ការរក្សាទុកអាហារក្នុងទូទឹកកក គឺជាទម្លាប់របស់គ្រួសារជាច្រើន ជាពិសេសនៅថ្ងៃសែនព្រេងនានា ដែលយើងមានអាហារទទួលទានច្រើនមិនអស់ ដូច្នេះហើយជៀសវាងខូច ឬចាក់ចោល ពួកគាត់ក៏ទម្លាប់ញាត់ទុកក្នុងទូទឹកកកជាច្រើនថ្ងៃ។
វាតាមប្រភេទអាហារដែរ ប៉ះអាហារខ្លះទៅ ទោះរក្សាទុកក្នុងទូទឹកកក ក៏មិនបានយូរដែរ នោះវានឹងខូច។ តែយ៉ាងណាងាកមកអាហារ ២ ខាងក្រោម ហាមផ្តាច់មិនត្រូវរក្សាទុកក្នុងទូទឹកកកលើសពីមួយយប់ទេ៖
២) អាហារសមុទ្រ
ដូចជាបង្គា ក្តាម ត្រី ដែលមានសារធាតុរ៉ែ មានអូមេហ្គា-៣ គេមិនណែនាំឲ្យទទួលទានច្រើនពេកទេ ព្រោះដោយសារកម្រិតអ៊ីយ៉ូតក្នុងអាហារនោះមានខ្ពស់ ងាយនឹងប្រឈមហានិភ័យជំងឺផ្សេងៗ។
អាហារសមុទ្រ មិនអាចទុកមួយយប់ក្នុងទូទឹកកក ហើយស្អែកព្រឹកលើកមកទទួលទានឡើយ ដោយវាក្រៅពីបាត់បង់គុណភាព បាត់បង់សារធាតុចិញ្ចឹម តែវាថែមទាំងអាចនាំឲ្យអ្នកខូចតម្រងនោម ខូចថ្លើម ហើយប្រឈមនឹងជំងឺក្រពេញទីរ៉ូអ៊ីតផងដែរ។
១) សាច់កែច្នៃ
ដូចជាសាច់ក្រកជាដើម ស្រ្តីមេផ្ទះខ្លះក៏យកវាមកចម្អិនទទួលទាន ហើយដល់ពេលទទួលទានមិនអស់ ក៏រក្សាទុកក្នុងទូទឹកកក។ ទោះជាយ៉ាងណា របៀបនេះ គឺប្រឈមឲ្យគ្រួសារអ្នកអាចកើតជំងឺមហារីក ជាពិសេសមហារីកក្រពេញទីរ៉ូអ៊ីត។
ហេតុផលគឺដោយសារសាច់កែច្នៃ វាបានផ្សំជាមួយសារធាតុបន្ថែមជាច្រើន ដើម្បីបង្កើនរសជាតិ និងអាចរក្សាទុកបានយូរ។ ដូច្នេះក្រោយវាឆ្លងកាត់ការចម្អិនហើយ រួចអ្នកយកវាមករក្សាទុកម្តងទៀត នៅសភាពត្រជាក់ខ្លាំង នោះវាអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពះ ពោះវៀនធំ ជាដើមបានយ៉ាងងាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក