បើរកឃើញលើខ្លួនមានទីតាំង ៥ នេះប្រែជាពណ៍ស ទៅពេទ្យជាប្រញាប់ ដើម្បីកុំឲ្យអាយុខ្លី

សូមក្រឡេកមើលឲ្យបានលម្អិត ប្រសិនបើអ្នករកឃើញថា រាងកាយអ្នកលេចឡើងនូវរោគសញ្ញាសំខាន់ទាំង ៥ ប្រភេទដូចខាងក្រោមនេះ បញ្ជាក់ថាអ្នកកំពុងមានបញ្ហាប្រឈមជាមួយជំងឺហើយ សូមប្រយ័ត្នឲ្យបានខ្ពស់និងទៅជួបពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាល៖

បបូរមាត់ពណ៌ស

ជាធម្មតា មនុស្សដែលមានសុខភាពល្អ នឹងមានបបូរមាត់ទន់រលោង ហើយចំពោះអ្នកដែលមានបបូរមាត់​ពណ៍ស ច្រើនតែមានបញ្ហាសុខភាពរហូតឈានដល់ដំណាក់កាលស្លាប់បាន ដែលមូលហេតុនេះអាចបណ្ដាលមកពីជំងឺ ឬខ្វះឈាមក្នុងខ្លួន។

លើសពីនេះ ប្រសិនបើថ្លើម និងក្រលៀនរបស់អ្នកត្រូវបានខូចខាត ពួកវានឹងមិនអាចមានដំណើរការបានត្រឹមត្រូវ ធ្វើឱ្យសរីរាង្គផ្សេងទៀតក្នុងរាងកាយរងផលប៉ះពាល់ ទើបនាំឱ្យបបូរមាត់ប្រែពណ៌ ទៅជាស និងខ្វះភាពរស់រវើក។

សក់​ពណ៌​ស

នៅពេលមនុស្សកាន់តែចាស់ សក់នឹងប្រែជាពណ៌ប្រផេះ ប៉ុន្តែប្រសិនបើអ្នកនៅក្មេង ប៉ុន្តែសក់បែរជាប្រែជាពណ៌ប្រផេះលើផ្នែកក្បាលខាងមុខ និងផ្នែកខាងក្រោយ នោះមានន័យថា អ្នកកំពុងមានបញ្ហាប្រឈមក្នុងខ្លួនហើយ។ ទន្ទឹមនឹងនេះ ប្រសិនបើសក់ពណ៌ប្រផេះបានលេចឡើងនៅផ្នែកខាងមុខនៃថ្ងាស បង្ហាញថា លំពែងខ្សោយ, សក់ពណ៍ប្រផេះលើផ្នែកខាងក្រោយក្បាល មានន័យថា ឈាម qi នៅក្នុងក្រលៀនមិនចរាចរ។

អណ្តាតពណ៌ស

ចំពោះអណ្តាតក៏មានសមត្ថភាពអាចព្យាករណ៍ដឹងពីស្ថានភាពសុខភាពមនុស្សបាន។ ដោយជាធម្មតា អណ្តាតមានស្រទាប់ស្រោបលើផ្ទៃ ប៉ុន្តែអ្នកប្រទះឃើញស្នាមកូតប្រែជាពណ៌ស បង្ហាញថា រាងកាយបាត់បង់ជាតិទឹកយ៉ាងខ្លាំង។ ម្យ៉ាងទៀតនៅពេលអណ្តាតប្រែជាធំខុសធម្មតា ខាំស្រាលៗមានស្នាមធ្មេញ នោះមានន័យថា លំពែង និងក្រពះកំពុងមានបញ្ហាហើយបើអណ្តាតពណ៌ស និងមានអារម្មណ៍ញាក់ៗ អាចជាសញ្ញាព្រមាននៃបញ្ហាបេះដូង។

ក្រចកពណ៌ស

នេះ​ក៏​ជា​សញ្ញា​មិនធម្មតា​មួយ​របស់​រាងកាយ​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​បំផុត ដោយសារពណ៌នៃក្រចកក៏អាចឆ្លុះបញ្ចាំងពីចរន្តឈាមនៃរាងកាយផងដែរ។ ប្រសិនបើឈាមចរាចរបានធម្មតា ការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ នោះក្រចកនឹងមានពណ៍ក្រហមជានិច្ច។ ប៉ុន្តែនៅពេលដែលក្រចកប្រែជាពណ៌ស ផុយ កំពុងបង្ហាញថា អ្នកមានបញ្ហាជាមួយនឹងប្រព័ន្ធឈាមរត់។

មុខ​ស្លេក

ប្រសិនបើ​ស្ថានភាព​នេះ​នៅតែ​បន្ត​ធ្វើឱ្យ​រាងកាយ​មាន​អារម្មណ៍​នឿយហត់ ងងុយគេង និង​តែងតែ​មាន​អារម្មណ៍​ថា​ខ្វះ​ថាមពល អ្នក​គួរតែ​ទៅ​ពិនិត្យ​សុខភាព​ដើម្បី​រក​មូលហេតុ​ព្រោះអាចជាសញ្ញាបង្ហាញថា លំពែង ក្រពះខូចខាត ឬក៏អាចជាសញ្ញានៃជំងឺបេះដូងផងដែរ។

ប្រភព៖ បរទេស