តាមអ្នកជំនាញហុងស៊ុយបានណែនាំមកថា ចាប់ពីម៉ោង ០០:០០ ថ្ងៃចូលឆ្នាំចិនតទៅ អ្នកគួរតែដាក់របស់ដូចបង្ហាញខាងក្រោម នៅក្បែរក្បាលដំណេក ឬជាប់តុក្បែរគ្រែ ដោយវាអាចនាំប្រយោជន៍ជាច្រើន ទាំងផ្នែកជំនឿ និងវិទ្យាសាស្រ្ត៖
នោះគឺការប្រើប្រាស់ចានមួយ ដោយមានក្រូចឆ្មារប៉ុន្មានផ្លែមកដាក់ពីលើ អមដោយអំបិលរាយប៉ាយជាច្រើនរយគ្រាប់នៅលើចាននោះ។ យ៉ាងណាត្រូវចាំថា ចំនួនក្រូចឆ្មារត្រូវតែជាលេខសេស ឧទាហរណ៍៖ ១, ៣,៥ រួចយកទៅដាក់វានៅក្រោមគ្រែក៏បាន ក្បែរក្បាលគ្រែក៏បានមុនពេលចូលគេង មុនឈានចូលថ្ងៃចូលឆ្នាំចិន។
អនុវត្តបែបនេះ រយៈពេល ៣ ថ្ងៃជាប់សម្រាប់បុណ្យចូលឆ្នាំចិន តាមជំនឿគេជឿថា នឹងជួយឲ្យអ្នកអាចសម្រេចបាន យកបាននូវអ្វីដែលខ្លួនស្រលាញ់ ក៏ដូចជាអាចដោះស្រាយនៅគ្រប់បញ្ហា ការកកស្ទះនៃឧបសគ្គធ្លាប់យាយីនៅឆ្នាំចាស់ នឹងត្រូវរសាត់បាត់ទៅតាំងស្រុង។ សំណាងនឹងវិលមកជួបអ្នក ចាប់ពីថ្ងៃចូលឆ្នាំចិនតនេះតទៅ។
បត់មកផ្នែកវិទ្យាសាស្រ្ត ការដាក់ក្រូចឆ្មារក្បែរក្បាលដំណេកបែបនេះ គឺវាមានក្លិនល្អ ជួយឲ្យអ្នកដកដង្ហើមបានស្រួល ទៀតសោតសារជាតិអំបិលឯណោះ ក៏អាចសម្លាប់បាក់តេរី។ វាក៏ជួយបន្សុទ្ធខ្យល់ ល្អសម្រាប់ថ្លើម និងសួត ហើយអាចបន្សាបជាតិពុលចេញពីរាងកាយ តាមរយៈដំណើរការផ្លូវដង្ហើមចេញចូលផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក