សូមអញ្ជើញប្រិយមិត្តមិត្តមកទាយបុគ្គលិកលក្ខណៈពិត ពីរូបទឹកក្រូចមួយដែលអ្នកចូលចិត្ត ហើយរំកិលទៅអានចម្លើយនៅខាងក្រោម ។
ទឹកក្រូចទី 1
អ្នកជាមនុស្សសាមញ្ញ មានស្ថេរភាពនឹងធឹងថែមអនាម័យគ្រប់ពេលវេលាទៀតផង បើមិនមែនជាមនុស្សពូកែកំប្លុកកំប្លែងទេនឹងមានចរិតស្លូតបូតហើយមានវិន័យ និងម៉ឺងមាត់គ្រប់បញ្ហានៃជីវិត ថែមមិនចូលចិត្តធ្វើអ្វីដោយភាពរឹងទទឹងឡើយ ។
ទឹកក្រូចទី 2
ជាមនុស្សមានចរិតលក្ខណៈរីករាយមានចរិតដូចកូនក្មេង ក៏ជាមនុស្សសុទិដ្ឋិនិយមផងដែរ ថែមជាមនុស្សស្រលាញ់មិត្តភក្តិ ពូកែស្រមើស្រមៃ ចរិតពិសេសមួយទៀតគឺអ្នកមានទំនោរជាមនុស្សពូកែង៉ក់ង និងពូកែយកចិត្ត (ជាពិសេសនៅពេលអ្នកចង់ឱ្យអ្នកផ្សេងផ្គាប់ចិត្ត) បើនិយាយទៅអ្នកមានចរិតគួរឲ្យស្រឡាញ់ដូចកូនក្មេងមិនព្រមចាស់ទុំសោះ ។
ទឹកក្រូចទី 3
អ្នកគឺជាមនុស្សម្នាក់ដែលធ្វើអ្វីៗគ្រប់យ៉ាងយ៉ាងសកម្ម និងប្រុងប្រយ័ត្នជានិច្ច មានទម្លាប់ធ្វើអ្វីរហ័សរហួន គិតបែបណានិយាយបែបហ្នឹង ពេលខ្លះនិយាយត្រង់ៗពេករហូតមានគេខឹងនឹងសម្តីរបស់អ្នក គិតថាអ្នកជាមនុស្សមិនល្អ តែបើស្គាល់ច្បាស់ទើបដឹងថាអ្នកជាមនុស្សត្រង់មិនមែនជាមនុស្សក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅឡើយ ។
ទឹកក្រូចទី 4
អ្នកជាមនុស្សប៉ិនរ៉ូមែនទិច ពូកែស្រមើស្រមៃជាពិសេសសុបិន្តដ៏ស្រស់ស្អាតអំពីសេចក្ដីស្រឡាញ់ ថែមជាមនុស្សស្លូតបូត មានចិត្តមេត្តា ចេះយកចិត្តខ្លួនដាក់ចិត្តអ្នកដទៃ ចូលចិត្តប្រើតែរបស់របរប្រណិតៗតែមនុស្សដូចអ្នកលុយទិញទឹកចិត្តមិនបានទេ ព្រោះអ្នករាប់អាននរណាក៏ដោយមើលលើចិត្តគំនិត បើចូលមកប្រើលុយទិញការគិតអ្នកសុំបាយបាយហើយ ។
ទឹកក្រូចទី 5
ជាមនុស្សមានភាពច្នៃប្រឌិតខ្ពស់ ឆ្លាត និងពូកែធ្វើផែនការតែរាងពូកែលាក់ខ្លួនបន្តិច រហូតក្លាយមនុស្សចម្លែកនៅក្នុងភ្នែករបស់អ្នកដទៃជាមួយនឹងរបៀបរស់នៅបែបអាថ៌កំបាំង លើសពីនេះអ្នកក៏ជាមនុស្សដែលចាប់អារម្មណ៍លើសិល្បៈនៃបច្ចេកវិទ្យាផងដែរ ចូលចិត្តការស្រាវជ្រាវ ចូលចិត្តអភិវឌ្ឍទៅតាមសម័យកាល ។
ទឹកក្រូចទី 6
ជាមនុស្សដែលមានបេះដូងជាអ្នកសិល្បៈ ពូកែគិតនិងស្រមៃ អាចជាមនុស្សចិត្តច្រើនបន្តិច ឬអ្នកខ្លះងាយខឹងងាយបាត់តែមិនដល់ថ្នាក់ហួសហេតុទេ (អារម្មណ៍សិល្បករ) ពេលខ្លះអ្នកជាមនុស្សពិបាកយល់ណាស់ម្តងអារម្មណ៍ល្អម្តងអាក្រក់រេរាដូចចុងស្រល់ តែប្រសិនបើនរណាម្នាក់បានស្និទ្ធស្នាលជាមួយអ្នក នោះគេនឹងដឹងថាមនុស្សម្នាក់នេះស្មោះត្រង់ខ្លាំងណាស់ ហើយមិនចេះលក់មិត្តភ័ក្តដើម្បីផលប្រយោជន៍ឡើយ ។
ទឹកក្រូចទី 7
ជាមនុស្សហ្មត់ចត់ ពូកែការពារខ្លួននិងមានការប្រុងប្រយ័ត្នខ្ពស់ ជាមនុស្សតែងតែគិតមុនពេលនិយាយ ទន្ទឹមនឹងនោះអ្នកជាមនុស្សស្រឡាញ់ផ្ទះស្រលាញ់គ្រួសារក៏ជាមនុស្សឯកាដែលត្រូវការភាពកក់ក្តៅពីមនុស្សជាទីស្រលាញ់ដែរ អ្នកនឹងសប្បាយចិត្តប្រសិនបើនរណាម្នាក់បង្ហាញសេចក្តីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នក ៕
ប្រភព៖ Knongsrok