សម្រាប់មនុស្សស្រី ផ្នែកទាំង ៥ ខាងក្រោមនេះ បើអ្នកមាន អ្នកអាចគិតថា វាមើលទៅមិនសូវជាស្អាតនោះទេ តែយ៉ាងណាបើស្ថិតក្នុងជីវិតគូ ស្រ្តីដែលមានផ្នែកទាំងអស់ គឺដូចលើករាសីស្វាមីឲ្យខ្ពស់ត្រដែតទៅវិញទេ ដូច្នេះកុំបារម្ភ ឬខ្វល់ពេកអី៖
៥) ម្រាមដៃខ្លី គ្រើម
គ្រប់គ្នាសុទ្ធតែចង់មានដៃរលោង ទន់ល្មើយ តែយ៉ាងណាបើអ្នកមានដៃរាងគ្រើម ម្រាមខ្លីៗមិនវែង នោះក៏កុំបារម្ភ ព្រោះស្រ្តីអ៊ីចឹង រមែងតែងមានសំណាងល្អ ខាងផ្នែកលុយកាក់និងកេរឈ្មោះ។ បុគ្គលនេះ ដូចនាំសំណាង នាំទ្រព្យមកកាន់គ្រួសារជារឿយៗ។
៤) គូទនិងភ្លៅធំ
ក្នុងនាមជាមនុស្សស្រី តែងតែប្រាថ្នាចង់បានគូទ និងភ្លៅស្តើង ព្រោះវាជាស្តង់ដារបង្ហាញពីភាពទាក់ទាញនៃនារី។ តែយ៉ាងណា តាមជំនឿជនជាតិចិន ស្រ្តីដែលមានគូទធំ ភ្លៅធំ គឺចាត់ទុកជាសំណាងទៅវិញ ហើយកូនកើតមកក៏ងាយសម្រាល និងពូកែមើលថែគ្រួសារ បានយ៉ាងបិនប្រសព្វ។
៣) ថ្ងាសបើកទូលាយ
សម្រាប់ស្រ្តីដែលមានថ្ងាសបើកទូលាយ គឺបានបង្ហាញពីជោគវាសនាដ៏ល្អទៅថ្ងៃមុខ ហើយនេះជានារីឈ្លាសវៃ ពូកែ មានទេពកោសល្យខ្ពស់ អាចលើករាសីស្វាមីបានពិតៗ។
២) ច្រមុះរាងខ្ទឹម
តាមនរវិទ្យា ច្រមុះរាងខ្ទឹមស គឺរមែងជាមនុស្សស្រីមានចរិតទៀងត្រង់ ចេះសន្សំសំចៃ និងថែរក្សាទុកដាក់គ្រួសារបានល្អ។ នៅវ័យក្មេងអាចប្រឈមការលំបាកច្រើន តែពេលចូលវ័យកណ្តាលមានគូទៅ នឹងអភិវឌ្ឍគ្រួសារជុំគ្នា ដល់ក្លាយជាអ្នកមានបាន។ បុរសណាមាននាងជាភរិយា គឺរាប់ជាទ្រព្យគាប់សំណាងហើយ។
១) មាត់ធំ
ស្រ្តីដែលមានមាត់ធំ តែងតែមានទ្រព្យហូហៀរ មានលាភសំណាងច្រើនក្នុងជីវិត អាចនាំលាភដល់ស្វាមី និងកូនៗឲ្យចម្រុងចម្រើនថែមទៀតផងដែរ។ មនុស្សនេះពូកែខាងទំនាក់ទំនងសង្គម ហើយតាមក្បួនបុរាណ មាត់ធំ ដូចជាឃ្លាំងទ្វារធំ ជួយឲ្យហៅសំណាងចូលជីវិតអ៊ីចឹងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក