ទម្លាប់ទាំង ៥ ខាងក្រោម គឺអាចចូលរួមជួយពង្រឹងភាពសុាំរបស់រាងកាយ ជួយឲ្យអ្នកមិនសូវមានជំងឺឈឺថ្កាត់ សុខភាពល្អ បើទោះបីឈានចូលវ័យចំណាស់ប៉ុណ្ណាក៏ដោយ។ ប្រសិនអ្នកមាន ៣ ក្នុងចំណោម ៥ រាប់ថាអ្នកកំពុងស្ថិតក្នុងជំពូកមនុស្សអាយុវែង៖
៥) ភ្ញាក់ពីព្រលឹម
ប្រសិនអ្នកមានទម្លាប់ក្រោកពីព្រលឹម ដោយក្រោមម៉ោង ៨ ព្រឹក តាមការស្រាវជ្រាវ គឺរមែងនាំឲ្យមនុស្សនោះ មានអារម្មណ៍ធូរស្រាល ស្រស់ស្រាយ និងមិនមានសម្ពាធច្រើន ដូចមនុស្សដែលគេងយូរ មិនងាយភ្ញាក់នោះទេ។
៤) ស្រូបយកពន្លឺព្រះអាទិត្យគ្រប់គ្រាន់
នៅព្រឹកព្រលឹម បើអ្នកទម្លាប់បើកបង្អួច បើកទ្វារ ស្រូបយកពន្លឺថ្ងៃគ្រប់គ្រាន់ នោះវាមិនត្រឹមតែផ្តល់ឲ្យរាងកាយអាចស្រូបយកខ្យល់ និងអុកស៊ីហ្សែនល្អគ្រប់គ្រាន់ទេ ទៀតសោតវាក៏ជាប្រភពធម្មជាតិនៃវីតាមីន D ជួយជំរុញដល់ការផលិតសារធាតុ Serotonin នេះវាល្អខ្លាំងសម្រាប់ខួរក្បាល និងសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍។
៣) ទម្លាប់អង្គុយសមាធិ
ក្រោកពីគេងមក អ្នកមានទម្លាប់អង្គុយសមាធិ ១៥ ទៅ ២០ នាទី រៀងរាល់ព្រឹក នោះវាមានឥទ្ធិពលអាចជួយឲ្យចិត្តស្ងប់ បំបាត់កង្វល់ និងតែងតែមានការគិតសុទិដ្ឋិនិយមជាប់ខ្លួនជានិច្ច។
ទន្ទឹមនេះ វាក៏ជួយឲ្យអ្នកបំបាត់ភាពតានតឹង នឿយហត់ បង្កើនការផ្តោតអារម្មណ៍ បន្ថែមភាពរឹងមាំ ពេញមួយថ្ងៃទៀតផង។
២) បន្ទោបង់និងងូតទឹកក្តៅ
មនុស្សដែលទម្លាប់បន្ទោបង់រៀងរាល់ព្រឹក នោះមានន័យថា ពួកគេបានបញ្ចេញជាតិពុល កាកសំណល់ផ្សេងៗពីរាងកាយបានទាន់ពេលវេលា ដែលអាចជួយឲ្យមានសុខភាពល្អ និងមិនងាយឈឺថ្កាត់ទេ។
មួយទៀតសោត បើមនុស្សនោះទម្លាប់ងូតទឹកក្តៅរៀងរាល់ព្រឹក ក៏វាកាន់តែល្អ ដោយវាអាចជួយឲ្យចរន្តឈាមរត់ស្រួល ល្អសម្រាប់សរសៃឈាម ហើយដូចដាស់រាងកាយឲ្យបាត់ងងុយ មានការគិត ផ្តោត បានល្អជាងការងូតទឹកត្រជាក់ ឬទឹកធម្មតា។
១) ផឹកទឹកក្ដៅឧណ្ហ៍ៗ ឬទឹកក្រូចឆ្មារទឹកឃ្មុំ
យោងតាមអ្នកជំនាញអាហារូបត្ថម្ភបង្ហាញថា ទឹកក្រូចឆ្មារ ត្រូវបានគេចាត់ទុកជាឱសថព្យាបាលដ៏មានប្រសិទ្ធភាពក្នុងការចូលទៅកម្ចាត់ជាតិពុលទាំងឡាយចេញពីរាងកាយ។
ទន្ទឹមនេះ វាក៏មានវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ថែមទៀតផង។ វាល្អសម្រាប់រក្សាស្បែកឲ្យក្មេងជាងវ័យ ល្អសម្រាប់ចរន្តឈាម កាត់បន្ថយបញ្ហាវិលមុខ និងចុះខ្សោយការគិត។ ក្រៅពីនេះ វាក៏ប្រឆាំងនឹងការបង្កគ្រោះថ្នាក់នៃរ៉ាឌីកាល់សេរី ជួយឲ្យអ្នកក្មេងបានយូរ អាយុវែង សម្រកទម្ងន់បានល្អ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក