បើកបៀមើលគូព្រេង៖ រើសសន្លឹកបៀដែលចាប់អារម្មណ៍មួយភ្លាមទៅ ចង់ដឹងថាពេលណាអ្នកដល់គូសាងគ្រួសារនឹងគេ?

តើប្រិយមិត្តចង់ដឹងថា ពេលណាទើបដល់គូនឹងគេទេ? តោះសាកល្បងរើសសន្លឹកបៀមួយដែលបងប្អូនចាប់អារម្មណ៍ ហើយរំកិលចុះទៅអានចម្លើយពិតខាងក្រោម ។

IMG_20220204_144546_189

សន្លឹកបៀទី ១

បើ​ចង់​ជួប​គូពិតត្រូវ​ចាំ​៤​ឆ្នាំ​ទៀត ទន្ទឹមនឹងនោះសូមប្រយ័ត្ន​ប្រយែងអ្នក​ដែល​ចូល​មក​បោកចិត្ត បោកកាយ ឬមិនចុះសម្រុងគ្នា ស្នេហា​មក​លឿន​ក៏ទៅវិញលឿនដែរដូច្នេះត្រូវតាមដំណើរសិន ។

សន្លឹកបៀទី ២

អាចចាំ​ប្រហែល ៣​ ឆ្នាំ​ គូពិតរបស់អ្នកនឹង​មក​ដល់​​ម្នាក់​នោះ​ប្រហែល​ជាបាន​ជួប​ដោយ​ចៃដន្យ​ គ្រាន់តែសម្លឹងប៉ះ​ភ្នែក​គ្នា​ ក៏ជះក្តីស្រលាញ់​តាំងពីឃើញ​ដំបូង​ ។

សន្លឹកបៀទី ៣

គូពិតរបស់អ្នកនឹងជាមនុស្សឆ្ងាយនៅបរទេស បើ​ចង់​ឆាប់ជួប​សូម​ណែនាំ​ឱ្យ​ចូល​បណ្តាញ​សង្គម ម្នាក់នោះ​អាចត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​មើលចិត្តថ្លើមគ្នា ទម្រាំឈានដល់ថ្ងៃរៀបការ ។

សន្លឹកបៀទី ៥

អ្នកដូចជាបានជួបមិត្តគូព្រងរបស់អ្នកហើយ គ្រាន់តែអ្នក​ទាំងពីរសុទ្ធតែមានជញ្ជាំងបាំងរៀងៗខ្លួន ដូចជាមានឧបសគ្គមករារាំង ធ្វើឲ្យ​អ្នក​ទាំង​ពីរ​មិន​អាច​ចុះ​សម្រុង​គ្នា​បាន​ ប្រសិនបើអ្នកទាំងពីរអាចទម្លុះជញ្ជាំងបាន ទំនាក់ទំនងនឹងកាន់តែរលូន ។ គូព្រេងរបស់អ្នកហាក់ដូចជាគូឈ្លោះ មើលទៅហាក់បីដូចជាមិនមិនមែនគូ ប៉ុន្តែដោយសារតែអ្នកទាំងពីរមានកត្តាជាច្រើនស្រដៀងៗ​គ្នានេះហើយជាគូពីបុព្វេ ៕

ប្រភព៖ Knongsrok