ទម្លាប់ ៣ ធ្វើ​ឲ្យ​ទ្រូង​យារ​ធ្លាក់ ហើយ​នេះ​អាហារ ៤ ដែល​អ្នក​ត្រូវ​បំពេញ បើ​ចង់​មូល​ក្លំ ហើយ​មិន​ធាត់

ស្រ្តី​គ្រប់​រូប តែងតែ​ចង់​បាន​ដើម​ទ្រូង​មូល​ក្លំ ហើយ​មិន​ធាត់ តែ​ជឿ​ថា មនុស្ស​ស្រី​តិច​ណាស់​ដែល​ដឹង​ពី​រឿងរ៉ាវ​ទាំង​អស់​នោះ។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​ទម្លាប់​អាក្រក់ ៣ ដែល​អាច​នាំ​ឲ្យ​ដើម​ទ្រូង​យារ​ធ្លាក់ និង​អាហារ ៤ ជួយ​ឲ្យ​ដើម​ទ្រូង​មូល​ក្លំ៖

៣) អង្គុយ​យូរ​ពេក​នៅ​មួយ​កន្លែង

Nguc2 16431072434931778287897 44 0 379 640 Crop 16431075171861531449141

ស្មា និង​ក គឺ​ជា​កន្លែង​ដែល​សរសៃឈាម​ត្រូវ​បាន​ប្រមូល​ផ្តុំ ប្រសិន​អ្នក​អង្គុយ​យូរ​ពេក​មួយ​កន្លែង វា​នឹង​ធ្វើ​ឲ្យ​ចរាចរ​ឈាម​កាន់​តែ​អាក្រក់ ដែល​រាំងស្ទះ​ដល់​ការ​បញ្ជូន​ទៅ​កាន់​ផ្នែក​ដើម​ទ្រូង នេះ​វា​នឹង​ពន្លឿន​ដំណើរការ​ចាស់​នៃ​ស្បែក​សុដន់ និង​នាំ​ឲ្យ​សាច់​ស្រក​ធ្លាក់​លឿន​ជាង​មុន។

២) ទម្លាប់​អង្គុយ​មិន​ត្រង់​ខ្នង

ការ​ដែល​អង្គុយ​មិន​ត្រង់​ខ្នង ក៏​ជា​មូលហេតុ​នាំ​ឲ្យ​សុដន់​យារ​ផង​ដែរ ដោយ​ទីតាំង​នេះ​មិន​ល្អ​សម្រាប់​ចរន្ត​ឈាម ធ្វើ​ឲ្យ​សាច់ដុំ​ដែល​ទ្រទ្រង់​ដើម​ទ្រូង​ចុះ​ខ្សោយ។ នេះ​ជា​ទំនោរ​នាំ​ឲ្យ​សុដន់​ធ្លាក់​ចុះ​មក​ក្រោម និង​ធ្វើ​ឲ្យ​ទម្រង់​មើល​ទៅ​មិន​ទាក់ទាញ។

១) ឧស្សាហ៍​តានតឹង​ពិបាក​ចិត្ត

ភាព​តានតឹង ធុញថប់​អារម្មណ៍​អាច​ធ្វើ​ឲ្យ​ស្រ្តី​មាន​ជំងឺ ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន Endocrine ដោយ​វា​នឹង​នាំ​ឲ្យ​កោសិកា​សុដន់​នឹង​ត្រូវ​បាន​រំញោច ហើម ធ្វើ​ឲ្យ​យារ​ធ្លាក់។

ក្រៅ​ពី​នេះ ការ​ជាប់​គាំង​បញ្ហា​ផ្លូវ​ចិត្ត​ញឹកញាប់​ពេក ក៏​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ថ្លើម និង​តម្រង់​នោម​ផង​ដែរ។ នេះ​ជា​មូលហេតុ​ដែល​វិវត្ត​ទៅ​រក​ជំងឺ​ដុំ​សាច់​ក្នុង​សុដន់ និង​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​មហារីក​សុដន់។

៤) សណ្តែក​សៀង

Ava 1622795131291683171830 36 0 636 960 Crop 16227951359621276555556

វា​សម្បូរ​ទៅ​ដោយ​សារធាតុ Phytoestrogens ដែល​ជា​សារធាតុ​សកម្ម​ធម្មជាតិ​ជំរុញ​ដល់​ការ​លូតលាស់​សុដន់ ហើយ​ក៏​មាន​សារធាតុ Isoflavones ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ថា​មាន​សមត្ថភាព​ការពារ​ជំងឺ​មហារីក​សុដន់ ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត និង​បញ្ច្រាស​ដំណើរការ​នៃ​ភាព​ចាស់។

៣) ជើង​មាន់​

Untitled 41 1200x676

ជើង​មាន់​បន្ទាប់​ពី​ស្ងោរ ឬ​ចំហុយ វា​មាន​ផ្ទុក​សារធាតុ Hydroxyapatite ដែល​អាច​ពង្រឹង​ឆ្អឹង និង​មាន​សារធាតុ​រ៉ែ​ជា​ច្រើន​ជំរុញ​ឲ្យ​សុដន់​រីក​ធំ។ អ្នក​ក៏​អាច​លាយ​វា​ជាមួយ​បន្លែ តែ​ហាម​ទទួល​ទាន​ជើង​មាន់​អាំង ឬ​ចៀន ព្រោះ​របៀប​នេះ នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ទៅ​វិញ។

២) ម្នាស់

ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​សំយោគ​កូឡាជែន និង​គាំទ្រ​សរសៃ​ជាលិកា​សុដន់​ធម្មជាតិ។ ក្រៅ​ពី​នេះ វា​ក៏​នឹង​ជួយ​ឲ្យ​ស្បែក​ជុំវិញ​ក្បាល​សុដន់ រឹងមាំ រលោង និង​គ្មាន​ស្នាម​ជ្រួញ។

១) ផ្លែ​បឺរ

Avocado

ផ្លែ​បឺរ មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត ជួយ​ជំរុញ​ដល់​ការ​លូតលាស់​នៃ​ជាលិកា​ខ្លាញ់​ក្នុង​សុដន់។ វីតាមីន A, C, E, B1 និង B រួម​ផ្សំ​ជាមួយ​កូឡាជែន ក៏​នឹង​ធ្វើ​ឲ្យ​ស្បែក​ដើម​ទ្រូង ឡើង​តឹង​និង​យឺត ហើយ​វា​ក៏​មាន​ជាតិ​សរសៃ ជួយ​ពន្យារ​ភាព​ចាស់​ជាង​វ័យ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក