សប្តាហ៍ថ្មី ៣១-០៦ កុម្ភៈ អ្នក​កើត​ឆ្នាំ ៣ មាន​លុយធំចូល តែ​អ្នក​កើត​ឆ្នាំ ២ អាច​ប្រឈមការខាតបង់

ទំព័រ​ទី ១ ប្រចាំ​ឆ្នាំ ២០២២ គឺ​ខែមករា បាន​រៀបនឹងបិទទំព័រត្រឹមប៉ុណ្ណឹងហើយ ដោយយើងកំពុងត្រៀមស្វាគមន៍ខែថ្មី ខែកុម្ភៈ រួច​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៥ ខាង​ក្រោម គឺ​មាន​ឆ្នាំ ៣ ដែល​មាន​រាសី​ខ្ពស់​ត្រដែត ហើយ​អ្នក​កើត​ឆ្នាំ ២ គឺ​មាន​រាសី​មិន​សូវ​ល្អ​នោះ​ទេ ដែល​ត្រូវ​ប្រុងប្រយ័ត្ន​បន្តិច។ នេះ​តាមក្បួនហោរាសាស្រ្តរាប់ចាប់ពីថ្ងៃទី ៣១ មករា ដល់ ០៦ កុម្ភៈ ដែលជាសប្តាហ៍ថ្មី៖

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

1

តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល ដូច​មាន​គេ​បំភ្លឺ​ជីវិត​ឲ្យ​ភ្លឺ​ចិញ្ចាច​នៅ​សប្តាហ៍ថ្មីនេះ ហើយ​ពួក​គេ​អាច​ទទួល​បាន​លាភ​សំណាង​ខ្ពស់ ក្នុង​អាជីព​ការងារ ក៏​ដូច​ជា​ការ​រកស៊ី​នានា។ មនុស្ស​នេះ​ក៏​នឹង​បាន​ជួប​ដៃ​គូ​សហការ​ល្អ អាច​ជួយ​ស្រោចស្រង់​អ្នក ឲ្យ​ឆ្លង​ផុត​រណ្តៅ​បញ្ហា​ទៀត​ផង។

គ្រប់​យ៉ាង​អំណោយផល​ល្អ នាំ​តែ​លាភ នាំ​តែ​សំណាង ពោល​អាច​បង្កើន​ប្រាក់​ចំណូល​ចូល​ហោប៉ៅ ដល់​អ្នក​កើត​ឆ្នាំ​ខាល ​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន។ ទៅ​មើល​ស្ថានភាព​ស្នេហា ក៏​ចូល​ដល់​ស្ថិរភាព​ល្អ​ជាង​ពេល​មុន បើ​ជា​ជីវិត​គ្រួសារ​ក៏​នឹង​លែង​ឈ្លោះ​ប្រកែក​គ្នា បើ​ជា​ជីវិត​នៅ​លាវ ក៏​នឹង​ត្រៀម​ជួប​គូ​ពិត។

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

2

តាម​ហោរាសាស្រ្ត សម្រាប់​ជោគជតា​រាសី​អ្នក​កើត​ឆ្នាំ​មមែ នៅ​ដើមខែកុម្ភៈ គឺ​អាច​ទទួល​បាន​លទ្ធផល​ល្អ ហួស​ពី​ការ​រំពឹង​ទុក។ តាម​ជើង​លេខ ម្ចាស់​ឆ្នាំ​មមែ ដែល​ជួប​រឿង​មិន​ល្អ​កាល​ពី​ប៉ុន្មាន​ខែ​មុន នឹង​ទទួល​បាន​ផល​ល្អ​តបស្នង​ត្រលប់​មក​វិញ ដូច​ត្រូវ​រង្វាន់​ធំ​ធ្លាក់​ពី​លើ​មេឃ។

យ៉ាង​ណា​ពួក​គេ​ក៏​ត្រូវ​ច្បាស់លាស់​ពី​ការ​រក្សា​ទំនាក់ទំនង​នៅ​ពេល​ខាង​មុខ​នេះ​ដែរ ព្រោះ​អាច​ប៉ះ​ពាក្យ​ប៉ះ​សម្តី ជាមួយ​មិត្ត​រួម​ការងារ កន្លែង​រកស៊ី​បន្តិច​បន្តួច នាំ​ឲ្យ​ខូច​អារម្មណ៍។ គ្រាន់​ថា​វា​មិន​ជា​បញ្ហា​ចោទ​អ្វី​ធំ​ឡើយ ព្រោះ​ពួក​គេ​អាច​ទទួល​បាន​លាភ​ធំ​ជាង​គ្រោះ​។

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

3

ធាតុ​ឈើ​ជា​ធាតុ​នាំ​លាភ​ដល់​អ្នក​កើត​ឆ្នាំ​កុរ នៅ​ចន្លោះថ្ងៃទី ៣១ មករា ដល់ ០៦ កុម្ភៈ​នេះ ដោយ​ពួក​គេ អាច​ទទួល​បាន​លាភ​សំណាង​ធំ និង​ប្រាក់​ចំណូល​ដូច​ទឹក​បាក់​ទំនប់ ជាមួយ​ការ​បណ្តាក់​ទុន​រកស៊ី​ជាមួយ​មនុស្ស​ដែល​នឹង​មក​សហការ​ជាមួយ​អ្នក​នៅ​ពេល​ខាង​មុខ។

យ៉ាង​ណា​អ្នក​ក៏​ត្រូវ​មើល​បន្តិច​ដែរ ព្រោះ​បើ​ធ្វើ​ត្រូវ​គឺ​បាន​លុយ​ធំ តែ​បើ​ធ្វើ​ខុស​គឺ​ខាតបង់​ធំ។ តែ​តាម​ហោរាសាស្រ្ត​ឱកាស​សាង​លាភ សាង​ជ័យ​សម្រាប់​អ្នក​កើត​ឆ្នាំ​ជ្រូក គឺ​មាន​ខ្ពស់ ដូច្នេះ​ហានិភ័យ​នៃ​ការ​ខាតបង់​គឺ​ទាប​ខ្លាំង​បំផុត។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

4

ជា​ឆ្នាំ​ដែល​អាច​ជួប​សំណាង​មិន​ល្អ​នៅ​ដើមខែថ្មី ពោល​អាច​នឹង​ប្រឈម​បញ្ហា​ច្រើន នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល។ វា​គួបផ្សំ​នឹង​អ្នក​ខ្លួន​ឯង​ដែរ ចូរ​កុំ​លោភលន់​ខ្លាំង​ពេក កុំ​ប្រើប្រាស់​មហិច្ឆតា​ខ្ពស់​ខ្លាំង​ពេក ព្រោះ​ពេលវេលា​នាំ​សំណាង​របស់​អ្នក​កើត​ឆ្នាំ​ឆ្លូវ មិន​ទាន់​ចូល​មក​ដល់​នៅ​ពេលខាង​មុខ​នេះ​ទេ។

ជាង​នេះ​ជីវិត​ប្តី​ប្រពន្ធ​ក៏​ងាយ​នឹង​មាន​ភាព​រកាំរកូស មិន​ចុះ​សម្រុង​គ្នា ហើយ​ស្ថានភាព​សម្រាប់​អ្នក​នៅ​លីវ ក៏​កុំ​ចាំបាច់​ចំណាយ​ពេលវេលា ឬ​ធនធាន​ណាត់​ជួប​នរណា​ម្នាក់​ពេល​ខាង​មុខ​អី ព្រោះ​មិនមែន​ជា​គូ​ពិត​របស់​អ្នក​ឡើយ។

អ្នក​កើត​ឆ្នាំ​រោង – នាគ

5

ការងារ​នៅ​ខែថ្មី សម្រាប់​អ្នក​កើត​ឆ្នាំ​រោង អាច​ជួប​ការ​លំបាក​ច្រើន ទទួល​រង​សម្ពាធ​ជាង​ខែ​មុនៗ ហើយ​អាច​ប៉ះ​ទង្គិច​ពាក្យ​សម្តី​ជាមួយ​មិត្ត​រួម​ការងារ​ទៀត​ផង។

ដូច្នេះ​នៅ​រាល់​ការ​សម្រេច​ចិត្ត​ទាំង​ឡាយ​ គឺ​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ជា​ពិសេស​រឿង​ដែល​មិន​គួរ ក៏​កុំ​ប្រថុយ ព្រោះ​អាច​នាំ​ឲ្យ​អ្នក​ខាតបង់​ធ្ងន់ធ្ងរ។ បន្ថែម​ពី​នេះ រឿង​វិនិយោគ​ណា​មួយ​ក៏​កុំ​លោតឆ័ត្រ​ឲ្យ​សោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក