គ្រាន់តែការដាក់ក្រដាសបង្គន់ ២ ដុំទៅក្នុងទូទឹកកក ក៏អាចបង្កើតរឿងភ្ញាក់ផ្អើល និងប្រយោជន៍ធំមួយដល់អ្នកបានដែរ។ ខាងក្រោមយើងពន្យល់ពីវិធីអនុវត្ត និងប្រយោជន៍ដែលបានត្រលប់មកវិញ៖
ជាទូទៅទម្លាប់នៃការរក្សាទុកអាហារផ្សេងៗគ្នាច្រើនកកកុញខាងក្នុងទូទឹកកក គឺពិតណាស់អាចធ្វើឲ្យមានក្លិនមិនល្អកើតឡើង ជួនកាលទៅក្លិនផ្អួរ ផ្អាប់ ធំក្លិនពិបាកទទួលយកណាស់ ពេលបើកទូម្តងៗ ហើយបើចង់សម្អាត គឺមនុស្សជាច្រើនទល់តែដករបស់ចេញទាំងអស់ ហើយជូតសម្អាត ដែលចំណាយពេលយូរ។
យ៉ាងណារបៀបងាយៗគឺអ្នកអាចដាក់ក្រដាសបង្គន់ ២ ដុំទៅក្នុងទូ ដោយធ្វើបែបនេះ នៅពេលយប់មុនចូលគេង ហើយនៅព្រឹកបន្ទាប់ អ្នកនឹងទទួលបានលទ្ធផលត្រលប់មកវិញ គឺក្លិនមិនល្អ នឹងត្រូវបានរលាយបាត់ទាំងស្រុង។ ព្រោះអីក្លិនទាំងនោះ បានប្រមូលស្រូបមកជាប់នឹងរមៀលក្រដាសអស់ទៅហើយ។
អ្នកឆ្ងល់ថា ហេតុអ្វីបានជាក្រដាសបង្គន់ អាចជប់យកក្លិនមិនល្អ បានដូចគេជប់បែបនេះ? ចម្លើយគឺត្រង់ថា នៅពេលដែលសំណើមក្នុងទូទឹកកកឡើងខ្ពស់ពេក វាងាយនឹងមិនក្លិនមិនល្អ តែដោយសារវត្តមាននៃក្រដាសទាំងអស់នោះ គឺវាដើរតួស្រូបយកសំណើម និងក្លិន មកផ្តុំនៅទីនោះ។ ក្រៅពីក្រដាសបង្គន់ អ្នកក៏អាចច្នៃប្រើក្រដាសកាសែតចាស់ៗឡើងវិញបានផងដែរ ហើយរមៀលវាចូលគ្នាដូចជាកូនបាល់មួយ រួចយកទៅដាក់ជ្រុងម្ខាងក្នុងទូទឹកកកជាការស្រេច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក