ធុងឬពាងដាក់អង្ករ មិនមែនត្រឹមជាកន្លែងរក្សាទុកអង្ករសម្រាប់ទទួលទានតែមួយមុខទេ តែវាក៏ផ្សារភ្ជាប់ទៅនឹងរបស់នាំលាភ នាំសំណាង និងលើកយីអ៊ុនម្ចាស់ផ្ទះផងដែរ។ នៅថ្ងៃចូលឆ្នាំចិនខាងមុខ យើងណែនាំឲ្យអ្នកអនុវត្តក្បួនហុងស៊ុយ ២ ដែលអ្នកត្រូវអនុវត្តជាមួយធុងអង្ករ៖
២) ដាក់អាំងប៉ាវក្រហមនៅបាតធុង
តាមក្បួនហុងស៊ុយ គេណែនាំឲ្យដាក់អាំងប៉ាវ ដែលមានលុយមួយចំនួន តិចក៏បានច្រើនក៏បាន ឲ្យតែមានក្រដាសលុយតំណាង ហើយយកទៅកប់ចោលនៅបាតធុង សឹមដាក់អង្ករពីលើ។
ក្បួននេះ អ្នកអាចអនុវត្តបានរៀងរាល់ថ្ងៃ តាមថាមិនចាំបាច់តែថ្ងៃចូលឆ្នាំទេ គ្រាន់ថាថ្ងៃធំ ថ្ងៃពិសេស ដូចជាថ្ងៃចូលឆ្នាំចិន អ្នកចាំបាច់មិនគួររំលងបានឡើយ។ ពណ៌ក្រហមនៃអាំងប៉ាវនាំលាភ នាំសំណាង រីឯក្រដាសប្រាក់ នាំឲ្យទ្រព្យកាន់តែប្រមូលហូរចូលផ្ទះឥតឈប់។
១) ត្រូវប្រាកដថាអង្ករមិនអស់ពីធុង
កុំឲ្យធុង ឬក្រឡ ឬពាងដាក់អង្ករ គ្មានអង្ករឲ្យសោះ ទោះអ្នកស្ថិតក្នុងស្ថានភាពលំបាក ឬក្រខ្សត់យ៉ាងណា ក៏ត្រូវរកអង្ករដាក់ធុងឲ្យបានខ្លះដែរ។
ជាពិសេសគឺថ្ងៃចូលឆ្នាំចិន ថ្ងៃដែលគេទម្លាប់ឲ្យមានរបស់ហូរហៀរខាងក្នុងផ្ទះ ដូច្នេះអង្ករនេះ គឺសំខាន់ ដែលវាតំណាងឲ្យលាភសំណាងពេញមួយឆ្នាំ។ ចំពោះធុងដាក់អង្ករ សូមបញ្ចៀសការប្រើប្រាស់ធុងផ្លាស្ទិក ហើយគួរងាកមកប្រើពាងថ្ម ឬធុង ដែលធ្វើពីប៉សឺឡែន ដែលមានគុណភាពខ្ពស់ ទើបវាលើករាសីបានល្អ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក