឹង​ពី​ភាព​ទន់ជ្រាយ​របស់​អ្នក​ឲ្យ​សោះ។

ឆ្កែទី៧ Pitbull៖ ភាព​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ថាមពល

7064cf5fee99235f06372ed516

បើ​អ្នក​ជ្រើសរើស​ឆ្កែទី៧ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ស្វាហាប់ រហ័សរហួន និង​ស្រលាញ់​នូវ​អ្វី​ដែល​ខ្លួន​ធ្វើ។ ជា​មនុស្ស​ដែល​មាន​ការ​យល់​ដឹង​ជ្រៅជ្រះ ហើយ​មាន​គំនិត​ការ​គិត​ល្អៗ​ច្រើន និង​សម្រេច​ចិត្ត​លើ​រឿងរ៉ាវ​អ្វី​មិន​ងាយ​ខុស​ឡើយ។ ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ទូទៅ អ្នក​ក៏​មាន​ថាមពល​ទាំង​ផ្លូវ​ចិត្ត​និង​កាយ​ក្នុង​ការ​ធ្វើ តែ​ក៏​មាន​អារម្មណ៍​ភិតភ័យ​រាង​ច្រើន​បន្តិច​ដែរ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក