ខាងក្រោមនេះជាអាហារ ៥ ក្រុមអ្នកមិនគួរញ៉ាំច្រើនពេកទេ ព្រោះវាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ថ្លើមរហូតអាចបងង្កជាជំងឺមហារីកដំណាក់កាលចុងក្រោយទៀតផង។
គ្រាប់ធញ្ញជាតិមានផ្សិត
ដូចជាសណ្តែកដី សណ្តែកសៀង គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន ជាប្រភេទគ្រាប់ធញ្ញជាតិដែលពេញនិយមខ្លាំងក្នុងអំឡុងបច្ចប្បន្ន។ ប្រសិនបើទទួលទានធម្មតា គ្រាប់ទាំងនេះនឹងនាំមកនូវអត្ថប្រយោជន៍ល្អជាច្រើនដល់សុខភាព ប៉ុន្តែប្រសិនបើពួកវាមានផ្ទុកនូវផ្សិត នឹងមានជាតិពុលណាស់ដែលអាចវាយប្រហារកោសិកាថ្លើម បំផ្លាញថ្លើម និងបង្កជាមហារីកថ្លើមជាដើម។ ម្យ៉ាងទៀត បើគ្រាប់ធញ្ញជាតិទាំងនោះមានសភាពសើមយូរ អ្នកត្រូវតែបោះចោលភ្លាម ព្រោះថាបើញ៉ាំហើយអាចមានបញ្ហា បង្កគ្រោះថ្នាក់ដល់រាងកាយ។
ស្រា
ទោះបីជាស្រាបៀរ ជាភេសជ្ជៈដែលពេញនិយមនិងត្រូវបានគេប្រើប្រាស់ក្នុងកម្មវិធីនាក៏ពិតមែន ប៉ុន្តែបើសិនជាអាចអ្នកមិនគួរទទួលច្រើនពេកទេ វាអាចបង្កឱ្យមានជាតិពុលកោសិកាថ្លើម។ ដោយសារតែថ្លើមគឺជាកន្លែងសម្រាប់បំប្លែងជាតិអាល់កុលទាំងអស់ពីគ្រឿងស្រវឹង បន្ទាប់ពីផឹកចូលទៅក្នុងខ្លួន។ ដំណើរការនេះធ្វើឱ្យថ្លើមរំលាយអាហារ និងកម្ចាត់ជាតិពុលជាច្រើន យូរៗទៅថ្លើមនឹងត្រូវខូចខាត និងប្រមូលផ្តុំជាតិខ្លាញ់ច្រើន ដែលនាំឱ្យថ្លើមមានជាតិខ្លាញ់។
អាហារចៀន
ថ្លើមគឺជាសរីរាង្គដែលដើរតួយ៉ាងសំខាន់ក្នុងការរំលាយអាហាររបស់រាងកាយ ដូច្នេះការញ៉ាំច្រើន និងផឹកច្រើនក៏ធ្វើឱ្យថ្លើមធ្វើការលើសទម្ងន់ផងដែរ។ យ៉ាងណាមិញ អាហារចៀនដែលមានខ្លាញ់សត្វខ្ពស់ និងចៀនច្រើនដងក៏គួរមានកម្រិតដែរ ព្រោះវាបំផ្លាញថ្លើមដូចគ្នា។
នៅក្នុងខ្លាញ់សត្វ មានអាស៊ីតខ្លាញ់ឆ្អែត ខ្លាញ់ trans (បង្កើតឡើងពីដំណើរការនៃប្រេងឆានៅសីតុណ្ហភាពខ្ពស់) នៅពេលទទួលទានក្នុងបរិមាណច្រើនក្នុងរាងកាយ ថ្លើមនឹងមិនអាចរំលាយបានទាំងអស់នោះទេ។ ជាលទ្ធផល សារធាតុទាំងនេះនៅទ្រឹងក្នុងថ្លើម (ខ្លាញ់រុំថ្លើម) ឬនៅពេលដែលចូលពណ៌នឹងធ្វើឱ្យមានជាតិខ្លាញ់ក្នុងឈាម។
របស់ផ្អែម
ការទទួលទានបង្អែមច្រើនពេកអាចធ្វើឱ្យឡើងទម្ងន់ និងឡើងខ្លាញ់ថ្លើម។ មនុស្សម្នាក់ៗគួរតែទទួលទានតែតិចជាង ៥% នៃជាតិស្ករ/កាឡូរីសរុប/ថ្ងៃ ដើម្បីជៀសវាងហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ធាត់។
អាហារមានជាតិប្រៃពេក
អាហារដែលមានជាតិប្រៃពេក ឬមិនមានជាតិ fermented ល្អ អាចបង្កើតសារធាតុពុលដល់តម្រងនោម ហើយការទទួលទានអំបិលច្រើនក៏អាចបណ្តាលឱ្យលើសសម្ពាធឈាមផងដែរ។
ប្រភព៖ បរទេស