១៤ ​ថ្ងៃដំបូងប្រចាំខែកុម្ភៈ ទេវតាទ្រព្យកត់ឈ្មោះម្ចាស់ឆ្នាំទាំង ៣ ឲ្យទទួលយកកាក់លើកយីអ៊ុន

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ នេះ ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ហើយ ទៀត​សោត​ក៏​ដល់​ពេលវេលា​ដែល​ពួក​គេ​ត្រូវ​ទទួល​យក​លាភ​សំណាង និង​ទ្រព្យ​ដ៏​ធំ​ផង​ដែរ​នា​រយៈ​ពេល ២ សប្តាហ៍ដំបូង នៃខែកុម្ភៈ។ តើស្ថិត​ក្នុង​ឆ្នាំ​របស់​អ្នក​ដែរ​ឬ​ទេ?

អ្នក​កើត​ឆ្នាំ​មមី (សេះ)

1

ចាប់​ពី​​បើកក្បាល ដល់ពាក់កណ្តាលខែកុម្ភៈ សម្រាប់​អ្នក​កើត​ឆ្នាំ​មមី ចូរ​ត្រៀម​ខ្លួន​ទៅ​ ពេលវេលា​នាំ​លាភ​របស់​អ្នក​បាន​ចូល​មក​ដល់​ហើយ។ ឱកាស​ក្នុង​ជីវិត​របស់​ពួក​គេ​មាន​ច្រើន សម្រាប់​ការ​អភិវឌ្ឍ​អាជីព​ការងារ និង​ការ​រកស៊ី ហើយ​រាប់​ឧបសគ្គ​ទាំង​អំបាលម៉ាន​ដែល​មាន​តាំង​ពី​ដើម​ឆ្នាំ គឺ​បាន​បញ្ចប់​ហើយ។

ទោះ​ជា​យ៉ាង​ណា​សម្រាប់​អ្នក​កើត​ឆ្នាំ​មមី ត្រូវ​បែងចែក​ឲ្យ​ដាច់​នៅ​អារម្មណ៍​ស្នេហា និង​អារម្មណ៍​ការងារ ព្រោះ​បើ​ដាក់​រឿង​ទាំង​ពីរ​ច្របូកច្របល់​ចូល​គ្នា នោះ​អ្នក​នឹង​មិន​ទទួល​បាន​លាភ​ធំ​ខាង​មុខ​នេះ​ឡើយ។

អ្នក​កើត​ឆ្នាំ​ឆ្លូវ (គោ)

2

តាម​ពិត​ទៅកាលពីខែមករា ជា​ខែ​ដែល​ជោគជតារាសី​របស់​ពួក​គេ កើន​ឡើង​ខ្ពស់​មួយ​កម្រិត​ហើយ តែ​ចូល​ដល់​ខែកុម្ភៈ និង​ខែ​បន្តបន្ទាប់​ខាង​មុខ​ទៀត នឹង​កាន់​តែ​ខ្ពស់​ត្រដែត បើ​ធៀប​នឹង​អ្នក​កើត​ឆ្នាំ​ដទៃ។

អ្នក​នឹង​មាន​ឱកាស​ក្លាយ​ជា​អ្នក​មាន ប្រសិន​ជា​អ្នក​ចេះ​ចាប់​យក​ឱកាស​នៅ​ពេល​ខាង​មុខ។ អ្នក​អាច​ទទួល​បាន​ការ​រីកចម្រើន​យ៉ាង​រហ័ស ត្រឹម​តែ​មួយ​ពព្រិច​ភ្នែក ដូច្នេះ​កុំ​រុញរា​នឹង​បង្ហាញ​ពី​ទេពកោសល្យ​ក៏​ដូច​ជា​សមត្ថភាព​ពិត​របស់​អ្នក​នៅ​ពេល​ខាង​មុខ។

ចំណុច​មួយ​ដែល​អ្នក​កើត​ឆ្នាំ​ឆ្លូវ ត្រូវ​តែ​ប្រយ័ត្ន​បន្តិច គឺ​ការ​រក្សា​ទំនាក់ទំនង ដែល​វា​ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​លាភ​សំណាង​ដែល​អ្នក​មាន។ បើ​អ្នក​ខុស​អ្វី​មួយ​នៅ​ពេល​ខាង​មុខ ចូរ​កុំ​លាក់បាំង​នឹង​ដៃ​គូ​ឲ្យ​សោះ ហើយ​ត្រូវ​ចេះ​សារភាព និង​មិន​ចចេស​រឹងរូស​ឡើយ ពោល​ត្រូវ​កែតម្រូវ​ឲ្យ​បាន​ល្អ នោះ​ទើប​អាច​ឲ្យ​អ្នក​រីកចម្រើន​ទៅ​មុខ​បាន​យូរ។

អ្នក​កើត​ឆ្នាំ​ម្សាញ់ (ពស់)

3

អ្នក​កើត​ឆ្នាំ​ម្សាញ់​ជា​ទូទៅ ជីវិត​រមែង​ជួប​រឿង​លំបាក​ច្រើន ហើយ​ក៏​ជោគជ័យ​ច្រើន​ណាស់​ដែរ បើ​ពួក​គេ​មិន​ខ្ជិលច្រអូស ហើយ​មាន​ការ​ឧស្សាហ៍​ព្យាយាម​ខ្ពស់។ យ៉ាង​ណា​មនុស្ស​នេះ ក៏​ដល់​ពេល​ទទួល​ពរជ័យ​ហើយ ដោយ​ដំណឹង​ល្អ​នៅ​ខាង​មុខ​នេះ នឹង​ចូល​មក​ក្នុង​ជីវិត​អ្នក​ច្រើន។

អ្នក​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​រមែង​មាន​ការ​កោត​សរសើរ​ពី​មនុស្ស​ជុំវិញ​ខ្លួន តែ​ទោះ​យ៉ាង​ណា​ក៏​កុំ​មាន​មោទនភាព​លើ​ខ្លួន​ឯង​ខ្លាំង​ពេក។ ប្រសិន​អ្នក​អនុវត្ត​ចំណុច​នេះ​បាន ឱកាស​ខាង​មុខ នឹង​អាច​ក្លាយ​ជា​របស់​អ្នក​ច្រើន ហើយ​ត្រូវ​ប្រកាន់​ជានិច្ច​នៅ​ចិត្ត​សប្បុរស និង​ការ​បន្ទាប​ខ្លួន។

នៅ​រយៈ​ពេល ២ សប្តាហ៍ខាងមុខនេះ អ្នក​នឹង​សមប្រកប​ច្រើន ហើយ​ក៏​មាន​ពេលវេលា​អាច​សម្រាក​ច្រើន​ដូច​គ្នា។ ទន្ទឹម​នឹង​សំណាង​ដែល​ទទួល​បាន​ហើយ ក៏​កុំ​ភ្លេច​ឆ្លៀត​មើល​ថែទាំ​សុខភាព​របស់​អ្នក​ឲ្យ​បាន​ល្អ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក