បើ​សុខៗ​ដុះ​រោម​លើ​ផ្នែក​ ៣ វា​ជា​ប្រផ្នូល​ហៅ​លាភ សូម​កុំ​កាត់​ចោល​ឲ្យ​សោះ

បើ​អ្នក​កត់​សម្គាល់​ឃើញ​ខ្លួន​ឯង សុខៗ​លើ​ផ្នែក​រាងកាយ​ទាំង ៣ ខាង​ក្រោម មាន​ដុះ​រោម​លើ​ទីតាំង​នោះ មាន​ន័យ​ថា នោះ​ជា​ប្រផ្នូល​ហៅ​លាភ​ហៅ​សំណាង ដែល​អនាគត​អ្នក​អាច​ក្លាយ​ជា​អ្នក​មាន​ក្នុង​ពេល​ដ៏​ខ្លី ហើយ​គ្រោះ​ទាំង​ឡាយ នឹង​រសាត់​ទៅ​ឆ្ងាយ៖

៣) រោម​ចិញ្ចើម​ដុះ​ក្រាស់

Long May Dung

មនុស្ស​ដែល​មាន​រោម​ចិញ្ចើម​ដុះ​ក្រាស់ គឺ​តែងតែ​ជា​មនុស្ស​ថ្លៃថ្នូរ ចេះ​ជ្រោមជ្រែង និង​ជួយ​យក​អាសា​អ្នក​ដទៃ។ មនុស្ស​នេះ រឹងមាំ ឯករាជ្យ​និង​មាន​ទំនុក​ចិត្ត​ខ្ពស់​បំផុត។

ប្រសិន​សង្កេត​ឃើញ​រោម​ចិញ្ចើម​ដុះ​ក្រាស់​ឃ្មឹក​ជាង​សព្វ​មួយ​ដង មាន​ន័យ​ថា លុយកាក់ លាភ​សំណាង​នឹង​រៀប​ហូរ​ចូល​មក​ដល់​ហើយ។ រួច​ក៏​តែងតែ​មាន​ការ​គាំទ្រ​ពី​គ្រប់​ទិសទី ដូច្នេះ​បើ​អ្នក​មាន​គម្រោង​អ្វី ក៏​នឹង​អាច​សម្រេច​បាន​ដូច​បំណង​ប្រាថ្នា។

២) រោម​ដុះ​លើ​ប្រជ្រុយ

Ice_screenshot_20220204 110601

អ្នក​ដែល​មាន​រោម​ដុះ​លើ​ប្រជ្រុយ ត្រង់​ផ្នែក​ទីតាំង​ណា​ក៏​ដោយ មាន​ន័យ​ថា ទ្រព្យ​កំពុង​រីក សុភមង្គល​កំពុង​សាយភាយ​ចូល​មក​ដល់។ មនុស្ស​នេះ​ឈ្លាសវៃ​ណាស់ មាន​មហិច្ឆតា​ខ្ពស់​ណាស់ បើ​ចាប់​ពី​អាយុ ៣៥ ឆ្នាំ​ឡើង​ផង ហើយ​ជួប​រឿង​បែប​ហ្នឹង នោះ​អ្នក​នឹង​ឃើញ​ផ្លូវ​ឆ្ពោះ​ទៅ​ក្លាយ​ជា​អ្នក​មាន​យ៉ាង​ឆាប់​រហ័ស និង​អាច​ទទួល​បាន​ភាព​ល្បីល្បាញ​លឿន​ក្នុង​ជីវិត។

១) រោម​ដុះ​លើ​ម្រាម​ជើង

Ice_screenshot_20220204 110606

ត្រង់​ផ្នែក​ម្រាម​ជើង មិន​សុទ្ធ​តែ​អ្នក​គ្រប់​គ្នា​មាន​រោម​ដុះ​លើ​ទីតាំង​នោះ​ទេ ដូច្នេះ​បើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស ដែល​ជួប​រឿង​អស្ចារ្យ​នេះ គឺ​មាន​ន័យ​ថា អ្នក​ត្រៀម​នឹង​ទទួល​បាន​លាភ​សំណាង​ធំ​ហើយ។

មនុស្ស​នេះ​ជើង​វែង មាន​ន័យ​ថា ឧស្សាហ៍​ចេញ​ចូល​ក្រៅ​ខេត្ត ក្រៅ​ប្រទេស​ញឹកញាប់ តែ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ គឺ​ទៅ​រក​ប្រាក់ រក​លុយ​បាន​ច្រើន​ជាង​នៅ​កន្លែង​តែ​មួយ។ ទ្រព្យសម្បត្តិ​នឹង​ហូរហៀរ ហើយ​គ្រប់​យ៉ាង​នឹង​រលូន រួច​ក៏​មាន​គេ​តាម​ជួយ​ច្រើន​ផង​ដែរ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​តែ​ភាព​មាន​បាន​កើត​ឡើង គ្មាន​ពាក្យ​ថា ក្រ ចូល​មក​បៀត​បាន​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក