​គ្រាប់​ទាំង ៥ លូក​យក​មក​ទទួល​ទាន​កាន់​តែ​ច្រើន អ្នក​នឹងកាន់​តែ​រស់​បាន​យូរ

អាហារ​ទាំង ៥ ខាង​ក្រោម សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី កាល់ស្យូម និង​សារធាតុ​រ៉ែ​មួយ​ចំនួន ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​មនុស្ស។ ទទួល​ទាន​កាន់​តែ​ច្រើន រស់​កាន់​តែ​បាន​យូរ៖

៥) គ្រាប់​ល្ង

1

គ្រាប់​ល្ង​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី ជួយ​ពង្រឹង​ភាព​សុាំ​របស់​រាងកាយ ហើយ​វា​ក៏​ជា​ប្រភព​នៃ​សារធាតុ​ Phytosterols ដែល​ជា​សមាសធាតុ​ជួយ​បញ្ចុះ​កូឡេស្តេរ៉ុល​អាក្រក់​ផង​ដែរ។ វា​ក៏​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព និង​លើក​កម្ពស់​សុខភាព​ទូទៅ។

៤) គ្រាប់​ល្ពៅ

2

គ្រាប់​ល្ពៅ ​ងាយ​ស្រួល​រក​ទិញ ហើយ​វា​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ណាស់។ វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​លើក​កម្ពស់​ប្រព័ន្ធ​ភាព​សុាំ បញ្ចៀស​ជំងឺ​អាក្រក់​ជា​ច្រើន មិន​ឲ្យ​មក​បៀតបៀន​រាងកាយ។

៣) សណ្តែក​ខៀវ

បន្ថែម​ពី​ការ​ជួយ​ឲ្យ​រាងកាយ​ទទួល​បាន​ជាតិ​ស័ង្កសី​គ្រប់គ្រាន់ ជាង​នេះ​វា​ក៏​ជួយ​ព្យាបាល​ការ​រលាក គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​អាច​បញ្ចៀស​ជំងឺ​ទឹក​នោម​ផ្អែម​យ៉ាង​មាន​ប្រសិទ្ធភាព។

២) សណ្តែក​ដី

នៅ​ក្នុង​សមាសភាព​អាហារូបត្ថម្ភ​នៃ​សណ្តែក​ដី ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ ស័ង្កសី និង​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​សារធាតុ​ចិញ្ចឹម​សុខភាព​បេះដូង។ វា​ក៏​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ នៃ​ហានិភ័យ​វិវត្ត​ទៅ​រក​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម ថង់​ទឹក​ប្រមាត់​ជា​ដើម។

១) អាល់ម៉ុន

3

​ជា​គ្រាប់​ដ៏​ពេញ​និយម ដែល​សម្បូរ​ទៅ​ដោយ​ស័ង្កសី ហើយ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន ជួយ​កាត់​បន្ថយ​ភាព​តានតឹង និង​បន្ថយ​ដំណើរការ​នៃ​ភាព​ចាស់។ ក្រៅ​ពី​នេះ​វា​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន E ដែល​ជា​សារធាតុ​ចិញ្ចឹម​ការពារ​ភ្នាស​កោសិកា​ពី​ការ​ខូចខាត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក