ចាប់ពីម៉ោង ០០:០០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣១ មករា ដែលជាថ្ងៃចូលឆ្នាំចិន សូមអ្នកលៃលករក ១ ក្នុងចំណោមរបស់ទាំង ៣ មកដាក់ក្នុងហោប៉ៅ ព្រោះនឹងនាំឲ្យអ្នកអាចមានលុយកាក់ហូរចូល សំណាងពេញមួយឆ្នាំ៖
៣) កាក់មួយពីរ
អ្នកអាចយកកាក់មួយឬពីរមកដាក់តាមខ្លួន ក្នុងហោប៉ៅ ឬកាបូបលុយ នៅថ្ងៃចូលឆ្នាំចិន ដែលជំនឿនេះគេជឿថា នឹងជួយឲ្យឆ្នាំថ្មី ខ្សែរាសីរបស់អ្នកនឹងឡើងទៅយ៉ាងរលូន ទាំងអាជីពការងារ ការរកស៊ីក្តី និងមានភាពរុងរឿង។
២) សណ្តែកក្រហម
តាមហុងស៊ុយ គេជឿថា សណ្តែកក្រហម តំណាងឲ្យពណ៌នៃសំណាងល្អ អ្នកអាចយកវា ២ ឬ ៣ គ្រាប់ មកដាក់ក្នុងហោប៉ៅ នេះក្រៅពីនាំលាភ ទៀតសោតក៏នឹងបញ្ចៀសអស់អបទ្រព្យចង្រៃពីឆ្នាំចាស់ថែមទៀតផង។
បើចង់ឲ្យបានលាភពេញតាមស្តង់ដារ ខាងបុរសត្រូវរកសណ្តែកក្រហម ៧ គ្រាប់ រីឯខាងនារីត្រូវរក ៩ គ្រាប់។
១) អាំងប៉ាវក្រហម
រាល់ចូលឆ្នាំ គេតែងជូនអាំងប៉ាវឲ្យគ្នាទៅវិញទៅមក ព្រោះដើម្បីចង់ផ្តល់សំណាងល្អ និងលាភល្អៗចូលទៅដល់ជីវិត។ យ៉ាងណាអ្នកក៏គួរតែយកវាមកដាក់ក្នុងហោប៉ៅមួយដោយឡែក ដោយរបស់នេះ មិនចាំបាច់ឲ្យនរណាទេ គឺរបស់តំណាងលាភ ដែលគួរតែមានក្នុងថ្ងៃចូលឆ្នាំចិន។
តាមក្បួនហុងស៊ុយទាំងអស់នេះ យើងជឿថា នឹងជួយឲ្យអ្នកកាន់តែហេងៗក្នុងឱកាសបុណ្យចូលឆ្នាំ ឆ្នាំខាលខាងមុខ ហើយក៏នឹងសុខភាពល្អ ជួបតែក្តីសុខគ្រប់ពេលវេលាទាំងអស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក