នៅពេលដែលរាងកាយជួបប្រទះសញ្ញាមិនប្រក្រតី ដូចខាងក្រោម អ្នកគួរតែប្រុងប្រយ័ត្ន ហើយឆ្លៀតពេលទៅជួបក្រុមគ្រូពេទ្យ ដើម្បីជៀសវាងការវិវត្តទៅរកសភាពជំងឺធ្ងន់ធ្ងរ អាចប៉ះពាល់ដល់អាយុជីវិត៖
៤) រមាស់ដៃនិងជើង
អ្នកមិនអាចមើលរំលង ហើយគិតថាជាជំងឺសើស្បែកធម្មតានោះទេ ដោយវាក៏អាចជាសញ្ញា នៃជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ។ តាមវេជ្ជបណ្ឌិតនៅឯប្រទេសចិន លើកឡើងថា ពេលរាងកាយបាត់បង់ជាតិទឹក ឡើងជាតិស្ករក្នុងឈាមខ្ពស់ នោះក៏នាំឲ្យរាងកាយបញ្ចេញញើសលើស្បែក រំខានទៅជាស្បែកស្ងួតរមាស់។
នៅពេលអ្នកបណ្តែតបណ្តោយយូរទៅ នោះអាចនាំឲ្យកើតជាផលវិបាកនៃជំងឺសរសៃឈាមបេះដូង សរសៃប្រសាទ កាត់បន្ថយអាយុឲ្យខ្លី ដោយមិនដឹងខ្លួន។
៣) រមាស់តំបន់ឯកជន
នេះជាសញ្ញានៃជំងឺរោគស្រ្តីអាចបណ្តាលមកពីការរលាក តែវាក៏ជាសញ្ញាព្រមាននៃវត្តមានដុំសាច់ ឬការផ្លាស់ប្តូរអ័រម៉ូន ទាក់ទងនឹងកោសិកាមហារីកផងដែរ។
២) រមាស់ដើមទ្រូង
ការរមាស់ត្រង់ផ្នែកដើមទ្រូង ជួនខ្លះអាចមកពីជំងឺសើស្បែក តែបើវាឡើងជាដុំពក នោះក៏អាចជាបញ្ហាធំដែលត្រូវព្រួយបារម្ភ។ ព្រោះយូរទៅ វាអាចវិវត្តទៅជាកូនកណ្តុរ ដុំពកធំឡើង ដែលនាំឲ្យរមាស់ខ្លាំង ឬទាមទារដល់ការវះកាត់យកចេញក៏មាន។
១) រមាស់ពេញស្បែក
រមាស់ពេញស្បែក អាចមកពីអាកាសធាតុក្តៅខ្លាំង ឬការឆ្លងបាក់តេរីផ្សេងៗ តែយ៉ាងណា វាក៏អាចមកពីបញ្ហាតម្រងនោម។ ព្រោះនៅពេលមុខងារតម្រងនោម រងផលប៉ះពាល់ នោះជាតិពុលក្នុងបង្ហួរនោម នឹងរាលដាលដល់ពេញរាងកាយទាំងមូល ទើបនាំឲ្យស្បែកឡើងរមាស់ សឹងតែគ្រប់កន្លែងដោយគ្មានមូលហេតុ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក