ចូលដល់ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម តាមហោរាសាស្រ្តបានដំណាលមកថា នឹងអាចផ្លាស់ប្តូរជោគវាសនា ១៨០ ដឺក្រេ ដោយពីក្រ អាចក្លាយជាមាន ពីមធ្យម មួយរំពេចអាចក្លាយជាមានផុតលេខក៏ថាបាន៖
អ្នកកើតឆ្នាំឆ្លូវ - គោ
នៅខែថ្មីនេះ លុយនឹងហូរចូលហោប៉ៅអ្នកកើតឆ្នាំឆ្លូវច្រើនដូចទឹកបាក់ទំនប់ ហើយជោគវាសនារបស់ពួកគេ ក៏នឹងទទួលបានដំណឹងល្អច្រើនដែលនឹងលេចចេញមកជាបន្តបន្ទាប់។ ដូច្នេះអ្នកត្រូវតែខិតខំចាប់យកឱកាសទាំងនោះឲ្យបានល្អផង។
នៅក្នុងកិច្ចការងារ ការរកស៊ី មិនមានអ្វីដែលត្រូវព្រួយបារម្ភច្រើនឡើយ ព្រោះអ្នកនឹងទទួលបានទំនុកចិត្តពីអតិថិជនបន្ថែមទៀត ហើយរាល់បញ្ហាដែលជួបប្រទះ ក៏នឹងអាចដោះស្រាយបានយ៉ាងឆាប់រហ័ស។
ចំពោះរឿងរ៉ាវស្នេហា អ្នកគួរតែបន្តសកម្មភាពដូចពេលនេះ ប្រសិនអ្នកនៅលាវ ចូរបន្តស្រលាញ់ខ្លួនឯងឲ្យបានច្រើនសិន ហើយបើមនុស្សមានគូ គួរតែចំណាយពេលផ្អែមល្ហែមឲ្យបានច្រើន ដើម្បីបង្កើតការចងចាំ ជាពិសេសនៅដើមខែកុម្ភៈតែម្តង។
អ្នកកើតឆ្នាំរោង - នាគ
ខែថ្មីនេះ ពោរពេញដោយសំណាងសម្រាប់អ្នកកើតឆ្នាំរោង ដោយមានមនុស្សតាមមកជួយថែរក្សា តាមមកជួយពេលនេះជួបបញ្ហា មិនឲ្យអ្នកលំបាកតែឯងនោះទេ។ នៅកន្លែងធ្វើការ មានឱកាសច្រើនក្នុងការឡើងមុខតំណែងតួនាទី ព្រោះមានថ្នាក់លើជឿជាក់និងមើលឃើញពីសមត្ថភាពពិតរបស់អ្នក។
លាភសំណាងដូចត្រូវបានគេតំរៀបជាជួរ ងាកទៅឆ្វេងក៏ឃើញ ស្តាំក៏ឃើញ សំខាន់ឲ្យតែអ្នកចេះចាប់យកឱកាសនេះឲ្យបានល្អ នោះលុយនឹងហូរចូលច្រើន។ ចំពោះទំនាក់ទំនងស្នេហា គឺមានភាពផ្អែមល្ហែមបន្តឲ្យគ្រប់គ្នាច្រណែននឹងអ្នក ហើយបើអ្នកអត់គូត្រៀមខ្លួនទៅ អាចនឹងជួបគូពិតក្នុងជីវិតឆាប់ៗខាងមុខ។
អ្នកកើតឆ្នាំច - ឆ្កែ
សម្រាប់អ្នកកើតឆ្នាំច នៅខែថ្មីនេះ អ្នកនឹងមានមនុស្សមកផ្តល់ប្រយោជន៍ធំឲ្យ ហើយគេដូចជាកម្លាំងចិត្ត និងកម្លាំងស្មារតីជំរុញឲ្យអ្នកសម្រេចការងារជោគជ័យដ៏គួរឲ្យកត់សម្គាល់មួយ។
បញ្ហាទាក់ទងនឹងលុយកាក់ឈប់បារម្ភទៅ អ្នកអាចនឹងដោះស្រាយបាននៅពេលដ៏ខ្លីខាងមុខ តែត្រូវប្រយ័ត្នរឿងមួយ គឺការសម្រេចចិត្តផ្សេងៗជាមួយហ្វូងមនុស្សច្រើន ព្រោះអាចជានាំផលអវិជ្ជមានមកដល់ជីវិតអ្នក បើសម្រេចចិត្តខុសក្នុងពេលនេះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក