តើអ្នកជាមនុស្សពុះពារ ឬប៉ិនតែស្រមើស្រមៃ? សាករើសរូបព្រះច័ន្ទមួយដែលឃើញហើយចាប់អារម្មណ៍សឹមចូលអានចម្លើយពិត

ព្រះច័ន្ទតំណាងឱ្យការស្រមើលស្រមៃ ភាពទន់ភ្លន់ ហើយរូបរាងព្រះច័ន្ទនឹងផ្លាស់ប្តូរតាមធម្មជាតិ វាក៏ទាក់ទងនឹងស្ថានភាពផ្លូវចិត្តរបស់មនុស្សដែរ ។

សូមជ្រើសរើសរូបរាងរបស់ព្រះច័ន្ទមួយដែលអ្នកចូលចិត្ត បន្ទាប់មកអ្នកនឹងដឹងពីស្ថានភាពផ្លូវចិត្ត និងចិត្តគំនិតរបស់អ្នក ។

ប្រភេទទី 1 អ្នកឆ្ពោះទៅរកអនាគតថ្មី

3.1 7

នេះជារូបភាពព្រះច័ន្ទជិតពេញវង់ ដូចជាអ្នកដែលចង់លើកកំពស់ខ្លួនឯង អ្នកដែលចូលចិត្តរូបរាងរបព្រះច័ន្ទមួយនេះ ជាមនុស្សម្នាក់ដែលចាប់អារម្មណ៍ដែលលើការពិត ឬនិយាយសាមញ្ញគឺមិន​មែន​ជា​អ្នក​ដើរ​ស្រមៃដេក​ស្រមៃទេ អ្នកជាប្រភេទមនុស្សមានជីវិតជីវ៉ានៅពេលបានធ្វើការ មិនចេះនៅស្ងៀមទ្រឹងមួយកន្លែង ជាពិសេសជាមនុស្សចាប់​អារម្មណ៍​លើបច្ចេកវិទ្យា ជីវវិទ្យា ឬ​វិទ្យាសាស្ត្រ​ជីវិត ។

ប្រភេទទី 2 ជាមនុស្សឈរនៅក្នុងពិភពពិត

3.2 7

អ្នក​ហាក់​ដូច​ជា​មនុស្សដែល​តែង​តែ​ព្យាយាម​ពិចារណា​រឿង​ផ្សេងៗ ដោយ​មិន​មាន​ការរើសអើង ចូលចិត្តប្រើទស្សនវិស័យឈរលើសតិមុននឹងធ្វើការសម្រេចចិត្តធ្វើអ្វីមួយ ដូច្នេះការងារដែលសាកសមនឹងអ្នកវាត្រូវតែជាការងារដែលទាមទារភាពជឿជាក់ច្រើន ដូចជាការងាររដ្ឋាភិបាល បើទាក់ទិនការងារនាយកដ្ឋានសាកសមសម្រាប់ការងារគ្រប់គ្រងទូទៅ។

ប្រភេទទី 3 អ្នកចូលចិត្តឈានជើងទៅលើឆាកដែលមានមនុស្សច្រើនចាប់អារម្មណ៍

3.3 7

ព្រះច័ន្ទពេញវង់មានន័យថា ថាមពលដ៏បរិបូរណ៍ក្នុងអំឡុងពេលជំនោរខ្ពស់ អ្នកជ្រើសរើសព្រះច័ន្ទពេញវង់វាឆ្លុះបញ្ចាំងពីបំណងប្រាថ្នាដែលចង់ទាក់ទាញមនុស្សជុំវិញខ្លួន លើស​ពី​នេះ​អ្នកក៏ជាមនុស្សមើលពិភពលោកក្នុងភាពជាក់ស្តែង ដូច្នេះការងារដែលសាកសមនឹងអ្នកគឺ ពាណិជ្ជកម្មទូទៅ ឬការងារទាក់ទងនឹងសិល្បៈ (ប្រាកដណាស់ អនាគតនឹងល្បី) ។

ប្រភេទទី 4: អ្នកឈានជើងទៅឆ្ងាយដូចជើងមេឃនៃក្តីសុបិន្ត និងមនោសញ្ចេតនា

3.4 6

អឌ្ឍចន្ទមានន័យថាភាពទន់ភ្លន់ អ្នក​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាសវៃ មាន​មនោសញ្ចេតនា និងរ៉ូមែនទិក ចាប់អារម្មណ៍លើអ្វីដែលមាននៅក្នុងការស្រមើស្រមៃ  លើសពីការពិត ហើយ​ហាក់​ដូច​ជា​មាន​ភាព​ច្របូកច្របល់បន្តិច អ្នកជាមនុស្សមានដុងសិល្បៈ សមនឹងធ្វើការលើវត្ថុបុរាណពីសម័យបុរាណ ឬលេខាធិការ ៕

ប្រភព៖ Knongsrok