វិធី​នេះ​ប្លែក តែ​មាន​ប្រសិទ្ធភាព​ណាស់! ត្រាំ​សំបក​ក្រូចថ្លុង​ក្នុង​ទឹក​ឃ្មុំ ជួយ​បាន​ច្រើន​ដល់​ម្លឹង

ពេល​ទទួល​ទាន​ក្រូចថ្លុង អ្នក​ប្រាកដ​ជា​បក​យក​សាច់ ហើយ​ចោល​សំបក។ តាម​ពិត​ទៅ សំបក​វា​មាន​ប្រយោជន៍​ណាស់ ដោយ​តាម​ក្បួន​ឱសថ​បុរាណ អ្នក​អាច​ច្នៃ​មក​ត្រាំ​ក្នុង​ទឹក​ឃ្មុំ ហើយ​រក្សា​ទុក សឹម​ដួស​ទឹក​ឃ្មុំ​នោះ​មក​ទទួល​ទាន គឺ​អាច​បន្ថែម​ប្រយោជន៍ ជួយ​បាន​ជា​ច្រើន​ផ្នែក​ដូច​បង្ហាញ​ខាង​ក្រោម៖

៥) ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ

Buoi

ទឹក​ឃ្មុំ លាយ​នឹង​ក្រូចថ្លុង នឹង​នាំ​ឲ្យ​មាន​ក្លិន​ក្រអូប​ប្រហើរ ហើយ​បើ​ទទួល​ទាន​វា​ជា​ប្រចាំ នោះ​នឹង​ជួយ​ឲ្យ​ស្បែក​ស ក្មេង​ជាង​វ័យ។ ហេតុផល​ចម្បង ក៏ ដោយសារ​ទឹក​ឃ្មុំ​មាន​ផ្ទុក L-cysteine មាន​តួ​នាទី​បន្សាប​ជាតិ​ពុល ជួន​ខ្លះ​វា​អាច​ព្យាបាល​បញ្ហា​មុន​ល្មមៗ​បាន​ទៀត​ផង។

៤) សម្រក​ទម្ងន់

បើ​ចង់​ស្រក​ទម្ងន់ អ្នក​អាច​កាត់​សំបក​ក្រូចថ្លុង​ជា​បន្ទះ​ស្តើង ប្រហែល ២ ទៅ ៣ សង់ទីម៉ែត្រ បន្ទាប់​មក​ត្រាំ​ក្នុង​ទឹក​អំបិល រួច​លាង​ទឹក​ដាក់​ក្នុង​ឆ្នាំង​ដាំ​ពុះ​ប្រហែល ១០ នាទី ដើម្បី​ឲ្យ​សំបក​ឡើង​ទន់ ហើយ​គ្មាន​ជាតិ​ជូរ​ចត់​ទៀត​ទេ។

បន្ទាប់​មក​យក​សំបក​ក្រូចថ្លុង​មក​ដាក់​ក្នុង​ឆ្នាំង​មួយ​ទៀត បន្ថែម​ស្ករ​ស និង​ទឹក​ ១ ចាន រួច​ដាំ​ឲ្យ​ពុះ​ប្រហែល​ ១ ម៉ោង ដល់​ទឹក​ប្រែ​ជា​ក្រាស់​លឿង បន្ទាប់​មក​បិទ​ភ្លើង ទុក​វា​ដល់​ត្រជាក់ រួច​ដាក់​ទឹក​ឃ្មុំ​ចូរ​កូរ​ឲ្យ​សព្វ រក្សា​ទុក​ក្នុង​កែវ​មួយ។ សាកល្បង​ប្រើ​វា​បន្តិច​ម្តងៗ ដោយ​មាន​បន្ថែម​ទឹកក្ដៅឧណ្ហ៍ៗ​បន្តិច នេះ​អ្នក​អាច​ទទួល​ទាន​ទាំង​សំបក​ក្រូចថ្លុង ដែល​វា​អាច​សម្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស។

ក៏​ដោយសារ​តែ​សំបក​ក្រូចថ្លុង វា​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ បំបែក​ខ្លាញ់​លើស និង​កម្ចាត់​កាក​សំណល់​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ល្អ។

៣) ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ​ពី​ខាង​ក្នុង

Kj

សារធាតុ L-cysteine ក្នុង​ទឹក​ឃ្មុំ មាន​ប្រសិទ្ធភាព​បន្សាប​ជាតិ​ពុល ដែល​វា​អាច​កម្ចាត់​បញ្ហា​ទល់​លាមក ក៏​ដូច​ជា​ជួយ​ឲ្យ​រោគ​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន​ បាន​ប្រសើរ​ឡើង។ មនុស្ស​ជា​ច្រើន​ជឿ​ថា ការ​ទទួល​ទាន​បែប​នេះ រយៈ​ពេល ៣ ខែ​ នឹង​ជួយ​ឲ្យ​រាងកាយ​ពួក​គេ​ មើល​ទៅ​ស្រស់ស្រាយ និង​បាត់​អស់​នូវ​ជំងឺ​មួយ​ចំនួន។

២) បន្ថែម​វីតាមីន និង​សារធាតុ​រ៉ែ

ទឹក​ឃ្មុំ​ក្រូចថ្លុង​មាន​ផ្ទុក​នូវ​វីតាមីន A, B, C, P ក៏​ដូច​ជា​សារធាតុ​រ៉ែ ដូច​ជា​ជាតិ​ដែក កាល់ស្យូម ទង់ដែង ប៉ូតាស្យូម ដែល​សុទ្ធ​តែ​ជា​សារធាតុ​ចាំ​បាច់​សម្រាប់​រាងកាយ។ វីតាមីន C ទៀត​សោត​ក៏​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​សុាំ។

១) ពង្រឹង​លំពែង និង​ផ្តល់​សំណើម​ដល់​សួត

Photo 1643310323042 1643310325148436386713 154 0 554 640 Crop 1643310932438406532628

វា​អាច​គ្រប់គ្រង​ឧស្ម័ន និង​សម្អាត​ជាតិ​ពុល ចិញ្ចឹម​សួត សម្អាត​ពោះវៀន ចិញ្ចឹម​ឈាម ពង្រឹង​លំពែង លាង​ក្រពះ ហើយ​ក៏​អាច​កាត់​បន្ថយ​ជាតិ​ប្រេង​លើ​ផ្ទៃ​មុខ និង​ជា​អាហារ​ដ៏​ល្អ សម្រាប់​ផ្តល់​សំណើម​ដល់​សួត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក