ជឿថានៅថ្ងៃបុណ្យចូលឆ្នាំចិន បងប្អូនយើងប្រាកដជាជុំគ្នាទទួលទានអាហារឈ្ងុយឆ្ងាញ់ជាច្រើន ហើយភាគច្រើននៃអាហារទាំងនោះ ក៏សម្បូរទៅដោយជាតិខ្លាញ់ ដែលបង្កឲ្យធាត់ និងប្រឈមជំងឺមួយចំនួនផងដែរ ប្រសិនទទួលទានហួសប្រមាណ។
ដូច្នេះហើយ Knongsrok សូមណែនាំនូវភេសជ្ជៈធម្មជាតិ ៣ ប្រភេទ ដោយយកខ្ញីជាគោល ដែលអ្នកអាចទទួលទានបាន នៅក្រោយថ្ងៃចូលឆ្នាំចិន ព្រោះវាអាចបន្សាបជាតិពុលបានល្អ កម្ចាត់ជាតិខ្លាញ់លើសអស់ពីរាងកាយត្រឹមរយៈពេលខ្លី៖
៣) ខ្ញី + ទឹកឃ្មុំ
អ្នកអាចប្រើទឹកឃ្មុំលាយជាមួយទឹកក្ដៅឧណ្ហ៍ៗ រួចបោះខ្ញីចូលប៉ុន្មានចំណិត ដោយវាអាចបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយ ចិញ្ចឹមប្រព័ន្ធរំលាយអាហារ កាត់បន្ថយការទល់លាមក និងកម្ចាត់សំណល់កកកុញក្នុងខ្លួន។
រីឯខ្ញីមានឥទ្ធិពលប្រឆាំងការរលាក កម្ចាត់បាក់តេរី អាចបញ្ចៀសជំងឺផ្តាសាយ លើកកម្ពស់ប្រព័ន្ធចរន្តឈាម និងបង្កើនការបន្សាបជាតិពុលបានល្អ។
២) ខ្ញី + ម្រះ
ទឹកខ្ញី បូកម្រះលាយបញ្ចូលគ្នា គឺអាចបញ្ចុះកម្តៅរាងកាយ បញ្ចុះទឹកនោម កាត់បន្ថយការហើម និងជួយសម្រកទម្ងន់ តាមរយៈការទទួលទានអាហារលើសយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះវាក៏ជាអាំងស៊ុយលីនធម្មជាតិ ជួយកាត់បន្ថយជាតិស្ករក្នុងឈាមផងដែរ។ វាមានប្រសិទ្ធភាពខ្ពស់ ក្នុងការដុតបំផ្លាញជាតិខ្លាញ់ និងកម្ចាត់ជាតិពុលយ៉ាងឆាប់រហ័ស។
១) ខ្ញី + សំបកក្រូច
សំបកក្រូច អាចជួយកម្ចាត់ជាតិពុល មានវីតាមីន C ដែលអ្នកអាចយកវាមកលាយក្នុងទឹកក្តៅ ជាមួយនឹងខ្ញី នោះនឹងកម្ចាត់ការប្រមូលផ្តុំនៃជាតិខ្លាញ់លើស បង្កើនប្រសិទ្ធភាពនៃការសម្រកទម្ងន់យ៉ាងឆាប់រហ័ស៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក